VinFast ផ្គត់ផ្គង់រថយន្ត SUV អគ្គិសនីដំបូងគេបង្អស់ចូលទីផ្សារអាម៉េរិកក្នុងខែធ្នូនេះ
Breaking News

VinFast ផ្គត់ផ្គង់រថយន្ត SUV អគ្គិសនីដំបូងគេបង្អស់ចូលទីផ្សារអាម៉េរិកក្នុងខែធ្នូនេះ

VinFast ជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសវៀតណាម ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Vingroup បានចាប់ផ្តើមចែកចាយរថយន្ត SUV អគ្គិសនីដំបូងរបស់ខ្លួនចំនួន 100គ្រឿង ដល់អតិថិជននៅក្នុងប្រទេស និងដឹកបញ្ជូនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកនៅដើមខែធ្នូ ចុងឆ្នាំ2022 នេះ ។

ក្រុមហ៊ុន Vinfast បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ2019 បច្ចុប្បន្ននេះខ្លួនបាន និងកំពុងរៀបចំពង្រីកទីផ្សារទៅកាន់សហរដ្ឋអាម៉េរិកបន្ថែមទៀត ដោយក្រុមហ៊ុនសង្ឃឹមថា នឹងអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតរថយន្តនានា ជាមួយនឹងរថយន្ត SUV អគ្គិសនីចំនួន 2ម៉ូដែលរបស់ខ្លួនគឺ VF8 និង VF9 ។

រថយន្ដ Vinfast ម៉ូដែល VF8 មានតម្លៃ 42,200ដុល្លារអាម៉េរិក និង VF9 មានតម្លៃ 57,500ដុល្លារអាម៉េរិក ដែលនឹងដាក់លក់ក្នុងទីផ្សារសហរដ្ឋអាម៉េរិក ។

Leave a Reply

Your email address will not be published. Required fields are marked *