TikTok ​ រងការផាកពិន័យចំនួន ៣៦៨ លានដុល្លារដោយសារការរំលោភច្បាប់ឯកជនភាពទិន្នន័យដ៏តឹងរ៉ឹងរបស់អឺរ៉ុប
China Europe Technology World

TikTok ​ រងការផាកពិន័យចំនួន ៣៦៨ លានដុល្លារដោយសារការរំលោភច្បាប់ឯកជនភាពទិន្នន័យដ៏តឹងរ៉ឹងរបស់អឺរ៉ុប

​សហភាពអឺរ៉ុបបាន​ធ្វើការផាកពិន័យ TikTok ​ចំនួន ៣៦៨ លានដុល្លារកាលពីថ្ងៃសុក្រសម្រាប់ការខកខានក្នុងការការពារឯកជនភាពរបស់កុមារ ដែលនេះជាលើកទីមួយហើយដែលកម្មវិធីចែករំលែកវីដេអូខ្លីដ៏ពេញនិយមរបស់ចិននេះត្រូវបានពិន័យចំពោះការបំពានច្បាប់ឯកជនភាពទិន្នន័យដ៏តឹងរ៉ឹងរបស់អឺរ៉ុប ។

គណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់ បាននិយាយថា ខ្លួនបានផាកពិន័យ TikTok ចំនួន ៣៦៨ លានដុល្លារ និងស្តីបន្ទោសវេទិកានេះសម្រាប់ការរំលោភបំពានដែលមានតាំងពីពាក់កណ្តាលទីពីរនៃឆ្នាំ ២០២០ ។

ការស៊ើបអង្កេតបានរកឃើញថាដំណើរការចុះឈ្មោះសម្រាប់អ្នកប្រើប្រាស់វ័យជំទង់បានអនុញ្ញាតពួកគេកំណត់ (Setting) ដែលធ្វើឱ្យគណនីរបស់ពួកគេបង្ហាញជាសាធារណៈ​ ដែលអនុញ្ញាតឱ្យមានអ្នកមើល និងផ្តល់មតិលើវីដេអូរបស់ពួកគេ ។ ការកំណត់ Setting ទាំងនោះក៏បានបង្កហានិភ័យដល់កុមារអាយុក្រោម ១៣ ឆ្នាំ ដែលអាចចូលប្រើវេទិកានេះ ទោះបីជាពួកគេមិនត្រូវបានអនុញ្ញាតក៏ដោយ ។

ដូចគ្នានេះផងដែរ មុខងារ “family pairing” ដែលត្រូវបានរចនាឡើងសម្រាប់ឲ្យឪពុកម្តាយតាមដាន និងគ្រប់គ្រងវីដេអូដែលចង់ឲ្យកូនៗមើលគឺមិនមានភាពតឹងរ៉ឹងគ្រប់គ្រាន់ទេ ដែលអនុញ្ញាតឱ្យមនុស្សពេញវ័យបើកមើលការផ្ញើសារដោយផ្ទាល់សម្រាប់អ្នកប្រើប្រាស់ដែលមានអាយុ ១៦ និង ១៧ ឆ្នាំដោយគ្មានការយល់ព្រមពីពួកគេ ។ ហើយវាធ្វើឱ្យអ្នកប្រើប្រាស់វ័យជំទង់ចូលទៅក្នុងជម្រើស “privacy intrusive ” បន្ថែមទៀត នៅពេលចុះឈ្មោះ និងបង្ហោះវីដេអូ ។

អ្នកនាំពាក្យរបស់ TikTok បាននិយាយថា ខ្លួនមិនយល់ស្របនឹងការសម្រេចចិត្តនេះ ជាពិសេសទំហំនៃការផាកពិន័យ ហើយថា ការចោទប្រកាន់ភាគច្រើនលែងមាននៅលើ TikTok ទៀតជាលទ្ធផលនៃវិធានការដែលខ្លួនបានកែសម្រួល មុនពេលការស៊ើបអង្កេតរបស់គណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់ ចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ 2021។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *