ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា“​ធ្លាក់​ចុះ”​ក្នុង​រយៈ​ពេល ២ ខែ​ដើម​ឆ្នាំ ២០២៤
Asia Business

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា“​ធ្លាក់​ចុះ”​ក្នុង​រយៈ​ពេល ២ ខែ​ដើម​ឆ្នាំ ២០២៤

នៅក្នុងរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានចេញផ្សាយកាលពីព្រឹកថ្ងៃសៅរ៍បានឲ្យដឹងថា ​កម្ពុជាបាននាំចេញអង្ករចំនួន ៩០,១៥៣​ តោនក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ធ្លាក់ចុះ ៧,២ ភាគរយបើធៀបនឹងចំនួន ៩៧,១៥៣ តោនក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៣។

 

របាយការណ៍បាននិយាយថាប្រទេសនេះទទួលបានប្រាក់ចំណូលសរុបចំនួន ៦៥,៤ លានដុល្លារ​ពីការនាំចេញអង្ករក្នុងអំឡុងខែមករាដល់ខែកុម្ភៈឆ្នាំនេះ​ធ្លាក់ចុះ ៩,៩ ភាគរយពី ៧២,៦ លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។

 

កម្ពុជាបាននាំចេញអង្ករ​រួមមាន អង្ករក្រអូប អង្ករស ​និងអង្ករសរីរាង្គ​ទៅកាន់ប្រទេស និងតំបន់ចំនួន ៥០ ​ ។

Xinhua 

Leave a Reply

Your email address will not be published. Required fields are marked *