ជំពូក១៖ កុំខ្លាចការផ្លាស់ប្តូរ ចូររីករាយនឹងដំណើរផ្សងព្រេងក្នុងជីវិត

ជំពូក២៖ រឿងល្អនឹងមិននៅស្ថិតស្ថេរជារៀងរហូតនោះទេ ដូច្នេះត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរជានិច្ច

ជំពូក៣៖ ការស្រមៃដល់គោលដៅ អាចជួយជំរុញអ្នកឲ្យហ៊ានប្រឈមជាមួយនឹងការភ័យខ្លាចដែលកើត ចេញពីការផ្លាស់ប្ដូរ

ជំពូក៤៖ ហ៊ានផ្លាស់ទីទៅរកទិសដៅថ្មី អ្វីៗនឹងប្រសើរឡើង

ជំពូក៥៖ យកមេរៀនដែលអ្នកបានរៀនពីរឿងនិទានស្វែង រកឈីសនេះ ដើម្បីឈានទៅសម្រេចគោលដៅផ្ទាល់ខ្លួនរបស់អ្នក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

“ដឹកសត្វអូដ្ឋចូលគូទម្ជុល ងាយស្រួលជាងឲ្យអ្នកមាន ចូលក្នុងអាណាចក្ររបស់ព្រះជាម្ចាស់ទៅទៀត” ។ 

ឃ្លានៃរឿងនិទានខាងលើគឺដែកបានដកស្រង់ចេញពីព្រះគម្ពីរ គឺមិនចេះចប់ទេ៖ វាបានផ្តល់មេរៀនជីវិតដែលបង្ហាញពីវិធីដោះស្រាយបញ្ហាទាំងតូចទាំងធំមិនចេះចប់មិនចេះហើយ ។

ដោយសៀវភៅ អ្នកណាយកឈីសរបស់ខ្ញុំ? នេះមិនមែនជារឿងនិទានបុរាណនោះទេ ខ្លឹមសាររបស់វាគឺបានឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន ។  ការរៀនយកឈ្នះភាពភ័យខ្លាច ហ៊ានប្រឈមជាមួយនឹងការផ្លាស់ប្ដូរធំៗក្នុងជីវិតដោយអង់អាច និងស្វែងរកផ្លូវដើម្បីសម្រេចក្តីសុបិន ។ ទាំងនេះ គឺជាបញ្ហាទូទៅដែលមនុស្សគ្រប់រូបតែងតែជួបនៅក្នុងជីវិត ។

នៅក្នុងរឿងនិទាននេះមានតួអង្គបួននាក់រស់នៅក្នុងអគារដែលមាន ផ្លូវខ្វាត់ខ្វែងមួយ គឺសត្វកណ្តុរពីរក្បាលដែលមានឈ្មោះថា Sniff និង Scurry និងមនុស្សតូចៗពីរនាក់ទៀតដែលមានឈ្មោះថា Hem និង Haw ។ នៅពេលដែលពួកគេធ្វើដំណើរតាមផ្លូវដ៏ខ្វាត់ខ្វែងដើម្បីស្វែងរកឈីស វាបានប្រាប់ថា ការធ្វើដំណើររបស់ពួកគេមិនមែន   គ្រាន់តែស្វែងរកអាហារប៉ុណ្ណោះទេ វាគឺជាដំណើរស្វែងយល់ពីធម្មជាតិរបស់ជីវិតមនុស្សឲ្យកាន់តែច្បាស់ ។ សូមអានបន្តដើម្បីដឹងពីអ្វីដែលពួកគេបានរកឃើញ ។

នៅក្នុងសៀវភៅនេះ អ្នកនឹងរៀនអំពី៖

  1. របៀបត្រៀមខ្លួនឲ្យបានកាន់តែល្អ សម្រាប់ប្រឈមនឹងការផ្លាស់ប្តូរធំៗនៅក្នុងជីវិត 
  2. ហេតុអ្វីបានជាការគិតដូចជាសត្វកណ្តុរ “សាមញ្ញ” អាចជួយអ្នកឲ្យឈានទៅដល់គោលដៅ  
  3. និងរបៀបមើលឲ្យឃើញគោលដៅ ដើម្បីបង្កើនឱកាសក្នុងការ សម្រេចវា ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!