Instagram ជាប់ជាកម្មវិធីដែលត្រូវគេបានលុបចោល​ច្រើនបំផុតក្នុងឆ្នាំ ២០២៣ ​
Technology

Instagram ជាប់ជាកម្មវិធីដែលត្រូវគេបានលុបចោល​ច្រើនបំផុតក្នុងឆ្នាំ ២០២៣ ​

យោងតាមមជ្ឈមណ្ឌលទិន្នន័យ TRG Datacenters ដែលទីតាំងនៅរដ្ឋ Texas និយាយថាមានមនុស្សប្រហែល ៤,៨ពាន់លាននាក់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម​ ។ ដោយ​ចំនួននេះគឺស្មើនឹង ៩២,៧ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតសរុប ។ របាយការណ៍នេះថែមទាំងបានបង្ហាញថា ជាមធ្យមមនុស្សចំណាយពេល ២ ម៉ោង ២៤ នាទីនៅលើបណ្តាញសង្គមជារៀងរាល់ថ្ងៃ។

 

អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនឥឡូវនេះកំពុងជួបប្រទះនឹងការញៀនបណ្តាញសង្គមដែលអាចកើតឡើងដោយសារតែការប្រើប្រាស់ស្មាតហ្វូនច្រើនជ្រុល ហើយពួកគេកំពុងស្វែងរកមធ្យោបាយដើម្បីកែលម្អបញ្ហានេះ ។ ការលុបកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមក៏គឺជាជម្រើសដ៏ល្អមួយផងដែរនេះគឺជាបញ្ជីកម្មវិធីដែលអ្នកប្រើប្រាស់បានលុបច្រើនបំផុតក្នុងឆ្នាំ ២០២៣ ។​

 

ទិន្នន័យ TRG Datacenters បង្ហាញថា Instagram គឺជាកម្មវិធីដែលត្រូវបានលុបច្រើ​នបំផុតក្នុងឆ្នាំ ២០២៣ តាមពីក្រោយដោយ Snapchat, Telegram, Twitter, Facebook, YouTube និង Tiktok ​។ ខណៈអ្នកលុបចោល​WhatsApp និង WeChat គឺមានចំនួនទាបខ្លាំងណាស់។ ​

 

របាយការណ៍បាននិយាយថា មនុស្សជាងមួយលាននាក់ទូទាំងពិភពលោកស្វែងរក “របៀបលុបគណនី Instagram របស់ខ្ញុំ” រៀងរាល់ខែក្នុងឆ្នាំ ២០២៣ ។ នេះមានន័យក្នុងចំណោមមនុស្ស ១០០,០០០ នឹងមានការស្វែងរករបៀបលុបគណនី Instagram ប្រហែលចំនួន ១២,៥០០ ដងនៅទូទាំងពិភពលោក ។

TRG Datacenters

Leave a Reply

Your email address will not be published. Required fields are marked *