កូរ៉េ​ខាង​ជើង​​​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ក្នុងប្រទេសខ្លួនជាលើក​ដំបូង​ ក្រោយបិទព្រំដែនអស់ជិត ៤ឆ្នាំ
Asia

កូរ៉េ​ខាង​ជើង​​​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ក្នុងប្រទេសខ្លួនជាលើក​ដំបូង​ ក្រោយបិទព្រំដែនអស់ជិត ៤ឆ្នាំ

​អ្នកទេសចរមួយក្រុមមកពីប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាភ្ញៀវទេសចរ​ដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសកូរ៉េខាងជើងចាប់តាំងពីការបិទព្រំដែនប្រឆាំងនឹងជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំ ២០២០ នេះបើយោងតាមការបង្ហោះរបស់អាជ្ញាធររុស្ស៊ីនិងមគ្គុទ្ទេសក៍ទេសចរណ៍​ ។

 

ដំណើរកម្សាន្តរយៈពេល ៤ ថ្ងៃនឹងចេញដំណើរនៅថ្ងៃទី ៩ ខែកុម្ភៈ ហើយរាប់បញ្ចូលទាំងការឈប់សម្រាកក្នុងទីក្រុងព្យុងយ៉ាង និងរមណីយដ្ឋានជិះស្គីមួយ ​។ លោក Simon Cockerell អ្នកគ្រប់គ្រងទូទៅនៅ Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលមិនពាក់ព័ន្ធនឹងការធ្វើដំណើរនោះ បានប្រាប់រ៉យទ័រថា ដៃគូរបស់គាត់នៅក្នុងប្រទេសកូរ៉េខាងជើងបានអះអាងថា ដំណើរទស្សនកិច្ចរបស់រុស្ស៊ីនឹងប្រព្រឹត្តទៅក្រោមកាលៈទេសៈពិសេស ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *