ជំពូក១៖ ធ្វើជា “នារីរឹងមាំ” និងគ្រប់គ្រងទំនាក់ទំនងស្នេហារបស់អ្នក

ជំពូក២៖ ការប្រគល់អ្វីគ្រប់យ៉ាងឲ្យទៅគូស្នេហ៍របស់អ្នកនឹងធ្វើឲ្យគាត់ធុញទ្រាន់

ជំពូក៣៖ ជាមនុស្សសម្បូរបញ្ហា នឹងបង្កើតភាពតានតឹងសម្រាប់អ្នក ខ្លួនឯង និងគូស្នេហ៍របស់អ្នក

ជំពូក៤៖ មនុស្សប្រុសស្រលាញ់ការដេញតាម ដូច្នេះចូរធ្វើឲ្យពួកគេរត់!

ជំពូក៥៖ មនុស្សស្រីដែលអាចមើលថែខ្លួនឯងបាន នឹងទាក់ទាញបានដៃគូល្អ

ជំពូក៦៖ រក្សាទំនាក់ទំនងឲ្យនូវរស់រវើកដោយធ្វើឲ្យគូស្នេហ៍របស់អ្នករង់ចាំ

ជំពូក៧៖ ឲ្យអាទិភាពខ្លួនឯងមុនជានិច្ច ប៉ុន្តែធ្វើឲ្យគូស្នេហ៍របស់អ្នកមានអារម្មណ៍ត្រូវការអ្នកជាចាំបាច់

ជំពូក៨៖ ធ្វើឲ្យគូស្នេហ៍របស់អ្នកមានអារម្មណ៍ថា គាត់ជាអ្នកធ្វើការសម្រេចចិត្ត តែតាមពិតអ្នកនៅតែអាចធ្វើកិច្ចការពីក្រោយ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ប្រហែលជាអ្នកចាប់ផ្ដើមសម្គាល់ឃើញថា ខ្លួនអ្នកកំពុងដើរតួជាក្រណាត់ជូតជើងនៅមាត់ទ្វាររួចហើយ ។ អ្នកប្រហែលជាបានដឹងហើយថា ទំនាក់ទំនងរបស់អ្នកមិនអាចបន្តទៅតាមរបៀបនេះទៀតបានទេ ។ ដូច្នេះ តើមានអ្វីរារាំងអ្នកពីការចាកចេញ? រឿងពិតដែលគួរឲ្យសោកសៅគឺថា “អ្នកបានធ្វើការលះបង់យូរមកហើយ” ។

ពេលខ្លះស្នេហាបានបង្ខំយើងខ្លាំងណាស់ដែលធ្វើឲ្យយើងមិនត្រឹមតែចង់ចែករំលែកជីវិតរបស់យើងជាមួយនរណាម្នាក់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យយើងហ៊ានលះបង់ជីវិតរបស់យើងទាំងមូលសម្រាប់ពួកគេទៀតផង ។ នារីដ៏ស្រស់ស្អាតម្នាក់បានលះបង់ពេលវេលាគ្រប់ដង្ហើមចេញចូលសម្រាប់ដៃគូស្នេហាថ្មីរបស់នាង ។ 

“នេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ”!

ការលះបង់គ្រប់យ៉ាងបែបនេះនឹងមិនធ្វើឲ្យអ្នកក្លាយជាមិត្តស្រីដែលមានតម្លៃជាងមុននោះទេ ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យអ្នកបាត់បង់នូវចំណុចពិសេសដែលដៃគូរបស់អ្នកបានចាប់អារម្មណ៍កាលពីដំបូង ។  ដើម្បីបង្ហាញរឿងនេះ សូមពិនិត្យមើលរឿងរ៉ាវរបស់គូស្នេហ៍មួយគូនៅរដ្ឋឈីកាហ្គោ ។

នាង គឺជាមនុស្សស្រីដែលមមាញឹកម្នាក់ ជាមនុស្សស្រីតែងតែរវល់ជាមួយមិត្តភក្តិជាច្រើន និងចូលចិត្តរាំសាលសា (salsa dance) ។ ប៉ុន្តែ នៅពេលដែលនាងបានជួបគាត់ អ្វីៗបានចាប់ផ្តើមផ្លាស់ប្តូរ ។ នាងបានបោះបង់ចោលទម្លាប់របស់នាងទាំងអស់ ។  នាងបានផ្ដាច់ទំនាក់ទំនងជាមួយមិត្តភក្តិរបស់នាង ។  ហេតុអ្វីទៅ?  ព្រោះនាងចង់មានពេលសម្រាប់គាត់ ។

ជាអកុសល ទង្វើបែបនេះមិនបានធ្វើឲ្យស្នេហារបស់នាងមានការរីកដុះដាលតាមបែបរ៉ូមែនទិកនោះទេ ។ គូស្នេហ៍របស់នាងបានលង់ស្រលាញ់នារីដែលមានភាពជាមនុស្សឯករាជ្យម្នាក់ ជាមនុស្សដែលផ្ដល់អាទិភាពទៅលើគោលដៅខ្លួនឯងមុន ។  នាងមិនមែនជាមនុស្សស្រីបែបនោះទៀតទេ ហើយទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរក៏ខិតទៅរកការប្រេះឆា ។

ការលះបង់ជ្រុលហួសហេតុពេកនឹងធ្វើឲ្យអ្នកលែងក្លាយជាអ្នកខ្លួនឯង និងផ្ដល់ភាពតានតឹងដល់ដៃគូ ។ មនុស្សគ្រប់គ្នាត្រូវការពេលវេលាផ្ទាល់ខ្លួន ហើយដោយការព្យាយាមយ៉ាងឱប ក្រសោបយកគាត់មកកាន់តែក្បែរ វាបែរជាច្រានគាត់ឲ្យទៅកាន់តែឆ្ងាយទៅវិញ ។

បន្ទាប់ពីលះបង់ទម្លាប់ដែលនាងចូលចិត្ត និងលេងរវីរវល់ជាមួយមិត្តភក្តិរបស់នាង មនុស្សស្រីដែលត្រូវការភាពកក់ក្ដៅក៏ចាប់ ផ្ដើមឈឺចាប់នៅពេលដែលគូស្នេហ៍របស់នាងមិនមានបំណងធ្វើការលះបង់ដូចគ្នាសម្រាប់នាងវិញ ។ ល្មមហើយ ប៉ុន្តែបញ្ហានៅត្រង់ថា “ដៃគូរបស់នាងប្រហែលជាមិនដែលរំពឹងថានាងនឹងក្លាយជាមនុស្សដែលលះបង់មុនគាត់បែបនេះទេ” ។

ដូច្នេះខណៈពេលដែលអ្នកដាក់សម្ពាធខ្លួនឯងទៅលើអ្វីដែលគ្មានប្រយោជន៍ចំពោះទំនាក់ទំនងស្នេហា គូស្នេហ៍របស់អ្នកនឹងមានអារម្មណ៍ទើសទាល់ជាមួយនឹងបញ្ហារបស់អ្នក ។ ហើយជំនួសឲ្យការអាចពឹងផ្អែកពីការគាំទ្ររបស់អ្នកក្នុងពេលមានអារម្មណ៍តានតឹង គាត់នឹងមានអារម្មណ៍ថាអ្នក គឺជាបន្ទុក និងបន្ថែមភាពតានតឹងឲ្យគាត់ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!