ជំពូក១៖ សំលៀងចំណេះដឹងអំពីនយោបាយ អំណាចនៃ សេដ្ឋកិច្ចដែលមានឥទ្ធិពលលើពិភពលោក និងវិសាលភាពដ៏ធំធេងនៃប្រវត្តិសាស្ត្រ

ជំពូក២៖ ភាពរុងរឿង ឬភាពក្រីក្រនៃប្រទេសមួយមិនអាស្រ័យលើភូមិសាស្ត្រ វប្បធម៌ ឬចំណេះដឹងមូលដ្ឋានរបស់ពលរដ្ឋនោះទេ

ជំពូក៣៖ គម្លាតខុសគ្នានៃកម្រិតជីវភាពរស់នៅរវាងប្រទេសនីមួយៗ គឺដោយសារការដឹកនាំស្ថាប័នមានភាពខុសគ្នា

ជំពូក៤៖ ព្រឹត្តិការណ៍មួយបង្កើតនូវចំណុចរបត់ លទ្ធផលអាចនឹងដើរលើស្ថាប័នផ្សេងៗគ្នា

ជំពូក៥៖ ទ្រព្យដ៏ស្តុកស្តម្ភរបស់អង់គ្លេស នៅដើមសម័យ កាលឧស្សាហកម្ម កើតចេញពីស្ថាប័ននយោបាយបត្យាប័ន ដែលបានអភិវឌ្ឍជាច្រើនសតវត្សរ៍រួច មកហើយ

ជំពូក៦៖ ស្ថាប័នបរិយាបន្នផ្តល់ផលប្រយោជន៍វិលជុំ

ជំពូក៧៖ អំណាចប្រមូលផ្តុំធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងប្រទេសមួយ

ជំពូក៨៖ ស្ថាប័នបត្យាប័ននឹងផ្ទេរអំណាចឲ្យកូនរបស់គេ

ជំពូក៩៖ ស្ថាប័នបត្យាប័នបង្កើតឲ្យមានវដ្តនៃភាពក្រីក្រគ្មានទីបញ្ចប់

ជំពូក១០៖ ការរីកចម្រើនក្រោមស្ថាប័នបត្យាប័ន មិនមែនមានន័យថា មិនអាចទៅរួចនោះទេ ប៉ុន្តែវាមិនធានានូវស្ថេរភាពនោះទេ

ជំពូក១១៖ បំបែកវដ្តនៃភាពក្រីក្រនេះ គឺវាលំបាក ប៉ុន្តែមិនមានន័យថាវាមិនអាចទៅរួចនោះទេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេលដែលអ្នកបានយល់ពីសំណួរសំខាន់ៗមួយចំនួនហើយ អ្នក មិនចាំបាច់ចំណាយពេលវេលាច្រើន ដើម្បីវិភាគព័ត៌មាននោះទេ ។ ហេតុអ្វីបានជាប្រទេសខ្លះរីកចម្រើនរុងរឿងប្រជាជនសម្បូរសប្បាយ ចំណែកឯងប្រទេសខ្លះទៀតក្រីក្រ ពលរដ្ឋចំណាកស្រុករាប់លាន នាក់? ហេតុអ្វីបានជាប្រជាជាតិខ្លះបើកចំហសិទ្ធិសេរីភាព ហើយធ្វើឲ្យជាតិគេកាន់តែរីកចម្រើន? ខណៈពេលដែលប្រទេសផ្សេងទៀតកំពុងជាប់គាំង បិទសិទ្ធិសេរីភាពបញ្ចេញមតិ បង្កើតបក្សពួកនិយម និងពោរពេញដោយសេចក្តីលោភលន់ដើម្បីតែផលប្រយោជន៍បក្សពួកខ្លួន ។

វាជារឿងធម្មតារាប់សតវត្សរ៍មកហើយ ដែលគេបានធ្វើការបក ស្រាយយោងតាមឯកសារប្រវត្តិសាស្ត្រនៃវប្បធម៌ និងភូមិសាស្ត្រ នៃប្រទេសមួយ ។ ប៉ុន្តែការពិត បញ្ហាដែលចោទឡើង គឺកើតចេញពីស្ថាប័ននៃការអភិវឌ្ឍប្រទេសជាតិមួយ ។ ផ្អែកលើករណីសិក្សាប្រវត្តិសាស្ត្រមួយគ្រប់ប្រទេសជាតិទាំងអស់ជួបប្រទះនូវបញ្ហាដ៏ធំមួយក្នុងការសម្រេចចិត្តគឺថា៖ “តើគួរដើរតាមនយោបាយបត្យាប័ន ឬបរិយាបន្ន សេដ្ឋកិច្ច” ។  ហើយវាត្រូវបានបកស្រាយក្នុងសៀវភៅសង្ខេបមួយក្បាលនេះ តើប្រទេសជាតិមួយរុងរឿង ឬរលំរលាយដោយសារអ្វី? 

ក្នុងសៀវភៅសង្ខេបនេះ អ្នកនឹងបានរៀនអំពី៖ 

  1. ហេតុអ្វីបានជារោងពុម្ពមួយបានចំណាយពេលរាប់សតវត្សរ៍ ដើម្បីសិក្សាពីអាណាចក្រទួរគី Ottoman  
  2. អំណាចនៃកម្លាំងសាមគ្គីភាពរបស់ប្រជាជនបានផ្តួលរំលំរបបសឹកផ្តាច់ការនៅប្រទេសប្រេស៊ីល 
  3. លោកខាងលិចកេងផលប្រយោជន៍ពីរបបខ្មៅដែលសម្លាប់​ប្រជាជនអាស៊ី និងអឺរ៉ុបរាប់លាននាក់ ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!