Breaking News

Yum Brands ដែលជាហាងលក់ចំណីអាហារធំៗនៅជុំវិញពិភពលោកប្រកាសដកខ្លួនចេញពីជំនួញទាំងអស់ក្នុងប្រទេសរុស្ស៊ី ខ្លួននឹងលក់ KFC ឲ្យទៅអ្នកជំនួញរុស្ស៊ីដំណើរការបន្ត!!

ទីក្រុងម៉ូស្គូ ថ្ងៃទី05 កក្កដា 2022  Yum! Brands Inc. ប្រកាសថា ខ្លួននឹងផ្ទេរសិទ្ធិជាម្ចាស់លើហាង KFC ដែលក្រុមហ៊ុនបានបើកដំណើរការដោយខ្លួនឯងផង និងហាងដែលបើកដំណើរកាដោយការទិញ Franchise ទាំងអស់ផង ឲ្យទៅអ្នកជំនួញក្នុងតំបន់បើកដំណើរការបន្ត ។ ការដកខ្លួនរបស់ប្រេន KFC នេះគឺជា ការដកខ្លួនចុងក្រោយបង្អស់របស់ Yum! Brands ដែលជាម្ចាស់ជំនួញហាងលក់ចំណីអាហារ fast food ល្បីៗរបស់អាម៉េរិកចេញពីប្រទេសរុស្ស៊ីដោយស្ថាពរ ។

ក្នុងប្រទេសរុស្ស៊ីមានហាង KFC ទាំងអស់ 1000សាខា ហើយក្នុងនោះមាន 70សាខាបើកដំណើរការដោយ Yum Restaurants Russia LLC (ដែលជាចង្កោមរបស់ក្រុមហ៊ុន Yum! Brands ដែលបានបង្កើតឡើងនៅក្នុងប្រទេសរុស្ស៊ី) ហាងដែលនៅសេសសល់ជាង 900សាខាមានម្ចាស់ជា Franchise Partner ។

ប្រភព ៖ The Moscow Time

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version