YouTuber ជនជាតិអង់គ្លេសម្នាក់ត្រូវបានរដ្ឋាភិបាលចក្រភពអង់គ្លេសដាក់ទណ្ឌកម្មដោយចោទប្រកាន់ថា គាត់បានផ្សព្វផ្សាយការឃោសនាដែលគាំទ្ររុស្ស៊ីក្នុងអំឡុងពេលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន!!
Read Time:2 Minute, 36 Second
Views:106

YouTuber ជនជាតិអង់គ្លេសម្នាក់ត្រូវបានរដ្ឋាភិបាលចក្រភពអង់គ្លេសដាក់ទណ្ឌកម្មដោយចោទប្រកាន់ថា គាត់បានផ្សព្វផ្សាយការឃោសនាដែលគាំទ្ររុស្ស៊ីក្នុងអំឡុងពេលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន!!

0 0

លោក Graham Phillips ត្រូវបានរដ្ឋាភិបាលអង់គ្លេសថ្កោលទោសកាលពីខែមេសាដោយសារការថតបទសម្ភាសន៍ជាមួយលោក Aiden Aslin ជនជាតិអង់គ្លេសដែលត្រូវបានចាប់ខ្លួនដោយរុស្ស៊ី នេះបើយោងការចុះផ្សាយដោយសារព័ត៌មាន BBC ។

គាត់ត្រូវបានហាមប្រាមមិនឲ្យចូលប្រទេសអ៊ុយក្រែនក្នុងឆ្នាំ 2014 ប៉ុន្តែអាចវិលត្រឡប់មកប្រទេសវិញភ្លាមៗបន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបើកការឈ្លានពានរបស់ពួកគេនៅក្នុងខែកុម្ភៈ ។

គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស 42 នាក់ដែលមានឈ្មោះនៅក្នុងជុំចុងក្រោយនៃទណ្ឌកម្មរបស់អង់គ្លេសលើរុស្ស៊ី  ដែលរួមមានមេដឹកនាំនៃតំបន់ Donetsk និង Luhansk People’s Republics និងអភិបាលតំបន់ចំនួន 29 នៅទូទាំងប្រទេសរុស្ស៊ី។

ការដាក់ទណ្ឌកម្មនេះមានន័យថា លោក Phillips ដែល​បច្ចុប្បន្នកំពុងស្ថិតនៅក្នុងតំបន់ Donbas នៃប្រទេសអ៊ុយក្រែន នឹងត្រូវបានរដ្ឋាភិបាលអង់គ្លេសបង្កកទ្រព្យសម្បត្តិរបស់គាត់នៅក្នុងចក្រភពអង់គ្លេស ។ លោក Phillips ​បាន​និយាយថា គាត់​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ និង​ជា​អ្នក​ផលិត​ឯកសារ​ដែល​ធ្វើ​សកម្មភាព​ដោយ​«សុចរិតភាព​ពេញលេញ»។

ប៉ុន្តែគាត់ត្រូវបានគេចោទប្រកាន់ថាបានផ្សព្វផ្សាយឃុបឃិតគ្នាគាំទ្ររុស្ស៊ី និងផ្សាយព័ត៌មានមិនពិតទៅកាន់អ្នកគាំទ្រជាង318,000 របស់គាត់នៅលើ YouTube អស់រយៈពេលជាច្រើនឆ្នាំ ។

រដ្ឋាភិបាលអង់គ្លេសបាននិយាយថា លោកបានផលិត និងផ្សព្វផ្សាយខ្លឹមសារ​ដែលគាំទ្រ និងលើកកម្ពស់សកម្មភាព និងគោលនយោបាយដែលធ្វើឱ្យអ៊ុយក្រែនមានអស្ថិរភាព និងបំផ្លាញ ឬគំរាមកំហែងដល់បូរណភាពទឹកដី អធិបតេយ្យភាព ឬឯករាជ្យភាពរបស់អ៊ុយក្រែន ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បាននិយាយថា រដ្ឋាភិបាលនឹង “បន្តដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើអ្នកដែលកំពុងព្យាយាមធ្វើឱ្យស្របច្បាប់នូវការឈ្លានពានខុសច្បាប់របស់ពូទីន រហូតដល់អ៊ុយក្រែនឈ្នះនៅក្នុងសង្រ្គាមនេះ “។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់ប្រទេសអាល្លឺម៉ង់លុបចោលជើងហោះហើរជាង 1,000ជើង ស្របពេលដែលបុគ្គលិកផ្នែកមួយចំនួនរបស់ខ្លួនធ្វើកូដកម្មទាមទារប្រាក់ខែខ្ពស់!!
Next post សហរដ្ឋអាម៉េរិកបាននិយាយថា ខ្លួនមិនបានរកឃើញថា រុស្ស៊ីនឹងទិញយន្តហោះគ្មានមនុស្សបើកពីប្រទេសអ៊ីរ៉ង់ ដូចការដែលខ្លួនបានចោទប្រកាន់ទេ!!