ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? ភ្ជាប់ខ្លួនអ្នកទៅនឹងជីវិតជោគជ័យ និងជួយអ្នកដទៃនៅពេលអ្នកធ្វើបានសម្រេច

ជំពូក២៖ រក្សាទស្សនវិស័យ និងការអនុវត្តវិន័យផ្ទាល់ខ្លួននឹងជួយអ្នកឲ្យមានជីវិតជោគជ័យ និងមានសុភមង្គល

ជំពូក៣៖ ដើម្បីឲ្យជីវិតកាន់តែមានភាពរីករាយត្រូវស្មោះត្រង់ជាមួយអ្នកដទៃ និងរៀនដោះស្រាយបញ្ហាដោយភាពវិជ្ជមាន

ជំពូក៤៖ ជីវិតដែលមានន័យខ្លឹមសារផ្តោតលើអ្វីដែលចាំបាច់ ប៉ុន្តែកុំភ្លេចផ្តល់រង្វាន់ដល់ខ្លួនអ្នកជាមួយនឹងការសម្រាកឲ្យទៀងទាត់

ជំពូក៥៖ ចងចាំពីរបៀបរីករាយនឹងជីវិតដោយធ្វើខ្លួនដូចកូនក្មេង និងដោយថែរក្សាសុខភាពរបស់អ្នកឲ្យបានល្អ

ជំពូក៦៖ សូមចាំថា ជីវិតគឺជាដំណើរផ្សងព្រេងមួយ ការផ្តោតតែទៅលើគោលដៅអាចផ្តល់ផលអាក្រក់

ជំពូក៧៖ ទទួលស្គាល់តម្លៃនៃពេលវេលា និងរៀនគ្រប់គ្រងការប្រតិកម្មនៃអារម្មណ៍របស់អ្នក

ជំពូក៨៖ ភ្ជាប់ខ្លួនជាមួយធម្មជាតិ និងទាញប្រយោជន៍ពីការធ្វើដំណើរទៅមកពីកន្លែងធ្វើការរបស់អ្នកនឹងធានាបាននូវសុភមង្គល និងភាពជោគជ័យ

ជំពូក៩៖ ជាជាងការត្អូញត្អែរ ចូរផ្តោតលើអ្វីដែលអ្នកអាចផ្ដល់ឲ្យពិភពលោក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មនុស្សជាច្រើនធ្វើការសន្យាគ្រប់យ៉ាងដោយសម្អាងនេះសម្អាងនោះតែតាមពិតពួកគេមិនដែលធ្វើតាមពាក្យសម្ដីរបស់ពួកគេឡើយ ។  ឧទាហរណ៍ “យើងបានសន្យាថានឹងឲ្យសៀវភៅទៅមនុស្សម្នាក់ខ្ចីនៅក្នុងពិធីជប់លៀងអាហារពេលល្ងាច ហើយបន្ទាប់មក អ្នកមិនបានសួរនាំអ្វីបន្តិចឡើយ” ។

ទោះយ៉ាងណាក៏ដោយ ការក្បត់ពាក្យសន្យាគឺជាទម្លាប់អាក្រក់មួយដែលត្រូវរាប់ចូល ។  ជាធម្មតាវាមិននាំឲ្យជីវិតមានសុភមង្គលទេ ។

នោះគឺដោយសារតែរាល់ពេលដែលអ្នកមិនបានធ្វើតាមការសន្យា អ្នកបានធ្វើឲ្យអ្នកដទៃមានការខកចិត្តចំពោះអ្នក ។ រឿងតែមួយគត់ដែលអ្នកនឹងបន្សល់ទុកនោះ គឺអ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន ។

ផ្ទុយទៅវិញ អ្នកគួរតែព្យាយាមប្រកាន់យកវិធីសាស្ត្រមួយដែលធ្វើឲ្យសេចក្តីទៀងត្រង់មានភាពសំខាន់ក្នុងជីវិតរបស់អ្នក ។

ត្រូវគិតពីវាជានិច្ច ។ កត់ត្រាពីចំនួនដែលអ្នកធ្លាប់បានកុហក់នរណាម្នាក់ដើម្បីចៀសវាងការបង្កឲ្យមានបញ្ហា ឬដើម្បីធ្វើឲ្យអ្នកដទៃចូលចិត្តអ្នក ។ 

