website-cover-2
News

បដិវត្តវប្បធម៌ ម៉ៅ សេទុង

នៅឆ្នាំ ១៩៦៦ ម៉ៅសេទុងបានជួបនឹងបញ្ហាមួយ មេដឹកនាំចិនដែលបានដឹកនាំកងទ័ពដែលកើតចេញពីអ្នកស្រែចម្ការដែលបានទទួលជ័យជំនះនៅក្នុងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសចិន និងបានបង្កើតរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ ១៩៤៩ ពេលនោះគាត់មានវ័យជរាណាស់ទៅហើយ ។ អ្វីដែលអាក្រក់នោះគឺថា គោលនយោបាយកែប្រែប្រទេស របស់គាត់បានបំផ្លិចបំផ្លាញប្រទេសចិន និង បង្កឲ្យមានទុរ្ភិក្សដ៏សាហាវបំផុតដែលត្រូវបានពិភពលោកចងចាំនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។ នៅដើមទស្សវត្សឆ្នាំ ១៩៦០ ឥទ្ធិពល និងការបង្ហាញវត្តមានជាសាធារណៈរបស់លោកម៉ៅ គឺមិនសូវមាននោះទេ ហើយ ក៏មានលេចលឺនូវពាក្យចចាមអារាមមកថា គាត់គឺកំពុងឈឺធ្ងន់ និងអ្នកខ្លះទៀតថែមទាំងនិយាយថា គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ។ គាត់ចាំបាច់ត្រូវរកវិធីដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាតំណាងឲ្យបក្សកុម្មុយនីស្តចិន និង បង្កើតបដិវត្តថ្មីដើម្បីដឹកនាំប្រទេសចិន ។ វាបានចាប់ផ្តើមពីទន្លេមួយ៖ គោលនយោបាយមហាលោតផ្លោះ គឺជាគ្រោះមហន្តរាយមួយរបស់ប្រទេសចិន ។ វាជាផែនការរបស់លោកម៉ៅនៅឆ្នាំ ១៩៥៨ ដើម្បីធ្វើឧស្សាហូបនីយកម្មប្រទេសចិនរីកចម្រើនបានឆាប់រហ័សដោយពឹងផ្អែកទៅលើកម្លាំងពលកម្មដ៏សកម្មរបស់ប្រជាជនទូទាំងប្រទេស ។ យោងតាមឯកសារ៖ គាត់សន្យាថានឹងកែប្រែសាធារណរដ្ឋប្រជាមានិតចិនឲ្យក្លាយទៅជាឋានសួគ៌ដ៏អស្ចារ្យភ្លាមៗតាមរយៈកម្លាំងពលកម្មរបស់ប្រជាជនទាំងមូល ។  ពេលនោះគឺមានការបង្ខំប្រជាជននៅទីជនបទឲ្យធ្វើស្រែចំការដែលមានរដ្ឋជាអ្នកគ្រប់គ្រង និងប្រជាជនរាប់លាននាក់ទៀតទៅធ្វើការនៅក្នុង …

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!