ជំពូក១៖ ធ្វើជា “នារីរឹងមាំ” និងគ្រប់គ្រងទំនាក់ទំនងស្នេហារបស់អ្នក

ជំពូក២៖ ការប្រគល់អ្វីគ្រប់យ៉ាងឲ្យទៅគូស្នេហ៍របស់អ្នកនឹងធ្វើឲ្យគាត់ធុញទ្រាន់

ជំពូក៣៖ ជាមនុស្សសម្បូរបញ្ហា នឹងបង្កើតភាពតានតឹងសម្រាប់អ្នក ខ្លួនឯង និងគូស្នេហ៍របស់អ្នក

ជំពូក៤៖ មនុស្សប្រុសស្រលាញ់ការដេញតាម ដូច្នេះចូរធ្វើឲ្យពួកគេរត់!

ជំពូក៥៖ មនុស្សស្រីដែលអាចមើលថែខ្លួនឯងបាន នឹងទាក់ទាញបានដៃគូល្អ

ជំពូក៦៖ រក្សាទំនាក់ទំនងឲ្យនូវរស់រវើកដោយធ្វើឲ្យគូស្នេហ៍របស់អ្នករង់ចាំ

ជំពូក៧៖ ឲ្យអាទិភាពខ្លួនឯងមុនជានិច្ច ប៉ុន្តែធ្វើឲ្យគូស្នេហ៍របស់អ្នកមានអារម្មណ៍ត្រូវការអ្នកជាចាំបាច់

ជំពូក៨៖ ធ្វើឲ្យគូស្នេហ៍របស់អ្នកមានអារម្មណ៍ថា គាត់ជាអ្នកធ្វើការសម្រេចចិត្ត តែតាមពិតអ្នកនៅតែអាចធ្វើកិច្ចការពីក្រោយ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តាំងពីក្មេងមក មនុស្សស្រីភាគច្រើនត្រូវបានគេបង្រៀនថាវិធីល្អបំផុតដើម្បីទាក់ទាញបុរសគឺ “ការផ្គាប់ចិត្តគាត់” ។ យកចិត្តទុកដាក់ទៅលើអ្វីដែលសង្សារ ដៃគូ ឬស្វាមីរបស់អ្នកត្រូវការ ចង់បាន និងមានចំណង់ គឺជាវិធីល្អបំផុតដើម្បីទទួលបានការគោរពពីគាត់ ។  ត្រូវទេ?

ខុសហើយ!  ពេលវេលាបានផ្លាស់ប្តូរ ។ ការធ្វើជាក្រណាត់ជូតជើងនៅមាត់ទ្វារនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាត្រូវបានគេប្រើប្រាស់ និងបង្កើតទំនាក់ទំនងមិនល្អ និងគ្មានតុល្យភាព ។  ហើយមនុស្សប្រុសមិនឃើញថាវាគួរឲ្យចាប់អារម្មណ៍ផងដែរ ។  ការត្រៀមខ្លួនដើម្បីផ្គាប់ចិត្តនឹងមិនអាចទាក់ទាញបុរសនៅក្នុងក្តីសុបិនរបស់អ្នកឡើយ ។ តាមពិត គ្មានអ្វីដែលគួរឲ្យស្រលាញ់នោះទេ!

ទោះបីយើងសង្ឃឹមថាដៃគូរបស់យើងនឹងរំភើបចិត្តចំពោះការខិតខំយកចិត្តទុកដាក់ចំពោះគាត់ក៏ដោយ វាមិនដំណើរការតាមរបៀបនោះទេ ។ ហេតុអ្វីទៅ?  បុរស គឺត្រៀមខ្លួនជាស្រេចក្នុងការកេងចំណេញពីយើងជាមនុស្សស្រី ។ ប្រសិនបើអ្នកមានពេលម៉ាស្សាបាតជើងឲ្យគាត់រយៈពេល ២៤ម៉ោង/៧ថ្ងៃ គាត់នឹងមិនគិតថាវាពិសេស ឬជាអ្វីដែលគាត់គួរទទួលបាននោះទេ ។  ផ្ទុយទៅវិញ គាត់ត្រឹមគិតថា វាគ្រាន់តែជាទង្វើមួយដែលគាត់អាចស្នើសុំនៅពេលណាក៏បានឲ្យតែគាត់ចង់ ។

ប្រាកដណាស់ ជាមនុស្សរ៉ូមែនទិក និងចេះយកចិត្តទុកដាក់នឹងធ្វើឲ្យគូស្នេហ៍របស់អ្នកស្រលាញ់អ្នកកាន់តែខ្លាំង ។ ប៉ុន្តែ វាមិនមែនតាមរបៀបដែលអ្នកចង់បាននោះទេ ។ សេចក្តីស្រលាញ់ដោយគ្មានលក្ខខណ្ឌរបស់អ្នកនឹងធ្វើឲ្យគាត់មានអារម្មណ៍ថា “អ្នក គឺជាម្តាយរបស់គាត់ មិនមែនជាគូស្នេហ៍របស់គាត់នោះទេ” ។

ស៊ូ បានឆ្លងកាត់បទពិសោធលំបាកនេះ នៅក្នុងទំនាក់ទំនងស្នេហារបស់នាងជាមួយ Mike ។  នាងបានផ្គត់ផ្គង់ការរស់នៅរបស់គាត់ សម្អាតបន្ទប់របស់គាត់ អភ័យទោសរាល់កំហុសដែលគាត់បានធ្វើ ។ ចុះលទ្ធផលយ៉ាងម៉េចដែរ?  បន្ទាប់ពីរស់នៅដូចជាព្រះអង្គម្ចាស់ជាមួយ ស៊ូ អស់រយៈពេលពីរបីខែ គាត់បានបោះបង់ ចោលនាងដោយអះអាងថាទោះបីជា ស៊ូ គឺជាស្ត្រីដ៏អស្ចារ្យក៏ដោយ ក៏គាត់អស់ចំណង់ជាមួយនាងបាត់ទៅហើយ ។ ហើយគាត់ប្រហែលជានិយាយត្រូវ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!