ដំណាក់កាលបន្ទាប់ គឺលះបង់ខ្លួនអ្នកឲ្យមានភាពស្មោះត្រង់ពេញមួយសប្តាហ៍ ។ គោលបំណងសាមញ្ញនេះ គឺដើម្បីធ្វើឲ្យអ្នកអាចធ្វើតាមការសន្យារបស់អ្នកមិនថាជាមួយខ្លួនឯង ឬជាមួយអ្នកដទៃនោះទេ ។

នៅកម្រិតមូលដ្ឋានបំផុត នេះមានន័យថាប្រសិនបើអ្នកប្តេជ្ញាចិត្តរួចហើយ អ្នកត្រូវតែធ្វើវាឲ្យបាន ទោះបីគ្មាននរណាម្នាក់ដឹងពីវាក៏ដោយ ។

អ្នកនឹងភ្ញាក់ផ្អើលចំពោះភាពរីករាយដែលបានមកពីការធ្វើបានតាមការសន្យា ជាពិសេសប្រសិនបើអ្នកមិនសូវស៊ាំជាមួយវា!

មានច្បាប់មូលដ្ឋានមួយផ្សេងទៀតដែលពិតជាមានប្រយោជន៍ក្នុងការធ្វើឲ្យមានសុភមង្គលដែលជាផ្នែកមួយនៃជីវិតរបស់អ្នក៖ រៀនទប់ទល់នឹងភាពបរាជ័យ និងការលំបាក ។ វាមិនអាក្រក់ដូចដែលអ្នកគិតនោះទេ! តាមពិតទៅ បទពិសោធបរាជ័យបង្រៀនអ្នកនូវមេរៀនដែលល្អបំផុត ។

សាកមើលទៅមនុស្សដែលធ្លាប់ទ្រាំនឹងជំងឺធ្ងន់ធ្ងរមើល៍ ។ តាមបទពិសោធរបស់អ្នកនិពន្ធ ពួកគេបានប្រែក្លាយជាមនុស្សដែលមានសុភមង្គល និងសុខភាពល្អរឹងមាំបំផុតនៅពេលក្រោយ ។ នោះគឺដោយសារតែពួកគេបានរៀនពីរបៀបមើលថែខ្លួនឯងនៅក្នុងស្ថាន ភាពលំបាកបំផុត ហើយដូច្នេះពួកគេមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីជីវិត ។

គឺមានល្បិចដែលពាក់ព័ន្ធនៅក្នុងរឿងនេះ៖ និយាយឲ្យខ្លីទៅ ជីវិតនឹងកាន់តែប្រសើរឡើងនៅពេលដែលអ្នកហ៊ានប្រថុយ និងរស់នៅបានពេញលេញ ។  អ្នកច្រើនតែបរាជ័យ ប៉ុន្តែវាប្រសើរជាងការរស់នៅក្នុងជីវិតដែលប្រកបដោយភាពធុញទ្រាន់ ។

ឧទាហរណ៍ថា អ្នកធ្លាប់សុបិនចង់ធ្វើជាគ្រូពេទ្យវះកាត់តែខ្លាចប្រលងធ្លាក់ ។ ឬប្រហែលជាអ្នកបារម្ភថាអ្នកមិនអាចប្រឈមមុខនឹងសម្ពាធការងារប្រភេទនេះ ។  ប្រសិនបើនោះជាមូលហេតុ អ្នកប្រហែលជាខកខានអាជីពក្នុងក្តីសុបិនរបស់អ្នកដោយសារតែការភ័យខ្លាច ។

ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកបានព្យាយាមប្រហែលជាអ្នកបានក្លាយជាគ្រូពេទ្យវះកាត់បាត់ទៅហើយ ។ ដូច្នេះ តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកបរាជ័យពីរបីដងនោះ? “ការបរាជ័យ” វាហាក់ដូចជាបទពិសោធដ៏សម្បូរបែបមួយដែលអាចប្រើវានៅពេលក្រោយក្នុងជីវិត ។ ជាញឹកញាប់វាត្រូវបានប្រើក្នុងការស្វែងរកអាជីពការងារថ្មីរបស់អ្នក!

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!