ជំពូក១៖ កុំខ្លាចការផ្លាស់ប្តូរ ចូររីករាយនឹងដំណើរផ្សងព្រេងក្នុងជីវិត

ជំពូក២៖ រឿងល្អនឹងមិននៅស្ថិតស្ថេរជារៀងរហូតនោះទេ ដូច្នេះត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរជានិច្ច

ជំពូក៣៖ ការស្រមៃដល់គោលដៅ អាចជួយជំរុញអ្នកឲ្យហ៊ានប្រឈមជាមួយនឹងការភ័យខ្លាចដែលកើត ចេញពីការផ្លាស់ប្ដូរ

ជំពូក៤៖ ហ៊ានផ្លាស់ទីទៅរកទិសដៅថ្មី អ្វីៗនឹងប្រសើរឡើង

ជំពូក៥៖ យកមេរៀនដែលអ្នកបានរៀនពីរឿងនិទានស្វែង រកឈីសនេះ ដើម្បីឈានទៅសម្រេចគោលដៅផ្ទាល់ខ្លួនរបស់អ្នក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ព្រឹកមួយ Hem និង Haw បានភ្ញាក់ឡើងហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញឈីសរបស់ពួកគេមិនមាននៅសល់ទៀតទេ ។

ជាការពិត ការផ្លាស់ប្តូរតែងតែកើតឡើង មិនថាយូរ ឬឆាប់ ។ ការដឹងមុនបែបនេះអាចជួយអ្នកឲ្យអង្កេតមើលស្ថានភាពបច្ចុប្បន្នរបស់អ្នកឲ្យកាន់តែច្រើន ដើម្បីត្រៀមខ្លួនទុកជាមុននូវពេលមានការផ្លាស់ប្តូរមកដល់ ។

ផ្ទុយទៅវិញ Sniff និង Scurry មិនដែលផ្ដេកផ្ដួលទៅលើអ្វីមួយឡើយ ពួកគេតែងតែសម្លឹងមើលអ្វីផ្សេងទៀត សម្រាប់ទាញយក ប្រយោជន៍បន្ថែម ។ ហេតុដូច្នេះ កណ្តុរទាំងពីរបានកត់សម្គាល់ឃើញថាបរិមាណឈីសរបស់ពួកគេបានមកយឺតៗ ប៉ុន្តែក៏មិនងាយនឹងអស់ទៅវិញដែរ ។

ប្រសិនបើអ្នករំពឹងចង់ឲ្យអ្វីៗនៅដដែល អ្នកប្រហែលជាភ្លេចហើយថា “អ្វីៗគ្រប់យ៉ាង គឺតែងតែប្រែប្រួលជានិច្ច” ។ Hem និង Haw មានចិត្តត្រេកអរជាខ្លាំងជាមួយឈីសរបស់ពួកគេ រហូតដល់ថ្នាក់មិនបានចាប់អារម្មណ៍ពីការថយចុះនៃបរិមាណឈីស ឬសូម្បីតែ   ឈីសចាប់ផ្តើមខូចដុះផ្សិតក៏ដោយ ។

ពេលខ្លះរឿងដែលយើងជឿជាក់លើខ្លួនឯងពេក ធ្វើឲ្យយើងពិបាកក្នុងការទទួលយកនៅពេលវាមានការប្រែប្រួល ។  ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកសមនឹងទទួលបានជោគជ័យ អ្នកសមនឹងមានសុខ ភាពល្អ ឬការផ្គត់ផ្គង់ឈីសគ្មានទីបញ្ចប់ ហើយនៅពេលដែលអ្នកមិនទទួលបានរបស់ណាមួយ អ្នកបែរជាគិតថាវាជារឿងអយុត្តិធម៌ ដូច្នេះទើបអ្នកមិនអាចព្រមទទួលយកការពិតបាន ។

Hem និង Haw មានអារម្មណ៍ជាប់ជំពាក់ខ្លាំងថាឈីសដែលពួកគេទុកនៅស្ថានីយ៍ឈីស C គឺជារង្វាន់សម្រាប់ការខិតខំប្រឹងប្រែង របស់ពួកគេ ។  យ៉ាងណាក៏ដោយ ពួកគេបានចំណាយពេលយ៉ាងយូរ ដើម្បីស្វែងរកវា ។ ដូច្នេះនៅពេលដែលឈីសនោះបានអស់ទៅពួក គេមិនអាចទទួលយកការពិតបានទេ ។

អ្នកប្រហែលមិនចង់ឃើញខ្លួនឯងធ្លាក់ក្នុងស្ថានភាពបែបនេះទេ ។  ផ្ទុយទៅវិញ អ្នកត្រូវត្រៀមមើលសញ្ញានៃការផ្លាស់ប្ដូរ ដែលកើត ឡើងនៅក្នុងជីវិតរបស់អ្នក ហើយសម្របខ្លួនឲ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន ។  នៅពេលដែលអ្នកបានត្រៀមវាកាន់តែឆាប់អ្នក នឹងឆាប់រកផ្លូវចេញឃើញសារជាថ្មី ។

នៅពេលដែល Sniff និង Scurry បានដឹងថា ស្ថានីយ៍ឈីស C ចាប់ ផ្ដើមជិតអស់ ពួកគេបានបន្តដំណើរទៅមុខទៀតដោយមិនមានការសោកស្ដាយ ។ ហើយសំណាងល្អពួកគេបានរកឃើញគំនរឈីស ដ៏ធំមួយទៀតនៅស្ថានីយ៍ឈីស N ។

Hem និង Haw ដូចជាមិនមានសំណាងសោះ ។ ដោយនៅតែមិនអស់ចិត្ត អ្នកទាំងពីរនៅតែវិលត្រឡប់ទៅស្ថានីយ៍ចាស់វិញ ដែល បណ្ដាលឲ្យពួកគេកាន់តែឃ្លានខ្លាំងទៅៗ កាន់តែបាក់ទឹកចិត្ត និងកាន់តែចុះខ្សោយទៅៗ ។

យើងអាចយកមេរៀនពី “មនុស្សតូច” ទាំងពីរនាក់នេះមកប្រៀបធៀបនឹងខ្លួនរបស់យើង “បើអ្នកកាន់តែមិនដូច Hem & Haw ហើយអ្នកបានសម្របខ្លួនជាមួយនឹងផ្លាស់ប្ដូរបានកាន់តែឆាប់ វាពិតជាល្អខ្លាំងណាស់សម្រាប់អ្នក” ។

“ប្រសិនបើអ្នកមិនផ្លាស់ប្ដូរ អ្នកអាចនឹងវិនាស”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!