ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? ភ្ជាប់ខ្លួនអ្នកទៅនឹងជីវិតជោគជ័យ និងជួយអ្នកដទៃនៅពេលអ្នកធ្វើបានសម្រេច

ជំពូក២៖ រក្សាទស្សនវិស័យ និងការអនុវត្តវិន័យផ្ទាល់ខ្លួននឹងជួយអ្នកឲ្យមានជីវិតជោគជ័យ និងមានសុភមង្គល

ជំពូក៣៖ ដើម្បីឲ្យជីវិតកាន់តែមានភាពរីករាយត្រូវស្មោះត្រង់ជាមួយអ្នកដទៃ និងរៀនដោះស្រាយបញ្ហាដោយភាពវិជ្ជមាន

ជំពូក៤៖ ជីវិតដែលមានន័យខ្លឹមសារផ្តោតលើអ្វីដែលចាំបាច់ ប៉ុន្តែកុំភ្លេចផ្តល់រង្វាន់ដល់ខ្លួនអ្នកជាមួយនឹងការសម្រាកឲ្យទៀងទាត់

ជំពូក៥៖ ចងចាំពីរបៀបរីករាយនឹងជីវិតដោយធ្វើខ្លួនដូចកូនក្មេង និងដោយថែរក្សាសុខភាពរបស់អ្នកឲ្យបានល្អ

ជំពូក៦៖ សូមចាំថា ជីវិតគឺជាដំណើរផ្សងព្រេងមួយ ការផ្តោតតែទៅលើគោលដៅអាចផ្តល់ផលអាក្រក់

ជំពូក៧៖ ទទួលស្គាល់តម្លៃនៃពេលវេលា និងរៀនគ្រប់គ្រងការប្រតិកម្មនៃអារម្មណ៍របស់អ្នក

ជំពូក៨៖ ភ្ជាប់ខ្លួនជាមួយធម្មជាតិ និងទាញប្រយោជន៍ពីការធ្វើដំណើរទៅមកពីកន្លែងធ្វើការរបស់អ្នកនឹងធានាបាននូវសុភមង្គល និងភាពជោគជ័យ

ជំពូក៩៖ ជាជាងការត្អូញត្អែរ ចូរផ្តោតលើអ្វីដែលអ្នកអាចផ្ដល់ឲ្យពិភពលោក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

គឺមានរឿងមួយចំនួននៅក្នុងជីវិតដែលគួរឲ្យរីករាយជាងការគ្រាន់តែបានចាប់កំណើតជាមនុស្សទៅទៀត ។ ពេលអ្នកកើតមកភ្លាម ការស្រែកយំលើកដំបូងរបស់អ្នកប្រហែលជាបង្កប់នូវការឈឺចាប់ លាយឡំគ្នាជាមួយនឹងភាពរីករាយ ។

បើតាមអ្វីដែលអ្នកនិពន្ធមានការព្រួយបារម្ភនោះ គឺអារម្មណ៍ទាំងនោះក៏មិនខុសពីអារម្មណ៍នៅពេលដែលយើងធំឡើងនោះដែរ ។ យើងគួរតែមានបំណងបន្សល់ទុកនូវស្នាមញញឹម និងភាពសប្បាយរីករាយដល់ពិភពលោក ។ ដោយធ្វើបែបនេះ នៅពេលដែលអ្នកលាចាកលោកទៅ មនុស្សនឹងស្រក់ទឹកភ្នែកដោយសេចក្តីអំណរជាជាងការសោកសៅ ។

មានគោលការណ៍សាមញ្ញមួយចំនួនដែលអាចដឹកនាំជីវិតរបស់អ្នកឲ្យមានប្រយោជន៍ដល់អ្នកខ្លួនឯង និងអ្នកដែលនៅជុំវិញខ្លួនអ្នក ។

គោលការណ៍ទីមួយ គឺការរក្សាទស្សនវិស័យ!

រូបវិទូដ៏ល្បីល្បាញម្នាក់គឺលោក Stephen Hawking ចូលចិត្តប្រាប់រឿងរ៉ាវសាមញ្ញៗដល់អ្នកដទៃ ។ យើងទាំងអស់គ្នាជាមនុស្សជាតិរស់នៅលើភពតូចមួយដែលព័ទ្ធជុំវិញដោយផ្កាយធម្មតាដែលជាផ្កាយនៅលើគែមនៃកាឡាក់ស៊ីមួយក្នុងចំណោមកាឡាក់ស៊ីរាប់រយលាន ។

គាត់បាននិយាយជាមូលដ្ឋានថា យើងត្រូវមានទស្សនវិស័យមួយចំនួនគឺ “កុំជាប់ជំពាក់ជាមួយនឹងអ្វីមួយពេក” ។

ឥឡូវនេះ កុំចាំបាច់គិតថាអ្នកត្រូវការកកូរកកាយចូលទៅក្នុងជម្រៅនៃចិត្តរបស់អ្នកដើម្បីសម្រេចវានោះទេ ។ អ្នកអាចចាប់ផ្តើមទិសដៅថ្មីនៃជីវិតរបស់អ្នកយ៉ាងជាក់ស្តែង ។

ឧទាហរណ៍ថា! មិនមាននរណាម្នាក់ចុចបូតុងរងចាំឲ្យអ្នកពេលអ្នកទៅដល់ជណ្តើរយន្ត ។ ពេលខ្លះ សូម្បីតែរឿងតូចតាចបែបនេះគឺគ្រប់គ្រាន់ហើយដែលធ្វើឲ្យអ្នកខឹងព្រោះអ្នកយល់ថាពួកគេមិនគោរពអ្នក ។

ប៉ុន្តែអ្នកមិនចាំបាច់ប្រកាន់ពេកនោះទេ ។ ចម្លើយដែលល្អបំផុត គឺត្រូវផ្លាស់ប្តូរទស្សនៈរបស់អ្នក ហើយត្រូវគិតថាវាមិនទាក់ទងនឹងអ្នកទេ ។ វាប្រហែលជាអ្នកជិះនៅតាមជណ្តើរយន្តទាំងនោះ គ្នាអាចជាភ្លេចភ្លាំង ឬមានអារម្មណ៍មិនល្អតែប៉ុណ្ណោះ ។

កុំប្រកាន់ពីវាអី! អ្នកគ្រាន់តែធ្វើឲ្យថ្ងៃថ្មីរបស់អ្នកមានភាពរីករាយតាមដែលអាចធ្វើបាន ។ ជំនួសឲ្យការប្រកាន់ខឹង សូមចែករំលែកនូវក្ដីមេត្តារបស់អ្នកទៅកាន់មនុស្សគ្រប់គ្នា ។

គោលការណ៍បន្ទាប់ដែលអ្នកត្រូវធ្វើតាមនោះគឺ “វិន័យផ្ទាល់ខ្លួន” ។  ប្រសិនបើអ្នកធ្វើវាបាននោះ វានឹងជួយអ្នកក្នុងការសម្រេចបាននូវជីវិតរីករាយ និងជោគជ័យ ។

អ្នកនឹងឃើញថាប្រសិនបើអ្នកមានវិន័យ នោះជីវិតរបស់អ្នកនឹងកាន់តែមានភាពងាយស្រួល ។ គឺមានហេតុផលល្អសម្រាប់រឿង   នេះ ។  ជីវិត គឺមានន័យថាជាការតស៊ូជាមួយនឹងការលំបាកមិនថាវាមើលទៅលំបាកយ៉ាងណាក៏ដោយ ។

ស្រមៃមើលថា តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកកាត់កាលមិត្តរបស់អ្នកភ្លាមៗនៅពេលអ្នកឈ្លោះគ្នា ។  មិនយូរប៉ុន្មាន អ្នកនឹងលែងមានមិត្តភក្តិដែលជាហេតុធ្វើឲ្យជីវិតរបស់អ្នកនឹងកាន់តែលំបាក ។

ម៉្យាងវិញទៀតប្រសិនបើអ្នកមានវិន័យផ្ទាល់ខ្លួនគ្រប់គ្រាន់ក្នុងការនិយាយជាមួយមិត្តភក្តិរបស់អ្នកអំពីបញ្ហាឆ្គាំឆ្គងដែលធ្វើឲ្យអ្នកមានការយល់ច្រឡំរវាងគ្នានឹងគ្នា វាមិនត្រឹមតែធ្វើឲ្យអ្នកបានរៀនសូត្រច្រើនប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចរក្សាមិត្តភាពបានផងដែរ ។

“បុគ្គលជោគជ័យមានទម្លាប់ធ្វើអ្វីដែលបុគ្គលបរាជ័យមិនចូលចិត្តធ្វើ” _ E.M. Gray

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!