Twitter បាត់បង់បុគ្គលិកជាង 80% នៅក្រោមការគ្រប់គ្រងរបស់លោក Elon Musk
Business

Twitter បាត់បង់បុគ្គលិកជាង 80% នៅក្រោមការគ្រប់គ្រងរបស់លោក Elon Musk

ចំនួនបុគ្គលិកនៅ Twitter បានថយចុះប្រហែល 80% ចាប់តាំងពីមានការទិញយករបស់មហាសេដ្ឋីអាម៉េរិកលោក Elon Musk មក នេះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិកដោយបានលើកឡើងពីកំណត់ត្រាផ្ទៃក្នុងរបស់ក្រុមហ៊ុននេះ ។

ប្រព័ន្ធផ្សព្វផ្សាយបាននិយាយកាលពីថ្ងៃសុក្រថា មុនពេលលោក Musk បានសម្រេចការទិញ Twitter ចំនួន 44 ពាន់លានដុល្លារនៅចុងខែតុលា ឆ្នាំ 2022 នេះ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង San Francisco មានបុគ្គលិកប្រហែល 7,500 នាក់ ប៉ុន្តែចំនួននោះបានធ្លាក់ចុះដែលធ្វើឱ្យបុគ្គលិកដែលនៅធ្វើការសល់ត្រឹមជាង1,300នាក់នោះទេ។

ឥឡូវនេះ Twitter មានវិស្វករពេញម៉ោងតិចជាង 550 នាក់ ហើយក្រុមសុវត្ថិភាព និងទំនុកចិត្ត រួមទាំង បុគ្គលិកពេញម៉ោងតិចជាង 20 នាក់ប៉ុណ្ណោះ។ប៉ុន្តែក្រុមហ៊ុននេះក៏មានបុគ្គលិកមិនធ្វើការប្រហែល ១,៤០០ នាក់ដែលនៅតែទទួលបានប្រាក់ខែ។ លើសពីនេះ បុគ្គលិកប្រហែល 75 នាក់ក្នុងចំណោមបុគ្គលិក 1,300 របស់ក្រុមហ៊ុនកំពុងឈប់សម្រាក រួមទាំងវិស្វករ 40 នាក់ផងដែរ នេះបើតាមការបញ្ជាក់របស់ប្រព័ន្ធផ្សព្វផ្សាយ។

គួរឱ្យដឹងផងដែរថាលោក Musk បានផ្លាស់ប្តូរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ហើយរួមទាំងការបញ្ចប់នាយកប្រតិបត្តិ Twitter ដែលទទួលខុសត្រូវចំពោះភាពឯកជន សុវត្ថិភាពតាមអ៊ីនធឺណិត និងការត្រួតពិនិត្យរបស់វេទិកាផងដែរ។

Source: Sputnik

Transalted by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *