កាសែតរដ្ឋវៀតណាម៖ ព្រែកជីកហ្វូណនតេជោអាចនឹងកាត់បន្ថយលំហូរទឹកទៅតំបន់ដីសណ្តទន្លេមេគង្គរបស់វៀតណាម
Asia

កាសែតរដ្ឋវៀតណាម៖ ព្រែកជីកហ្វូណនតេជោអាចនឹងកាត់បន្ថយលំហូរទឹកទៅតំបន់ដីសណ្តទន្លេមេគង្គរបស់វៀតណាម

ព្រែកជីកហ្វូណនតេជោអាចនឹងទាញយកទឹករហូតដល់ទៅ៣០ភាគរយនៃទឹកហូរចូលទៅទន្លេHậu ដែលទំនងជាធ្វើឲ្យទឹកប្រៃចូលទន្លេដែលស្ថិតនៅផ្លូវទឹកខាងក្រោមនៅតំបន់ដីសណ្តទន្លេមេគង្គ នេះបើតាមអ្នកជំនាញបានព្រមាននៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់មួយដែលធ្វើឡើងក្នុងក្រុង Cần Thơ នៅថ្ងៃទី ២៣ មេសា និងត្រូវបានចុះផ្សាយដោយកាសែតរដ្ឋវៀតណាម VNS ។

VNS បានបន្ថែមថា ព្រែកជីកនេះនឹងទាញយកទឹកពីទន្លេ Hậu និងកាត់បន្ថយលំហូរទឹកទៅតំបន់ដីសណ្តទន្លេមេគង្គយ៉ាងខ្លាំង ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមមន្ត្រី អង្គការអន្តរជាតិ និងអ្នកវិទ្យាសាស្ត្រអំពីផលប៉ះពាល់ពីព្រែកជីកនេះ ។

អគ្គនាយកនៃគណៈកម្មាធិការទន្លេមេគង្គជាតិវៀតណាម លោក Nguyen Thi Thu Linh និយាយថា គណៈកម្មាធិការ ក្រសួង លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គកម្ពុជា និងប្រទេសសមាជិកគណៈកម្មាធិការផ្សេងទៀតនឹងធ្វើការរួមគ្នាដើម្បីពន្លឿនការស្រាវជ្រាវលើផលប៉ះពាល់នៃគម្រោង តាមដានផលប៉ះពាល់ និងរៀបចំសកម្មភាពពិគ្រោះយោបល់។

ព្រែកជីកដែលមានតម្លៃ ១,៧ ពាន់លានដុល្លារ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំនេះ ហើយនឹងបញ្ចប់នៅឆ្នាំ ២០២៨ ។ ព្រែកជីកនេះក៏នឹងផ្គត់ផ្គង់ទឹកសម្រាប់ដំណាំជាង ៣០ ម៉ឺនហិកតានៅខេត្តកណ្តាល និងកំពត។

VNS 

Leave a Reply

Your email address will not be published. Required fields are marked *