website-cover12
News

ចុងសតវត្សរ៍ទី១៨ ចូលសតវត្សរ៍ទី១៩ ប្រទេសកម្ពុជាសឹងតែរលាយបាត់ទៅហើយ

ចក្រភពអង្គបានលាតសន្ធឹងលើភាគច្រើននៃជ្រោយឥណ្ឌូចិន ហើយមានប្រជាជនដល់ទៅប្រហែល១៥លាននាក់ ។ នៅឆ្នាំ១៨៤៥ ប្រទេសខ្មែរនៅសល់ទឹកដីតែប្រហែល២ភាគ៣នៃទឹកដីបច្ចុប្បន្ន ហើយមានប្រជាជនតែត្រឹម៨០០,០០០ (ប្រាំបីសែន) នាក់ប៉ុណ្ណោះ ។ ផ្នែកពាយ័ព្យកម្ពុជា ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀម ចំនែកឯផ្នែកខាងត្បូងកម្ពុជា រួមទាំងតំបន់ជុំវិញណាមយ៉ាង (ភ្នំពេញ) ផងដែរ បានក្លាយជារាជធានីដែលយួនគ្រប់គ្រងម្ដងរួចទៅហើយនៅឆ្នាំ១៨១២ ។ នៅឆ្នាំ១៨១៣ ក្រោយពីបានចូលលុកលុយកម្ពុជាច្រើនលើកច្រើនសារ សៀមកាត់ខេត្តម្លូព្រៃ ទន្លេពៅ និងស្ទឹងត្រែង ។ ការកាត់យកនេះ ធ្វើឱ្យយួនក្ដៅក្រហាយយ៉ាងខ្លាំង ហើយក៏ចូលលុកលុយកម្ពុជាក្នុងពេលនោះដែរ ។ នៅឆ្នាំដដែលនោះដែរ ធអិរាជយួនផ្ដល់អំណាចឱ្យទេសាភិបាលក្រុងព្រៃនគរត្រួតត្រាកម្ពុជាទាំងមូល ។ ទេសាភិបាលក្រុងព្រៃនគរនេះ ក៏កេណ្ឌខ្មែររាប់ពាន់នាក់ឱ្យជីកប្រឡាយពីដៃខាងលិចទន្លេមេគង្គទៅភ្ជាប់ច្រកសមុទ្រសៀមហៅថា ប្រឡាយហាទៀង ចម្ងាយ៥៣គីឡូមែត្រ ។ ការជីកប្រឡាយនេះត្រូវចំណាយពេលអស់រយៈពេល៥ឆ្នាំ ហើយចំណាយជីវិតខ្មែរអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ នៅឆ្នាំ១៨១៨ និង១៨៣១ យួនបានបង្ក្រាបខ្មែរយ៉ាងចាស់ដៃ ។ …

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!