OPEC ថ្លែងថាខ្លួនមិនគួរណាត្រូវបានគេស្តីបន្ទោសថាជាដើមហេតុនៃការកើនឡើងនូវតម្លៃប្រេង!!
Breaking News

OPEC ថ្លែងថាខ្លួនមិនគួរណាត្រូវបានគេស្តីបន្ទោសថាជាដើមហេតុនៃការកើនឡើងនូវតម្លៃប្រេង!!

លោក Haitam al Qais អគ្គលេខាធិការនៃក្រុមប្រទេសអ្នកនាំចេញប្រេងហៅកាត់ថា OPEC បាននិយាយថា OPEC មិនគួរត្រូវបានស្តីបន្ទោសចំពោះតម្លៃប្រេងខ្ពស់ដោយសារខ្លួននោះទេ ។ “កុំបន្ទោស OPEC ប៉ុន្តែអ្នកគួរតែបន្ទោសអ្នកបង្កើតគោលនយោបាយរបស់អ្នក និងអ្នកដែលចេញច្បាប់របស់អ្នកទៅវិញទេ ព្រោះដោយសារតែកន្លងមក OPEC និងប្រទេសអ្នកផលិតប្រេងទាំងអស់បានព្យាយាមជំរុញការវិនិយោគលើប្រេង និងឧស្ម័នធម្មជាតិរហូតមក” នេះជាការលើកឡើងរបស់លោក Al Qais ។


ការវិនិយោគក្នុងឧស្សាហកម្មប្រេង និងឧស្ម័នធម្មជាតិបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលតម្លៃប្រេងបានធ្លាក់ចុះក្នុងពេលមានការរាតត្បាតនៃមេរោគឆ្លងកូវីដ-19 បង្កឱ្យប្រសិទ្ធភាពនៃការផលិតប្រេងបន្ថែមរបស់ OPEC មានការថយចុះ និងបានរារាំងដល់ OPEC ពីការបង្កើនផលិតកម្មយ៉ាងឆាប់រហ័សរបស់ខ្លួន ដើម្បីដោះស្រាយទៅនឹងការជាប់គាំងនៃការផ្គត់ផ្គង់ថាមពលមួយនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *