​ធ្វើជាអ្នកដឹកនាំល្អ ជាក្រុមការងារល្អ និងជាមនុស្សល្អ

ជំពូក១៖ ភាគច្រើននៅពេលដែលយើងជោគជ័យកាន់តែខ្លាំង យើងនឹងមានជំនឿឆ្វេងនិយមកាន់តែខ្លាំងដូចគ្នា

ជំពូក២៖ ការចៀសវាងពីការបង្កកំហុសគឺជាផ្នែកសំខាន់មួយនៃការធ្វើការងារបានល្អ ដូច្នេះចូរឲ្យតម្លៃវានៅកន្លែងការងារផង

ជំពូក៣៖ អាកប្បកិរិយាមិនល្អច្រើនតែគង់នៅ ព្រោះយើងភាគច្រើនយល់ថា បុគ្គលិកលក្ខណៈរបស់យើងគឺមានលក្ខណៈមិនប្រែប្រួល

ជំពូក៤៖ ការចង់ឈ្នះគឺជាអ្វីដែលជំរុញដល់ភាពជោគជ័យរបស់អ្នក គ្រាន់តែកុំអនុញ្ញាតឲ្យវាធ្វើឲ្យអ្នកបាត់បង់សតិឲ្យសោះ

ជំពូក៥៖ រៀនស្តាប់អ្នកដទៃដោយមិនចាំបាច់ព្យាយាមថែមថយគំនិតរបស់ពួកគេទេ

ជំពូក៦៖ ការងប់ងុលតែនឹងគោលដៅអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់អ្នក និងធ្វើឲ្យមានបញ្ហាដល់ការវិនិច្ឆ័យរបស់អ្នកដូចគ្នា

ជំពូក៧៖ ការចេះសុំឲ្យមានមតិរិះគន់នឹងជួយដល់អ្នកក្នុងការផ្លាស់ប្តូរទម្លាប់អាក្រក់ទាំងឡាយដែលរារាំងអ្នកពីការសម្រេចបានជោគជ័យកាន់តែច្រើនជាងមុន

ជំពូក៨៖ ទាំងការចេះប្រើពាក្យសុំទោស និងការចេះបង្ហាញអារម្មណ៍ដឹងគុណ គឺអាចមានឥទ្ធិពលខ្លាំងក្លា

ជំពូក៩៖ ប្រសិនបើអ្នកចង់ធ្វើការផ្លាស់ប្តូរ សូមចំណាយពេលសម្រាប់ធ្វើវា ហើយត្រូវសួរមតិយល់ឃើញរបស់មនុស្សនៅជុំវិញខ្លួនរបស់អ្នកឲ្យបានជាប់លាប់

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សាកស្រមៃទៅដល់រូបភាពរបស់នាយកប្រតិបត្តិអាជីវកម្មម្នាក់ទៅមើល អ្នកនឹងនឹកឃើញដល់រូបភាពនៃបុរសពាក់ខោអាវធំ និងមានក្រវាត់កជាមិនខាន។ ឥឡូវ សូមសាកស្រមៃដល់បុគ្គលិកលក្ខណៈរបស់គាត់វិញម្ដងទៅមើល។ ប្រសិនបើអ្នកដូចគ្នាទៅនឹងមនុស្សទូទៅ អ្នកនឹងស្រមៃឃើញថា បុគ្គលិកលក្ខណៈរបស់គាត់គឺមានលក្ខណៈសុភាពរាបសា មានទឹកចិត្តប្រកួតប្រជែងខ្ពស់ មានការរវល់ច្រើន និងគិតតែពីខ្លួនឯងច្រើនបន្តិច ។ ហើយវាមិនខុសប៉ុន្មាននោះទេ!

មនុស្សដែលជោគជ័យខ្ពស់ គឺតែងតែមានបុគ្គលិកលក្ខណៈមិនល្អ និងទម្លាប់អាក្រក់មួយចំនួនផងដែរ។  ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអាក្រក់បំផុតនោះគឺថា ពួកគេភាគច្រើនតែងមានមោទកភាពខ្លាំងចំពោះទម្លាប់មិនល្អរបស់ខ្លួនឯងជានិច្ច ។ពួកគេយល់ថា អ្វីទាំងនោះហើយដែលជាផ្នែកធ្វើឲ្យពួកគេទទួលបានជោគជ័យ !

ហើយជាមួយបទពិសោធរបស់លោក ម៉ាហ្សល ហ្កូលស្មិត (Marshall Goldsmith) ក្នុងនាមជាគ្រូបង្វឹកនាយកប្រតិបត្តិម្នាក់ គាត់នឹងចូលខ្លួនមកបកស្រាយអំពីបញ្ហានេះ ។ គាត់បានធ្វើការជាមួយមនុស្សជោគជ័យទាំងនោះដោយពន្យល់ថា តាមពិតទម្លាប់អាក្រក់ទាំងនេះកំពុងរារាំងពួកគេពីការទទួលបានភាពជោគជ័យកាន់តែច្រើនជាងអ្វីដែលពួកគេកំពុងមានទៅទៀត ។ សៀវភៅមួយក្បាលនេះ នឹងពិភាក្សាអំពីឥរិយាបថអាចបង្កគ្រោះថ្នាក់ទាំងឡាយ ដែលមនុស្សជោគជ័យតែងប្រព្រឹត្តិ   និងរបៀបដែលអាកប្បកិរិយាអាក្រក់របស់ពួកគេ អាចត្រូវបានកែប្រែភ្លាមៗ ។

នៅក្នុងសៀវភៅនេះ អ្នកនឹងរកឃើញអំពី៖

  1. របៀបដែលលោកជេរ៉លដ៍ ឡេវិន (Gerald Levin) មកពីក្រុមហ៊ុនថែម វ៉ននើ (Time Warner) ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួនឯង  
  2. មូលហេតុដែលគុណវិបត្តិរបស់អ្នកមិនមែនជាគុណធម៌  
  3. របៀបនិយាយពាក្យថា “អរគុណ” ឲ្យបានញឹកញាប់ 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!