Elon Musk គ្រោងផ្តល់ប្រាក់ចំនួន ៤៥ លានដុល្លារក្នុងមួយខែសម្រាប់គាំទ្រលោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីខាងមុខ
USA

Elon Musk គ្រោងផ្តល់ប្រាក់ចំនួន ៤៥ លានដុល្លារក្នុងមួយខែសម្រាប់គាំទ្រលោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីខាងមុខ

មហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk គ្រោងបរិច្ចាគប្រាក់ ៤៥ លានដុល្លារជារៀងរាល់ខែដល់ America PAC ដែលជាគណៈកម្មាធិការសកម្មភាពនយោបាយទំនើបថ្មីដែលគាំទ្រការបោះឆ្នោតរបស់លោក Donald Trump នេះបើតាមរបាយការណ៍របស់ WSJ ។ PAC នឹងផ្តោតលើការលើកកម្ពស់ការចុះឈ្មោះអ្នកបោះឆ្នោត ការបោះឆ្នោតមុនកាលកំណត់ និងការបោះឆ្នោតតាមសំបុត្រ ។

Elon Musk ដែលបានប្រកាសគាំទ្រជាផ្លូវការចំពោះលោក Trump បន្ទាប់ពីអតីតប្រធានាធិបតីបានរួចផុតពីការប៉ុនប៉ងធ្វើឃាតលោក នៅឯការប្រមូលផ្តុំជាមួយអ្នកគាំទ្រនៅរដ្ឋ Pennsylvania ។ ជាមួយនឹងទ្រព្យសម្បត្តិសរុបប៉ាន់ស្មានរបស់ Eon Musk មានចំនួន ២៥០ ពាន់លានដុល្លារ ការចូលរួមផ្នែកនយោបាយកើនឡើងរបស់ Musk បង្ហាញពីការជំរុញដ៏សំខាន់មួយសម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំ ២០២៤ របស់លោកត្រាំ ។

 

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *