Google និង Facebook ត្រូវបានប្រទេសកូរ៉េខាងត្បូងពិន័យ រាប់សិបលានដុល្លារអាម៉េរិក ពីការរំលោភលើច្បាប់ឯកជនភាព
Breaking News

Google និង Facebook ត្រូវបានប្រទេសកូរ៉េខាងត្បូងពិន័យ រាប់សិបលានដុល្លារអាម៉េរិក ពីការរំលោភលើច្បាប់ឯកជនភាព

កូរ៉េខាងត្បូងពិន័យជាប្រាក់រាប់លានដុល្លារអាម៉េរិកលើក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ក៏ដូចជាក្រុមហ៊ុនមេរបស់ Facebook និង Meta ថាបានបំពានច្បាប់ឯកជនភាព ខណៈដែលក្រុមហ៊ុននេះកំពុងសម្រេចចិត្តក្នុងការតតាំងក្ដីនៅតុលាការ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់គណៈកម្មការការពារទិន្នន័យផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានពិន័យ Google ជាប្រាក់ចំនួន 69.2ពាន់លានវ៉ុន ឬស្មើនឹងប្រហែល 50លានដុល្លារអាម៉េរិក និងពិន័យ Facebook ជាប្រាក់ចំនួន 30.8ពាន់លានវ៉ុន ឬស្មើនឹងប្រហែល 22លានដុល្លារអាម៉េរិក ។

បណ្ដាញសារព័ត៌មាន Reuters បានសួរទៅកាន់ Google អំពីបញ្ហានេះ តែមិនទទួលបានការបញ្ជាក់ណាមួយឡើយ ស្របពេលដែល អ្នកនាំពាក្យរបស់ Facebook និង meta បាននិយាយថា យើងគោរពការសម្រេចចិត្តរបស់គណៈកម្មាធិការ ប៉ុន្តែយើងជឿជាក់ថា កន្លងមកយើងធ្វើការជាមួយអតិថិជន ដោយអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ដែលតម្រូវដោយប្រទេសកូរ៉េខាងត្បូង ដោយហេតុផលនេះ យើងមិនយល់ស្របទៅនឹងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលនោះទេ ហើយយើងនឹងបើកចំហចំពោះគ្រប់មធ្យោបាយដើម្បីតតាំងក្ដីនៅក្នុងតុលាការ ។

Leave a Reply

Your email address will not be published. Required fields are marked *