ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែខ្លាំងក្លា ខណៈអ៊ុយក្រែនអះអាងពីការដណ្ដើមបានទឹកដីមួយចំនួន
Europe Rusia Ukraine

ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែខ្លាំងក្លា ខណៈអ៊ុយក្រែនអះអាងពីការដណ្ដើមបានទឹកដីមួយចំនួន

យោធាអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះបានអះអាងភាពជោគជ័យបន្ថែមទៀតនៅក្នុងការវាយបករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅសមរភូមិមុខភាគអាគ្នេយ៍មួយថ្ងៃបន្ទាប់ពីការប្រកាសរំដោះភូមិមួយដែលបានបម្រើការជាចំណុចខ្លាំងរបស់រុស្ស៊ី ។

យោធាអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនបានរុលទៅមុខភាគខាងត្បូងនៃភូមិ Urozhaine ដែលជាភូមិមួយក្នុងតំបន់ Donetsk ដែលទីក្រុងគៀវបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានដណ្តើមមកវិញ ។ Urozhaine គឺជាភូមិដំបូងដែលទីក្រុងគៀវដណ្តើមបានមកវិញចាប់តាំងពីថ្ងៃទី ២៧ ខែកក្កដា ខណៈនៅក្នុងតំបន់ Kharkiv ភាគឦសាន និងជុំវិញភូមិភាគខាងកើតមិនឆ្ងាយពី Bakhmut ក៏មានរបាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាផងដែរ ។

រុស្ស៊ីគ្រប់គ្រងជិតមួយភាគប្រាំនៃអ៊ុយក្រែន រួមទាំងឧបទ្វីបគ្រីមៀរ ភាគច្រើននៃតំបន់ Luhansk និងទីក្រុងធំៗនៃតំបន់ Donetsk Zaporizhzhia និង Kherson ។ ទីក្រុងគៀវ និយាយថា ការវាយលុករបស់ខ្លួនកំពុងដំណើរការយឺតជាងអ្វីដែលខ្លួនចង់បាន ដោយសារតែវាលមីនរុស្ស៊ីដ៏ក្រាសខ្មឹក និងខ្សែការពាររុស្ស៊ីដែលមានកម្លាំងខ្លាំង ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *