សេដ្ឋកិច្ចថៃបានបន្តងើបឡើងវិញក្នុងខែធ្នូកន្លងទៅដោយសារការកើនឡើងនៃភ្ញៀវទេសចរនិងតម្រូវការផលិតផលក្នុងស្រុក
Asia Economic

សេដ្ឋកិច្ចថៃបានបន្តងើបឡើងវិញក្នុងខែធ្នូកន្លងទៅដោយសារការកើនឡើងនៃភ្ញៀវទេសចរនិងតម្រូវការផលិតផលក្នុងស្រុក

ធនាគារកណ្តាលថៃបាននិយាយកាលពីថ្ងៃអង្គារទី 31 ខែមករានេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានបន្តងើបឡើងវិញក្នុងខែធ្នូ ដែលត្រូវបានជំរុញដោយកំណើនទេសចរណ៍ និងតម្រូវការប្រើប្រាស់ក្នុងស្រុក ខណៈដែលការនាំចេញត្រូវបានរងផលប៉ះពាល់ដោយសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មមានការធ្លាក់ចុះ ។

ហើយធនាគារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពសេដ្ឋកិច្ចទំនងជាមានភាពប្រសើរឡើងជាលំដាប់ នៅពេលដែលវិស័យដ៏សំខាន់ទទួលបានសន្ទុះ ដោយវានឹងតាមដានសេដ្ឋកិច្ចពិភពលោក ការចំណាយ និងការបើកដំណើរការឡើងវិញរបស់ប្រទេសចិនផងដែរ។

គួររំលឹកដែរថា កាលពីសប្តាហ៍មុន BOT បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់ការមកដល់របស់ភ្ញៀវទេសចរបរទេសរហូតដល់ទៅ 25.5 លាននាក់នៅឆ្នាំនេះ និង 34 លាននាក់នៅឆ្នាំក្រោយ ដែលកើនឡើងពី 22 លាននាក់ និង 31.5 លាននាក់រៀងគ្នា។ហើយគួរបញ្ជាក់ដែរថា ប្រទេសថៃធ្លាប់ទទួលបានកំណត់ត្រានៃអ្នកទស្សនាជិត 40 លាននាក់កាលឆ្នាំ 2019 កន្លងទៅ។

រីឯ ការបើកដំណើរការឡើងវិញរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងជំរុញទេសចរណ៍របស់ប្រទេសថៃបន្ថែមទៀត ដោយរដ្ឋាភិបាលបានព្យាករណ៍ថានឹងមានភ្ញៀវទេសចរចិនយ៉ាងហោចណាស់  5 លាននាក់នៅឆ្នាំនេះ ដែលប្រហែលនឹងពាក់កណ្តាលនៃតួលេខឆ្នាំ 2019 ។ហើយ BOT បានបន្ថែមថា ប្រទេសថៃបានកត់ត្រាអតិរេកគណនីចរន្តចំនួន 1.1 ពាន់លានដុល្លារក្នុងខែធ្នូ បន្ទាប់ពីមានឱនភាពចំនួន 0.4 ពាន់លានដុល្លារកាលពីខែមុនៗ។តែទោះជាយ៉ាងណាក៏ដោយ ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនដែលបានធ្លាក់ចុះចំនួន 12.9 ភាគរយនៅក្នុងខែធ្នូកន្លងទៅនេះផងដែរ។

Source : CNA

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *