ជំពូក១៖ សៀវភៅនេះនឹងប្រាប់អ្នកពីវិធីដ៏អាថ៌កំបាំងមួយដើម្បីឲ្យអាជីវកម្មថ្មី (Start-Up) ទទួលបានភាពជោគជ័យ

ជំពូក២៖ ដើម្បីបង្កើតក្តីស្រមៃ ដែលអាចនឹងកើតឡើងក្នុងពេលអនាគត លុះត្រាតែអ្នកមើលឃើញបច្ចុប្បន្នភាពខុសប្លែកពីអ្នកដ៏ទៃ

ជំពូក៣៖ ធ្វើជាវិស្វករនៃអនាគតរបស់អ្នក ត្រូវពុះពារ សម្រេច​ក្តីសុបិនរបស់អ្នកឲ្យបាន

ជំពូក៤៖ ការចង់បានទីផ្សារផ្តាច់មុខ Monopolies គឺល្អសម្រាប់ធុរកិច្ច និងសង្គម

ជំពូក៥៖ ទីផ្សារផ្តាច់មុខមានប្រយោជន៍ខ្លាំង ព្រោះតែសម័យបច្ចេកវិទ្យា បណ្តាញទីផ្សារទូលាយ ទំហំសេដ្ឋកិច្ចមានលក្ខណៈធំ និងម៉ាកយីហោល្បីៗក៏មានច្រើន

ជំពូក៦៖ ក្រុមហ៊ុនជោគជ័យត្រូវបង្កើតឲ្យមាននូវរូបមន្តអាថ៌កំបាំងមួយដែលក្រុមហ៊ុនផ្សេងមិនអាចសូម្បីតែចម្លងតាមបាន

ជំពូក៧៖ ដើម្បីបង្កើតក្រុមហ៊ុនមួយជោគជ័យ ហើយទទួលបានផលចំណេញច្រើន គឺទាមទារពេលរាប់សិបឆ្នាំ

ជំពូក៨៖ អាជីវកម្មថ្មី (Start Up) ចាំបាច់ត្រូវមានមូលដ្ឋានគ្រឹះរឹងមាំដូចជា៖ ការជ្រើសរើសដៃគូ ការបង្កើតវប្បធម៌ការងារ និងការបែកចែកផលប្រយោជន៍

ជំពូក៩៖ ទំនិញរបស់អ្នក មិនមែនរត់ទៅរកទីផ្សារដោយខ្លួនឯងនោះទេ គឺក្រុមការងាររបស់អ្នកជាអ្នកធ្វើវា

ជំពូក១០៖ ក្រុមហ៊ុនលក់បច្ចេកវិទ្យាបរិស្ថានជាច្រើនបរាជ័យដោយសារមិនបានពិចារណាសំណួរសុីជម្រៅ ទាំង៧ ដែលគ្រប់អាជីវកម្មត្រូវឆ្លើយ

ជំពូក១១៖ ស្ថាបនិកមានទំនូលជាជនចម្លែក ប៉ុន្តែទស្សនវិស័យរបស់គាត់ គឺមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ដូច្នេះ តើអ្នកត្រូវរៀបចំខ្លួនដើម្បីភាពខុសប្លែកពីគេនោះយ៉ាង ដូចម្តេច? តើអ្នកអាចស្មានត្រូវចំពោះកាលៈទេសៈដែលអ្នកមិ​នដឹង មុននោះដោយរបៀបណា នាពេលអនាគត ។ 

សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលគិតមិនច្បាស់លាស់ ហើយគាត់បានត្រៀមខ្លួនជាច្រើនផ្នែកដើម្បីតម្រូវឲ្យត្រូវជាមួយអនាគត ដែលគាត់រំពឹងទុក​ផ្ទុយទៅវិញ គាត់បែរជួបរឿងខកចិត្តចំពោះអ្វីដែលគាត់បានត្រៀមទុក ។ 

កត្តាទាំងនេះ គឺដោយសារតែការព្យាករណ៍ពីអនាគតមានភាពលំបាក

ស្មុគស្មាញ និងមានហេតុការណ៍ផ្សេងៗទៀតកើតឡើង ដែលអ្នក ស្មានមិនត្រូវ ។ 

វិធីដែលមានប្រសិទ្ធិភាពជាងនេះ គឺការប្រឹងប្រែងចំពោះកិច្ចការមួយ ដែលល្អបំផុតសម្រាប់ពេលអនាគត គឺអ្នកត្រូវតែធ្វើជាវិស្វករនៃអនាគតរបស់អ្នក ។

ឧទាហរណ៍៖ ក្មេងៗសិស្សានុសិស្សខំប្រឹងរៀនបន្ថែមម៉ោងលើមុខ     វិជ្ជាផ្សេងៗ ដោយគេមានក្តីសង្ឃឹមថានឹងបានចូលរៀននៅសាកល​វិទ្យាល័យល្បីណាមួយ ។ ផ្ទុយទៅវិញ តើវាសមហេតុផលទេ? បើគាត់ប្រឹងផ្តោតទៅលើមុខវិជ្ជាមួយដែលគាត់ចូលចិត្ត ហើយប្រឹងឲ្យពូកែគ្មានគូប្រៀប ។ 

ការពិតទៅ ភាពជោគជ័យគឺជាសមិទ្ធផលដែលកើតចេញពីការផ្តោតទៅលើអ្វីឲ្យចំគោលដៅ  តាំងចិត្តខ្លាំងក្លា និងការប្តេជ្ញាចិត្តសម្រេចវាឲ្យបាន ។ 

វាសនា និងសំណាងចូលរួមបានតិចតួចណាស់ក្នុងភាពជោគជ័យរបស់អ្នក ។  ប្រសិនបើចុងក្រោយ នៃភាពជោគជ័យកើតចេញតែពី សំណាងនោះ យើងនឹងមិនបានឃើញភាពជោគជ័យជាបន្តបន្ទាប់ដូចជា Steve Jobs ឬអ្នកនិពន្ធល្បីៗជាច្រើនដែលបានបង្កើតអាជីវកម្មជោគជ័យដ៏មហិមាដូចសព្វថ្ងៃនេះទេ ។

អ្នកត្រូវចងចាំរឿងនេះទុកក្នុងចិត្តនៅពេលអ្នកចាប់ផ្តើមអាជីវកម្ម Start-Up ។ Start-Up​ គឺត្រូវគិតពីអនាគតដ៏ល្អបំផុត ដែលអ្នកត្រូវប្រឹងប្រែងវិញជាធ្លុងមួយដើម្បីសម្រេចវាឲ្យបាន ។ 

ហេតុអ្វីបានជាអ្នកត្រូវតែផ្តោតលើវា? 

ព្រោះរាល់អាជីវកម្មថ្មីថ្មោង គឺតែងតែទាមទារឲ្យអ្នកយកចិត្តទុកដាក់ យ៉ាងខ្លាំង ។ អ្នកត្រូវចាំថា អ្នកមានទីផ្សារល្អមួយ មានផលិតផលល្អមួយ ហើយវាក៏ត្រូវនឹងពេលវេលាល្អមួយដើម្បីឲ្យអ្នកចាប់ផ្តើម ។ 

ចំណុចចម្បងដែលអាជីវកម្ម Start-Up ត្រូវតែដោះស្រាយជាបន្ទាន់គឺការស្វែងយល់ថាតើ Start-Up របស់អ្នកស្ថិតក្នុងស្ថានភាពបែបណា? និយាយដោយឡែក គឺអ្នកត្រូវច្បាស់ក្នុងចិត្តថា អ្នកចង់បានអ្វីនាពេលអនាគត ។ 

នៅពេលដែលអ្នកស្រមៃឃើញអនាគតនៃអាជីវកម្មរបស់អ្នកហើយ សូមអ្នករំលឹកដល់អ្វីដែលយើងបាននិយាយខាងដើម គឺជាការសម្លឹងមើលអនាគតមួយដែលខុសពីបច្ចុប្បន្នភាពដែលកំពុងតែកើតឡើង ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!