ក្រុមហ៊ុនផលិតស្បែកជើងរបស់វៀតណាមសម្រាប់ក្រុមហ៊ុន Nike, Adidas កាត់បន្ថយបុគ្គលិកចំនួន ៦,០០០នាក់ ដោយសារតែការបញ្ជាទិញធ្លាក់ចុះ
Asia Business Economic

ក្រុមហ៊ុនផលិតស្បែកជើងរបស់វៀតណាមសម្រាប់ក្រុមហ៊ុន Nike, Adidas កាត់បន្ថយបុគ្គលិកចំនួន ៦,០០០នាក់ ដោយសារតែការបញ្ជាទិញធ្លាក់ចុះ

ក្រុមហ៊ុនផលិតស្បែកជើងដ៏ធំបំផុតមួយរបស់វៀតណាមសម្រាប់ម៉ាកយីហោធំៗដូចជា Nike និង Adidas នឹងកាត់បន្ថយកម្មកររាប់ពាន់នាក់នៅចុងខែនេះ ដោយសារតែការបញ្ជាទិញធ្លាក់ចុះ នេះបើយោងតាមអាជ្ញាធរក្នុងតំបន់ ។

PouYuen Vietnam ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Pou Chen Group ដែលមានមូលដ្ឋាននៅតៃវ៉ាន់ នឹងបញ្ឈប់កម្មកររោងចក្រចំនួន ៣,០០០ នាក់ ហើយនឹងមិនបន្តកិច្ចសន្យាដល់កម្មករចំនួន ៣,០០០នាក់ទៀតឡើយ ដោយសារតែការបញ្ជាទិញផលិតផលមានកម្រិតតិចតួចបំផុតនៅឆ្នាំ ២០២៣ នេះបើយោងតាមឯកសាររបស់នាយកដ្ឋានការងារទីក្រុងហូជីមិញទទួលបាន។ ​

ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារិមធំជាងគេមួយរបស់ពិភពលោក បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិតម្លៃនៃការរស់នៅនៅក្នុងទីផ្សារធំៗនៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក ជាមួយនឹងកម្លាំងទិញរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោកធ្លាក់ចុះ ។

ប្រភព ៖ AFP

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *