ជំពូក១៖ សៀវភៅនេះនឹងប្រាប់អ្នកពីវិធីដ៏អាថ៌កំបាំងមួយដើម្បីឲ្យអាជីវកម្មថ្មី (Start-Up) ទទួលបានភាពជោគជ័យ

ជំពូក២៖ ដើម្បីបង្កើតក្តីស្រមៃ ដែលអាចនឹងកើតឡើងក្នុងពេលអនាគត លុះត្រាតែអ្នកមើលឃើញបច្ចុប្បន្នភាពខុសប្លែកពីអ្នកដ៏ទៃ

ជំពូក៣៖ ធ្វើជាវិស្វករនៃអនាគតរបស់អ្នក ត្រូវពុះពារ សម្រេច​ក្តីសុបិនរបស់អ្នកឲ្យបាន

ជំពូក៤៖ ការចង់បានទីផ្សារផ្តាច់មុខ Monopolies គឺល្អសម្រាប់ធុរកិច្ច និងសង្គម

ជំពូក៥៖ ទីផ្សារផ្តាច់មុខមានប្រយោជន៍ខ្លាំង ព្រោះតែសម័យបច្ចេកវិទ្យា បណ្តាញទីផ្សារទូលាយ ទំហំសេដ្ឋកិច្ចមានលក្ខណៈធំ និងម៉ាកយីហោល្បីៗក៏មានច្រើន

ជំពូក៦៖ ក្រុមហ៊ុនជោគជ័យត្រូវបង្កើតឲ្យមាននូវរូបមន្តអាថ៌កំបាំងមួយដែលក្រុមហ៊ុនផ្សេងមិនអាចសូម្បីតែចម្លងតាមបាន

ជំពូក៧៖ ដើម្បីបង្កើតក្រុមហ៊ុនមួយជោគជ័យ ហើយទទួលបានផលចំណេញច្រើន គឺទាមទារពេលរាប់សិបឆ្នាំ

ជំពូក៨៖ អាជីវកម្មថ្មី (Start Up) ចាំបាច់ត្រូវមានមូលដ្ឋានគ្រឹះរឹងមាំដូចជា៖ ការជ្រើសរើសដៃគូ ការបង្កើតវប្បធម៌ការងារ និងការបែកចែកផលប្រយោជន៍

ជំពូក៩៖ ទំនិញរបស់អ្នក មិនមែនរត់ទៅរកទីផ្សារដោយខ្លួនឯងនោះទេ គឺក្រុមការងាររបស់អ្នកជាអ្នកធ្វើវា

ជំពូក១០៖ ក្រុមហ៊ុនលក់បច្ចេកវិទ្យាបរិស្ថានជាច្រើនបរាជ័យដោយសារមិនបានពិចារណាសំណួរសុីជម្រៅ ទាំង៧ ដែលគ្រប់អាជីវកម្មត្រូវឆ្លើយ

ជំពូក១១៖ ស្ថាបនិកមានទំនូលជាជនចម្លែក ប៉ុន្តែទស្សនវិស័យរបស់គាត់ គឺមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ឥឡូវនេះ អ្នកសាកល្បងគិតស្រមៃមើលរហូតទៅដល់ឆ្នាំ ២១០០ តើពិភពលោកនឹងទៅជាយ៉ាងណា? មនុស្សជាច្រើនមិនដែលបានគិតពីរឿងអនាគតវែងឆ្ងាយនោះទេ ដោយហេតុថា វាជារឿងដែលគេពិបាកគិត និងស្មានមិនដល់ ។

ការណ៍ដែលយើងនិយាយពីអនាគតនេះ តើវាមានន័យយ៉ាង ដូចម្តេច? 

ពេលដែលគេគិតដល់អនាគត គេមិនមែនរាប់តែពេលវេលាខែឆ្នាំ ដែលកន្លងផុតទៅនោះទេ គេត្រូវស្គាល់យ៉ាងច្បាស់ពី បច្ចុប្បន្នភាពដែលកំពុងនឹងកើតឡើង ។ ដំណើរការអ្វីមួយ ដែលមានបច្ចុប្បន្នភាពខុសប្លែកពីគេ នេះគឺជាកត្តាកំណត់អនាគតដែលនឹងកើតឡើង ។ 

ដើម្បីឲ្យយល់កាន់តែច្បាស់ ក្នុងសៀវភៅនេះ គេបានបែកចែកទៅជា ២ផ្នែក គឺផ្នែកផ្តេក (Horizontal) និង ផ្នែកបញ្ឈរ (Vertical) ។

ផ្នែកផ្តេក គឺចេញមកពីការពង្រីកគំនិតដែលមានស្រាប់ និងបង្កើតការច្នៃប្រតិដ្ឋបន្ថែម ។ ក្នុងសម័យសកលភាវូបនីយកម្ម ការសាយភាយគំនិត គឺមានលក្ខណៈឆាប់រហ័សខ្លាំងណាស់ទៅកាន់ពិភពលោកទាំងមូល ។ 

ផ្នែកបញ្ឈរ គឺការបង្កើតអ្វីដែលថ្មីដែលមិនធ្លាប់មានពីមុនមកដូចជាបច្ចេកវិទ្យាថ្មី ឬដំណោះស្រាយថ្មីៗ ។ 

និយាយដោយឡែក ផ្នែកផ្កេកគឺមានន័យថា ចាប់ពីលេខមួយទៅរកអនន្ត ប៉ុន្តែ ផ្នែកបញ្ឈរ គឺផ្ដើមពីលេខសូន្យទៅរកលេខមួយ ។

ឧទាហរណ៍ពីផ្នែកផ្តេកមួយ ដូចជាការផលិតទូរស័ព្ទដែលជាផលិតផលដែលគេបានរកឃើញហើយ​ គឺផលិតឲ្យកាន់តែច្រើន​ ដើម្បីយកទៅកាន់ទីផ្សារប្រទេសដែលកំពុងតែអភិវឌ្ឍ ។ឧទាហរណ៍អំពីផ្នែកបញ្ឈរម្ដង គឺជាការរកឃើញនូវគំនិតថ្មីបង្កើតទូរស័ព្ទឆ្លាតវៃ (Smart Phone) ដែលអាចចុចលើកញ្ចក់បាន (Touch Screen) វាមានភាពខុសពីទូរស័ព្ទធម្មតា ។ 

ដូចអ្វី ដែលអ្នកធ្លាប់បានស្រមៃស្រាប់ហើយ ផ្នែកផ្តេកនេះ គឺពិបាកក្នុងការព្យាករណ៍ខ្លាំងណាស់ គឺដោយសារតែវាមិនមែនកំពុងតែកើតឡើងក្នុងបច្ចុប្បន្ននោះទេ ។ ដូច្នេះ បើសិនជាអ្នកចង់ព្យាករណ៍អនាគតបាន លុះត្រាតែអ្នកកំពុងមើលឃើញបច្ចុប្បន្នភាពខុសពីគេ ឬក៏ខុសពីមនុស្សទូទៅ ។

សរុបសេចក្តីមក អនាគតក្នុងន័យនេះ គឺជាការមើលឃើញបច្ចុប្បន្នភាពខុសពីអ្វីដែលកំពុងកើតឡើង ។ ប្រសិនបើអ្នកចង់សម្លឹងមើលអនាគតឲ្យបានកាន់តែច្បាស់ លុះត្រាតែអ្នកតាមដានបច្ចុប្បន្នភាពដោយយកចិត្តទុកដាក់ និងប្រើគំនិតត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ ។ 

អ្នកនិពន្ឋសៀវភៅនេះជឿថា នេះជាសមត្ថភាពដ៏សំខាន់នៅពេលដែលគាត់សម្ភាសការងារមួយ គាត់បានសួរទៅកាន់បេក្ខជនម្នាក់នោះថា តើការពិតសំខាន់ៗណាខ្លះដែលមានមនុស្សតិចបំផុតយល់ស្របជាមួយអ្នក? ហេតុអ្វីបានជាគាត់សួរសំណួរនេះ? គឺដោយសារមនុស្ស ដែលអាចផ្លាស់ប្តូរអនាគតបាន គឺជាមនុស្សដែលគិតខុសពីមនុស្សជាច្រើន ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!