Xiaomi ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនត្រៀមខ្លួនសម្រាប់ការបង្ហាញគំរូរថយន្ដអគ្គិសនីរបស់ខ្លួននៅខែសីហាខាងមុខនេះ!!
Breaking News

Xiaomi ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនត្រៀមខ្លួនសម្រាប់ការបង្ហាញគំរូរថយន្ដអគ្គិសនីរបស់ខ្លួននៅខែសីហាខាងមុខនេះ!!

ក្រុមហ៊ុន Xiaomi ឈានជំហ៊ានក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្ដអគ្គិសនីយ៉ាងពេញលេញ ។ ថ្មីៗនេះ Xiaomi បានប្រកាសបង្ហាញខ្លួននូវគំរូរថយន្ដអគ្គិសនី និងជាជំហានដ៏សម្ខាន់របស់ក្រុមហ៊ុនក្នុងការដំណើរការតាមគម្រោងផលិតរថយន្ដអគ្គិសនី 300000គ្រឿងក្នុងមួយឆ្នាំដោយរោងចក្រក្នុងប្រទេសចិនតែម្ដង ។

នៅមុននេះបន្តិចក្រុមហ៊ុនបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍រថយន្ដអគ្គិសនី ដោយក្រុមហ៊ុនបានដំណើរការចុះបញ្ជីកម្មសិទ្ធិបញ្ញាពាក់ព័ន្ធទៅនឹងរថយន្ដអគ្គិសនីដល់ទៅជាង 800ច្បាប់ ហើយបានប្រកាសវិនិយោគប្រាក់ដល់ទៅ 10000លានដុល្លារអាម៉េរិកដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្ដអគ្គិសនី 10ឆ្នាំបន្ទាប់ ។

គម្រោងអភិវឌ្ឍន៍រថយន្ដអគ្គិសនីរបស់ក្រុមហ៊ុនក្នុងនោះមានការកសាងមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍រថយន្ដអគ្គិសនីជាមួយនឹងការបង្កើតរោងចក្រដ៏ធំបំផុតរបស់ខ្លួនក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាប៉េកាំង រីឯរោងចក្ររបស់ក្រុមហ៊ុនបានដាក់ចេញនូវគោលដៅផលិតរថយន្ដអគ្គិសនីដើម្បីដាក់លក់ក្នុងទីផ្សារប្រទេសចិនដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងឈានទៅកាន់ការនាំចេញទៅក្រៅប្រទេសផងដែរ ។

ក្រៅពីនេះទៀតក្រុមហ៊ុន Xiaomi នៅមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនដូចជា ក្រុមហ៊ុន Huawei ដែលបានឈានជំហានក្នុងការអភិវឌ្ឍន៍រថយន្ដអគ្គិសនីបានមួយរយៈកាលមកហើយនេះរួមមាន រថយន្ដអគ្គិសនីម៉ាក Huawei Aito M5 ថែមពីលើនេះទៀតក្រុមហ៊ុននេះក៏បានបំពាក់ប្រព័ន្ធប្រតិបត្តិការ HarmonyOS បន្ថែមទៅក្នុងរថយន្ដអគ្គិសនីរបស់ក្រុមហ៊ុនដើម្បីបង្កើនសមត្ថភាពដល់រថយន្ដប្រើប្រាស់ថាមពលអគ្គិសនីរបស់ខ្លួន ។

ចំពោះគំរូរថយន្ដអគ្គិសនីម៉ូដែលថ្មីរបស់ក្រុមហ៊ុន Xiaomi មួយនេះ មានក្រុមអ្នករចនាម៉ូតមកពី HVST Automobile Design ដែលធ្លាប់មានបទពិសោធន៍ការងាររចនាម៉ូត Concept របស់រថយន្ដអគ្គិសនី Maven ឲ្យក្រុមហ៊ុន WM Motor ឬ Weltmeister ដែលជាក្រុមហ៊ុនរថយន្ដនៅក្នុងប្រទេសចិនមួយផ្សេងទៀត ។ ក្រុមហ៊ុននេះមានការសន្និដ្ឋានថារថយន្ដដំបូងរបស់ក្រុមហ៊ុន Xiaomi មួយនេះអាចដល់ដៃអតិថិជនក្នុងឆ្នាំ2024 ខាងមុខនេះ ។

ប្រភព ៖ Gizchina

Leave a Reply

Your email address will not be published. Required fields are marked *