កូរ៉េ​ខាងជើង​បញ្ជាក់ថា ខ្លួនបាញ់​កាំភ្លើង​ធំ​ទៅក្នុង​សមុទ្រក្នុងការឆ្លើយតប​ចំពោះ​ក្រុម​យោធាទំនើងរបស់​កូរ៉េខាងត្បូង
Asia

កូរ៉េ​ខាងជើង​បញ្ជាក់ថា ខ្លួនបាញ់​កាំភ្លើង​ធំ​ទៅក្នុង​សមុទ្រក្នុងការឆ្លើយតប​ចំពោះ​ក្រុម​យោធាទំនើងរបស់​កូរ៉េខាងត្បូង

កូរ៉េខាងជើងបានអះអាងទទួលស្គាល់ថា ខ្លួនបានបាញ់កាំភ្លើងធំជាង ២០០ គ្រាប់កាលពីថ្ងៃសុក្រ នៅជិតព្រំដែនសមុទ្រដែលមានជម្លោះជាមួយកូរ៉េខាងត្បូង ដោយបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធបាញ់ប្រហារជាការឆ្លើយតប​ចំពោះសកម្មភាពរបស់ក្រុម​យោធាទំនើងរបស់កូរ៉េខាងត្បូងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ កូរ៉េខាងជើងក៏បានគំរាមកំហែងធ្វើការឆ្លើយតបខ្លាំងដែលមិនធ្លាប់មានពីមុនមក ប្រសិនបើទីក្រុងសេអ៊ូលនៅតែបន្តធ្វើចលនាបង្កហេតុ ។

 

ការបាញ់កាំភ្លើងធំនេះក៏បាននាំឱ្យប្រជាជននៃកោះកូរ៉េខាងត្បូងដាច់ស្រយាលចំនួនពីរនៅព្រំដែនសមុទ្រភាគខាងលិច ជម្លៀសខ្លួនទៅកាន់ទីជម្រកគេចគ្រាប់តាមការណែនាំរបស់យោធាកូរ៉េខាងត្បូង ​។

 

​អ្នកនាំពាក្យយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា គ្រាប់កាំភ្លើងធំរបស់កូរ៉េខាងជើង ទាំងអស់បានធ្លាក់នៅផ្នែកខាងជើងនៃព្រំដែនសមុទ្រ ដោយបានបន្ថែមថា យោធាកូរ៉េខាងត្បូងក៏បានឆ្លើយតបដោយការបាញ់គ្រាប់កាំភ្លើងធំវិញដែរ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *