Breaking News

Twitter ជួលក្រុមហ៊ុនច្បាប់ ដើម្បីរៀបចំប្តឹងលោក Elon Musk បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងការទិញយកបណ្ដាញសង្គមនេះក្នុងតម្លៃ 44 ពាន់លានដុល្លារ!!

ក្រុមហ៊ុន Twitter   បានជួលក្រុមហ៊ុនច្បាប់របស់សហរដ្ឋអាមេរិក Wachtell, Lipton, Rosen & Katz LLP ខណៈដែលខ្លួនកំពុងរៀបចំប្តឹង Elon Musk និងបង្ខំឱ្យគាត់​ទិញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះក្នុងតម្លៃ 44 ពាន់លានដុល្លារ នេះបើយោងតាមការបញ្ជាក់របស់មនុស្សដែលដឹងពីបញ្ហានេះ។

លោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃសុក្របានបញ្ចប់កិច្ចព្រមព្រៀងរបស់គាត់ដោយនិយាយថា Twitter បានបរាជ័យក្នុងការផ្តល់ព័ត៌មានអំពីគណនីក្លែងក្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ។ បន្ទាប់ពីនិយាយដូច្នេះរួចប្រធានក្រុមហ៊ុន Twitter លោក Bret Taylor បានប្តេជ្ញាថា នឹងធ្វើការតស៊ូតាមផ្លូវច្បាប់ ។

មនុស្សដែលដឹងពីបញ្ហានេះបាននិយាយថា Twitter គ្រោងនឹងដាក់ពាក្យបណ្តឹងនៅដើមសប្តាហ៍នេះនៅរដ្ឋ Delaware ។

Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈដែលក្រុមហ៊ុនច្បាប់មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ​។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version