Google កំពុងរងសម្ពាធធ្ងន់ធ្ងរពីក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក
Breaking News

Google កំពុងរងសម្ពាធធ្ងន់ធ្ងរពីក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក

ក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិកនិយាយថា Google កំពុងរងការចោទប្រកាន់ថា បានចំណាយប្រាក់រាប់ពាន់លានដុល្លារអាម៉េរិក ដើម្បីរក្សាតំណែងដំបូងគេនៅក្នុង search engine ។ ក្រសួងបានអះអាងថា Google បានបង់ប្រាក់ឱ្យ Apple, Samsung និងម៉ាកទូរស័ព្ទផ្សេងទៀត ដើម្បីឱ្យ Google ក្លាយជា search engine លើគេបង្អស់ដែលបានដំឡើងនៅលើឧបករណ៍ចល័តរបស់ពួកគេ ។

យោងតាមភស្តុតាងបឋមក្រសួងបានឱ្យដឹងថា Google បានបង់ប្រាក់ឱ្យក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូននានាជាច្រើន ដើម្បីឱ្យកម្មវិធីរបស់ខ្លួនឈរនៅលេខរៀងមុនគេ ហើយបញ្ហានេះបានធ្វើឱ្យក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិកមិនពេញចិត្តទាល់តែសោះ ។ ក្រសួងក៏បានព្រមាន Google Chrome ដែលជា browser រុករកដ៏ពេញនិយមបំផុតនៅក្នុងពិភពលោកថា ពួកគេមានបំណងចង់ផ្តាច់មុខតែឯង ទាំងក្នុងប្រព័ន្ធប្រតិបត្តិការ Android ដែលជាប្រព័ន្ធប្រតិបត្តិការដ៏ពេញនិយមបំផុតទីពីរផងដែរ ។

ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុតពីសំណាក់ក្រសួងយុត្តិធម៌របស់សហរដ្ឋអាម៉េរិកនោះគឺ Google បានគ្រប់គ្រងលើកម្មវិធីរុករក Gateway ក្នុងការប្រើប្រាស់បណ្ដាញអ៊ិនធើណេតរបស់ browser និងបានគ្រប់គ្រងលើយុទ្ធសាស្ត្រមួយដែលអាចឱ្យអ្នកប្រើប្រាស់ស្វែងរកគេហទំព័រ និងសេវាកម្មដែល Google មាន ដោយបានបង់ប្រាក់ឱ្យក្រុមហ៊ុនទូរស័ព្ទនានា ដើម្បីបង្កើត search engine “ក្នុងការផ្ដល់ទិន្នន័យឱ្យបានមុនគេបង្អស់” ។

ករណីដែល Google បានធ្វើនេះ គឺបានផ្ទុយទៅនឹងច្បាប់ផ្តាច់មុខរបស់សហរដ្ឋអាម៉េរិក ។ ប្រភពបានឱ្យដឹងថា ការជំនុំជំរះក្តីនឹងចាប់ផ្តើមធ្វើឡើងនៅក្នុងឆ្នាំ2023 បច្ចុប្បន្ននេះតុលាការកំពុងប្រមូលទិន្នន័យ និងបើកសវនាការបឋមជាបន្តបន្ទាប់ និងទទួលយកពាក្យបណ្តឹងបន្ថែមទៀតទៅនឹងករណីនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *