Breaking News

SpaceX និយាយថា ព្យុះម៉ាញេទិច (Geomagnetic Storm) របស់ផែនដីបានរំខានដល់ ផ្កាយរណបអ៊ីនធើណេតនៃគម្រោង Starlink របស់លោក Elon Musk ដល់ទៅ 40ផ្កាយរណបឯណោះ!!

ផ្កាយរណបអ៊ីនធើណេត Starlink របស់លោក Elon Musk បានបញ្ជូនដល់គន្លងទាបជិតនឹងផែនដីកាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក នេះ ដោយខ្លួនមានគម្រោងថានឹងនាំផ្កាយរណបទាំងនេះ ទៅកាន់គន្លងដែលខ្ពស់ជាងនេះបន្តិច ។ ដោយឡែកមួយថ្ងៃបន្ទាប់ ព្យុះម៉ាញេទិចរបស់ផែនដីហាក់មានទំនាញខ្លាំង ដោយសារការប្រែប្រួលបរិយាកាស នៅលើស្រទាប់ផែនដីហាក់មានសភាពកើនឡើងខ្លាំង ដែលជាហេតុអាចនឹងបង្កឲ្យផ្កាយរណបដែលស្ថិតក្នុងគន្លងទាបជិតនឹងផែនដីអាចនឹងរងការខូចខាត ។ យោងទៅតាមទិន្នន័យពី GPS SpaceX “ព្យុះម៉ាញេទិចរបស់ផែនដីបានបង្កើនកម្រិតទំនាញខ្ពស់ដល់ទៅ 50% ដែលជាកម្រិតខ្ពស់ជាងកាលពីកើតមានពីមុនៗទៅទៀត” ។

ប្រភព ៖

BAP News

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version