Rolls-Royce ចេញលក់រថយន្តស៊េរីចុងក្រោយបង្អស់របស់ខ្លួនដែលអាចមានតម្លៃជាង ៣០លានដុល្លារក្នុងមួយគ្រឿង
Business Technology World

Rolls-Royce ចេញលក់រថយន្តស៊េរីចុងក្រោយបង្អស់របស់ខ្លួនដែលអាចមានតម្លៃជាង ៣០លានដុល្លារក្នុងមួយគ្រឿង

ក្រុមហ៊ុន Rolls-Royce Motor Cars បានដាក់បង្ហាញរថយន្តស៊េរីចុងក្រោយបង្អស់របស់ខ្លួនឈ្មោះថា Rolls-Royce Droptail ។ រថយន្តម៉ូដែលថ្មីនេះត្រូវបានបំផុសគំនិតដោយទូកក្ដោងល្បឿនលឿននៃទសវត្សរ៍ឆ្នាំ ១៩៣០ ។ Rolls-Royce Droptail មានកៅអីពីរ ហើយភ្ជាប់មកជាមួយនឹងដំបូលដែលអាចបិទបើកបានដែលធ្វើពីសរសៃកាបូន និងកញ្ចក់អេឡិចត្រូក្រូមិច ដែលផ្លាស់ប្តូរបរិមាណនៃពន្លឺចូលខាងក្នុងរថយន្ត ។ តម្លៃជាក់លាក់លើរថយន្តនេះមិនត្រូវបានគេប្រកាសទេ ប៉ុន្តែគេប៉ាន់ប្រមាណថានឹងមានតម្លៃជាង ៣០ លានដុល្លា រ។ អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់ថា រថយន្តដែលផលិតឡើងកាលពីមុនដែលការផលិតត្រូវចំណាយអស់ជាង ២៨ លានដុល្លារក្នុងមួយគ្រឿង ។

រថយន្តនេះរង្វាស់ប្រវែង ៥,៣ ម៉ែត្រ និងទទឹង ២ ម៉ែត្រ ភ្ជាប់ជាមួយម៉ាស៊ីន V-12 ចំណុះ ៦.៧៥ លីត្រ និងលក្ខណៈបច្ចេកទេសដូចគ្នាដែលមាននៅក្នុង Rolls-Royce Ghost ។ តួរបស់ Rolls-Royce Droptail បានផលិពី អាលុយមីញ៉ូម ដែក និងសរសៃកាបូន ។ អ្នកនាំពាក្យក្រុមហ៊ុនបានបដិសេធមិនបញ្ជាក់ពីទម្ងន់របស់រថយន្តនោះទេ ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *