ជំពូក១៖ សំលៀងចំណេះដឹងអំពីនយោបាយ អំណាចនៃ សេដ្ឋកិច្ចដែលមានឥទ្ធិពលលើពិភពលោក និងវិសាលភាពដ៏ធំធេងនៃប្រវត្តិសាស្ត្រ

ជំពូក២៖ ភាពរុងរឿង ឬភាពក្រីក្រនៃប្រទេសមួយមិនអាស្រ័យលើភូមិសាស្ត្រ វប្បធម៌ ឬចំណេះដឹងមូលដ្ឋានរបស់ពលរដ្ឋនោះទេ

ជំពូក៣៖ គម្លាតខុសគ្នានៃកម្រិតជីវភាពរស់នៅរវាងប្រទេសនីមួយៗ គឺដោយសារការដឹកនាំស្ថាប័នមានភាពខុសគ្នា

ជំពូក៤៖ ព្រឹត្តិការណ៍មួយបង្កើតនូវចំណុចរបត់ លទ្ធផលអាចនឹងដើរលើស្ថាប័នផ្សេងៗគ្នា

ជំពូក៥៖ ទ្រព្យដ៏ស្តុកស្តម្ភរបស់អង់គ្លេស នៅដើមសម័យ កាលឧស្សាហកម្ម កើតចេញពីស្ថាប័ននយោបាយបត្យាប័ន ដែលបានអភិវឌ្ឍជាច្រើនសតវត្សរ៍រួច មកហើយ

ជំពូក៦៖ ស្ថាប័នបរិយាបន្នផ្តល់ផលប្រយោជន៍វិលជុំ

ជំពូក៧៖ អំណាចប្រមូលផ្តុំធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងប្រទេសមួយ

ជំពូក៨៖ ស្ថាប័នបត្យាប័ននឹងផ្ទេរអំណាចឲ្យកូនរបស់គេ

ជំពូក៩៖ ស្ថាប័នបត្យាប័នបង្កើតឲ្យមានវដ្តនៃភាពក្រីក្រគ្មានទីបញ្ចប់

ជំពូក១០៖ ការរីកចម្រើនក្រោមស្ថាប័នបត្យាប័ន មិនមែនមានន័យថា មិនអាចទៅរួចនោះទេ ប៉ុន្តែវាមិនធានានូវស្ថេរភាពនោះទេ

ជំពូក១១៖ បំបែកវដ្តនៃភាពក្រីក្រនេះ គឺវាលំបាក ប៉ុន្តែមិនមានន័យថាវាមិនអាចទៅរួចនោះទេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ព្រំប្រទល់ជាប់គ្នារវាងប្រទេសពីរ គឺសហរដ្ឋអាម៉េរិក និងមិចសិចកូ មានក្រុងមួយដែលត្រូវបានបែកចែកជាពីរចំណែក ។  ប្រជាជននៅ អារីសូណា មានកម្រិតជីវភាពរស់នៅធូរធារជាងប្រជាជន រស់នៅសូនូរ៉ាព្រំប្រទល់ភាគខាងត្បូង ។ ប្រជាជនរស់នៅអារីសូណា ទទួលបានការថែទាំសុខភាព និងការអប់រំល្អជាង អត្រានៃឃាតកម្មទាបជាង និងប្រាក់ចំណូលជាមធ្យមនៃគ្រួសារនីមួយៗច្រើនជាង រហូតដល់បីដងឯណោះ ។ 

តើមូលហេតុអ្វីបានជាមានភាពខុសគ្នាច្រើនម្លេះ? សមត្ថកម្មនៃទីតាំងភូមិសាស្ត្រគឺ “ជាទ្រឹស្តីដែលមានឥទ្ធិពលបំផុតដើម្បីពន្យល់ពីគម្លាតខុសគ្នានេះ ប៉ុន្តែទ្រឹស្តីនេះបានបរាជ័យ” ។ 

ទ្រឹស្តីភូមិសាស្ត្រនេះ មានភាពល្បីល្បាញតាំងពីសតវត្សរ៍ទី ១៨ ដែលបានរកឃើញដោយទស្សនវិទូបារាំងម្នាក់ឈ្មោះ Montes Quieu ។ គាត់បានពន្យល់ថា អ្នកស្រុកដើមដែលរស់នៅក្នុងអាកាសធាតុក្តៅហើយសើមតំបន់ត្រូពិចមានភាពខ្ជិលច្រអូស ជាងអ្នកដែលរស់នៅតំបន់ត្រជាក់ធ្លាក់ទឹកកកដែលឧស្សាហ៍ធ្វើការងារជាង ។ 

នៅសម័យកាលទំនើបនេះ   ទ្រឹស្តីនេះត្រូវបានគេបូកផ្សំដើម្បីចោទទៅលើវត្តមាននៃមេរោគផ្សេងៗនៅតំបន់ក្តៅដូចជា៖ អាហ្វ្រិក អាស៊ីខាងត្បូង និងអាហ្វ្រិកកណ្តាល រួមបញ្ជូលទាំងគុណភាពដីនៃតំបន់ទាំងនោះ ដែលត្រូវបានគេអះអាងថា ពាក់ព័ន្ធទៅនឹងការរីកចម្រើន នៃសេដ្ឋកិច្ចអ្នកស្រុកដើមទាំងនោះ ។ 

ប៉ុន្តែ ការពិតមិនត្រឹមតែប្រជាជនរស់នៅ Nogales ក្នុងប្រទេសកាណាដាបានបដិសេធចំពោះទ្រឹស្តីមួយនេះទេ ។ ឥលូវនេះសូមក្រឡេកមើលទៅប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលជាអតីតប្រទេសភាគខាងលិច និងភាគខាងកើតរបស់អាឡឺម៉ង់ និងក្រឡេកមើលទៅកាន់តែគម្លាតសេដ្ឋកិច្ចដ៏ធំមួយទៀតរបស់ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេសុី​ ។ 

“ទ្រឹស្តីបុរាណទាំងពីរដែលស្រង់មកនេះ គឺពិតជាមិនត្រឹមត្រូវនោះទេ”។ 

ទី១៖ “សមត្ថកម្មវប្បធម៌” នៅដើមសតវត្សរ៍ទី ២០ មានអ្នកជំនាញ សង្គមវិទូជនជាតិអាឡឺម៉ង់ម្នាក់ឈ្មោះ ម៉ាក វេបឺ បានអះអាងថា៖ អត្រាកើនឡើងខ្ពស់នៃឧស្សាហកម្មតូបនីយកម្មនៅអឺរ៉ុបខាងលិច ដែល មានភាពផ្ទុយស្រឡះទៅនឹងទីកន្លែងផ្សេងៗទៀតនៃពិភព លោកគឺដោយសារវប្បធម៌ការងារ ។ 

ប៉ុន្តែសូមក្រឡេកមើល កូរ៉េ ជាឧបទ្វីបមួយដែលមានវប្បធម៌ចាស់

គំរិលរហូតដល់ឧបទ្វីបនេះបានបែងចែកជាពីរ គឺកុម្មុយនីស្តកូរ៉េខាងជើង និងមូលធននិយមកូរ៉េខាងត្បូង ។ 

បើយោងតាមសមត្ថកម្មវប្បធម៌ គឺមិនអាចពន្យល់ពីភាពខុសឆ្ងាយគ្នាដាច់ដោយឡែករវាងប្រទេសទាំងពីរនេះទេ    ដោយសារតែព្រំប្រ

ទល់តែមួយគត់ ដែលបណ្តាលឲ្យមានគម្លាតសេដ្ឋកិច្ចឆ្ងាយគ្នាបែបនេះ មិនមានអ្វីស៊ីជម្រៅ ឬលក្ខណៈពិសេសនៃវប្បធម៌ខុសគ្នាអ្វីនោះទេ ។ 

“សមត្ថកម្មកង្វះចំណេះដឹង” ក៏ត្រូវបានអនុវត្តស្រដៀងគ្នាទៅនឹង សមត្ថកម្មវប្បធម៌នេះដែរ ។ វាបានគូសបង្ហាញថា “ភាពក្រីក្រ” គឺបណ្តាលមកពីភាពល្ងង់ខ្លៅ ឬខ្វះចំណេះដឹងផ្នែកគោលនយោបាយផ្សេងៗដែលជាកត្តាជះឥទ្ធិពលដល់ការលូតលាស់នៃសេដ្ឋកិច្ច ។

ឧទាហរណ៍ដែលគេរាប់បញ្ជូលនៅទីនេះ គឺមានលក្ខណៈច្បាស់លាស់

ជំនួយបរទេស និងអ្នកជំនាញប្រឹក្សាយោបល់ បានបរាជ័យយ៉ាងធំធេងទៅលើការជួយប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក ដើម្បីធ្វើឲ្យ មានការផ្លាស់ប្តូរ ។ 

ទោះបីជាយ៉ាងណាក៏ដោយមានទ្រឹស្តីបូកបញ្ជូលគ្នាមួយទៀត ដែល ពន្យល់ពីគម្លាតខុសគ្នានៃអន្តរជាតិ ។ តោះសូមតាមដានវាឥលូវនេះ! 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!