Elon Musk បានប្រើប្រាស់គ្រឿងញៀនជាមួយសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Tesla ​
USA

Elon Musk បានប្រើប្រាស់គ្រឿងញៀនជាមួយសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Tesla ​

​​ការប្រើប្រាស់ថ្នាំខុសច្បាប់របស់លោក Elon Musk ត្រូវបានគេដឹងគ្រប់គ្នាទាំងក្នុងចំណោមនាយកប្រតិបត្តិក្រុមហ៊ុន Tesla ​ និង SpaceX បច្ចុប្បន្ន និង​អតីតនាយកប្រតិបត្តិក្រុមហ៊ុន SpaceX នេះបើតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសៅរ៍ ។

 

កាសែតនេះបានរាយការណ៍ថា មានការព្រួយបារម្ភអំពីបរិមាណនៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់របស់លោក Musk និងថាគាត់បានប្រើប្រាស់គ្រឿងញៀនជាមួយសមាជិកក្រុមប្រឹក្សាភិបាលមួយចំនួនរបស់គាត់ នេះបើតាមការដកស្រង់សម្តីមនុស្សដែលបានឃើញការប្រើប្រាស់គ្រឿងញៀន ​។ កាសែតនេះបាននិយាយថា ក្រុមប្រឹក្សាភិបាលមិនបានបើកការស៊ើបអង្កេតលើបញ្ហានេះ ហើយក៏មិនបានចងក្រងឯកសារអំពីកង្វល់ណាមួយដែរ ។

 

កាសែត Wall Street Journal ធ្លាប់បានរាយការណ៍ម្ដងហើយពីការប្រើប្រាស់គ្រឿងញៀនរបស់លោក​ Elon Musk ជាអ្វីដែលលោកបានបដិសេធម្ដងរួចទៅហើយ ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *