ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? ការទទួលបានវិធីសាស្រ្តក្នុងការគេងដ៏ត្រឹមត្រូវមួយ

ជំពូក២៖ មិនថាល្អ ឬអាក្រក់ប្រព័ន្ធសរសៃប្រសាទក្នុងរាងកាយ ជាអ្នកកំណត់ការគេងរបស់យើង

ជំពូក៣៖ ការគេងមិនបានគ្រប់គ្រាន់ បណ្ដាលឲ្យកើតជំងឺលើសឈាម និងជំងឺគាំងបេះដូង

ជំពូក៤៖ គ្រប់សភាវៈទាំងអស់ ត្រូវការដំណេកដូចគ្នា ប៉ុន្តែស្ថិតក្នុងប្រភេទ និងបរិមាណដែលខុសគ្នា

ជំពូក៥៖ ការបើកបរក្នុងសភាពងងុយគេង មានគ្រោះថ្នាក់ដូចគ្នានឹងការបើកបរក្នុងសភាពស្រវឹង

ជំពូក៦៖ ការគេងមមើហើយដើរផ្ដេសផ្ដាស មិនមែនបណ្ដាលមកពីសុបិននោះទេ

ជំពូក៧៖ បើអ្នកចង់គេងលក់បានស្កប់ស្កល់ អ្នកគួរតែទទួលយកពន្លឺព្រះអាទិត្យឲ្យបានច្រើន និងចៀសវាងប្រើសារធាតុមួយចំនួន

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

នៅក្នុងយុគ្គសម័យឌីជីថលដ៏ជឿនលឿននេះ ការភ្ជាប់ទំនាក់ទំនងរវាងមនុស្សទៅនឹងអ្វីគ្រប់យ៉ាង តាមរយៈការប្រើប្រាស់ប្រព័ន្ធ​អ៊ីនធឺណេត និងឧបករណ៍ទំនើបៗ ដូចជា ទូរស័ព្ទ កុំព្យូទ័រ និងថេបប្លេត មានលក្ខណៈរីកចម្រើនយ៉ាងខ្លាំង ។ កត្តាទាំងនេះហើយ​ដែលធ្វើឲ្យការគេងត្រូវបានចាត់ទុកថា “មិនសូវមានប្រយោជន៍ និងជាការខ្ជះខ្ជាយពេលវេលាមួយ” ។

ប៉ុន្តែ នៅពេលដែលថ្ងៃមិនល្អណាមួយកើតឡើងចំពោះសុខភាពរបស់អ្នក នោះអ្នកនឹងលែងហ៊ានមើលស្រាលទៅលើឥទ្ធិពល​និងអត្ថប្រយោជន៍ក្នុងការគេងទៀតហើយ ។

ក្នុងចំណុចនេះ អ្នកនឹងបានស្វែងយល់អំពី សារៈសំខាន់របស់ការគេងចំពោះសុខុមាលភាព និងសមត្ថភាពនៃដំណើរការរាងកាយរបស់យើងជាពិសេស អំពីផលវិបាកមួយចំនួនដែលអាចកើតឡើងតាមរយៈការទទួលទានដំណេកមិនគ្រប់គ្រាន់ ដែលអាចជះឥទ្ធិពលដល់ខ្លួនឯង  និងសង្គមខាងក្រៅផងដែរ ។ ជាការពិតណាស់​ ពិភពលោកក្នុងសម័យភាវូបនីយកម្មមានភាពជឿនលឿនយ៉ាងខ្លាំង និងអភិវឌ្ឍឥតឈប់ឈរ ប៉ុន្តែយើងគ្រប់គ្នាក៏ត្រូវការគេង​ឲ្យបានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ជីវិត និងភាពរីកចម្រើនទៅជាមួយវាផងដែរ ។

បន្ទាប់ពីនេះ អ្នកនឹងបានសិក្សាស្វែងយល់បន្ថែមអំពី ៖

  1. ប្រភេទសត្វណាខ្លះ ដែលដេកបើកភ្នែក
  2. គ្រោះថ្នាក់ដែលអាចកើតមាន បណ្ដាលមកពីការគេងមមើ
  3. និងការប្រៀបធៀបរវាងភាពងងុយគេង និងភាពស្រវឹង ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!