Delivery Hero ក្រុមហ៊ុនមេរបស់ foodpanda ត្រៀមលក់ foodpanda នៅអាស៊ានឱ្យទៅ Grab ដោយ Grab កំពុងចរចាទិញយកក្នុងតម្លៃប៉ានស្មានប្រហែល 1.07ពាន់លានដុល្លារ
Asia Business

Delivery Hero ក្រុមហ៊ុនមេរបស់ foodpanda ត្រៀមលក់ foodpanda នៅអាស៊ានឱ្យទៅ Grab ដោយ Grab កំពុងចរចាទិញយកក្នុងតម្លៃប៉ានស្មានប្រហែល 1.07ពាន់លានដុល្លារ

Delivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនដឹកជញ្ជូនអាហារ FoodPanda បានបញ្ជាក់ពីការពិភាក្សាលើការលក់ផ្នែកខ្លះនៃអាជីវកម្មរបស់ខ្លួននៅអាស៊ីទៅឲ្យក្រុមហ៊ុនដឹកជញ្ជូន Grab របស់សិង្ហបុរីកាលពីថ្ងៃពុធ ដោយបន្ថែមថាតម្លៃនៃកិច្ចព្រមព្រៀងនេះនៅតែស្ថិតក្រោមការចរចា ។ Grab អាចចំណាយច្រើនជាង ១,០៧ ពាន់លានដុល្លារសម្រាប់ការទិញនេះ ។

ក្រុមហ៊ុន Delivery Hero ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង គ្រោងនឹងលក់សកម្មភាពរបស់ខ្លួនក្រោមយីហោ foodpanda នៅក្នុងប្រទេសសិង្ហបុរី កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងថៃ ។

Grab មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំមតិតាមអ៊ីមែលទេ។

​Reuters

Leave a Reply

Your email address will not be published. Required fields are marked *