កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាម៉េរិកកំពុងពិចារណាដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនផលិតកាមេរ៉ាសុវត្ថិភាពរបស់ចិន ជុំវិញការលក់ផលិតរបស់ខ្លួនទៅឱ្យកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ។
របាយការណ៍បានបន្ថែមថា អាជ្ញាធរអាម៉េរិកកំពុងពិភាក្សាកម្រិតខ្ពស់លើការដាក់ទណ្ឌកម្ម ហើយបានចុះឈ្មោះក្រុមហ៊ុន Tiandy Technologies ដែលជាក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនីដែលមានមូលដ្ឋាននៅទីក្រុង Tianjin ប្រទេសចិន ដែលផលិតផលរបស់ពួកគេត្រូវបានលក់ទៅឱ្យអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ។
ប្រភព ៖ Reuters
By Suon Visal