​ធ្វើជាអ្នកដឹកនាំល្អ ជាក្រុមការងារល្អ និងជាមនុស្សល្អ

ជំពូក១៖ ភាគច្រើននៅពេលដែលយើងជោគជ័យកាន់តែខ្លាំង យើងនឹងមានជំនឿឆ្វេងនិយមកាន់តែខ្លាំងដូចគ្នា

ជំពូក២៖ ការចៀសវាងពីការបង្កកំហុសគឺជាផ្នែកសំខាន់មួយនៃការធ្វើការងារបានល្អ ដូច្នេះចូរឲ្យតម្លៃវានៅកន្លែងការងារផង

ជំពូក៣៖ អាកប្បកិរិយាមិនល្អច្រើនតែគង់នៅ ព្រោះយើងភាគច្រើនយល់ថា បុគ្គលិកលក្ខណៈរបស់យើងគឺមានលក្ខណៈមិនប្រែប្រួល

ជំពូក៤៖ ការចង់ឈ្នះគឺជាអ្វីដែលជំរុញដល់ភាពជោគជ័យរបស់អ្នក គ្រាន់តែកុំអនុញ្ញាតឲ្យវាធ្វើឲ្យអ្នកបាត់បង់សតិឲ្យសោះ

ជំពូក៥៖ រៀនស្តាប់អ្នកដទៃដោយមិនចាំបាច់ព្យាយាមថែមថយគំនិតរបស់ពួកគេទេ

ជំពូក៦៖ ការងប់ងុលតែនឹងគោលដៅអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់អ្នក និងធ្វើឲ្យមានបញ្ហាដល់ការវិនិច្ឆ័យរបស់អ្នកដូចគ្នា

ជំពូក៧៖ ការចេះសុំឲ្យមានមតិរិះគន់នឹងជួយដល់អ្នកក្នុងការផ្លាស់ប្តូរទម្លាប់អាក្រក់ទាំងឡាយដែលរារាំងអ្នកពីការសម្រេចបានជោគជ័យកាន់តែច្រើនជាងមុន

ជំពូក៨៖ ទាំងការចេះប្រើពាក្យសុំទោស និងការចេះបង្ហាញអារម្មណ៍ដឹងគុណ គឺអាចមានឥទ្ធិពលខ្លាំងក្លា

ជំពូក៩៖ ប្រសិនបើអ្នកចង់ធ្វើការផ្លាស់ប្តូរ សូមចំណាយពេលសម្រាប់ធ្វើវា ហើយត្រូវសួរមតិយល់ឃើញរបស់មនុស្សនៅជុំវិញខ្លួនរបស់អ្នកឲ្យបានជាប់លាប់

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ឧទាហរណ៍ថា អ្នកទើបតែបានបង្ហើយកិច្ចការដ៏សំខាន់មួយ ។ អ្នកប្រហែលជាគិតថា វាគ្រាន់តែជាពេលវេលាមួយ ដែលមេរបស់អ្នកនឹងហៅអ្នកចូលក្នុងការិយាល័យរបស់គាត់ ហើយផ្ដល់ការសរសើរដល់អ្នកក្នុងការបំពេញការងារបានល្អជាក់ជាមិនខាន ។

ប៉ុន្តែចុះបើ ក្នុងអំឡុងពេលកំពុងតែចរចាគ្នា អ្នកស្រាប់តែយល់ឃើញថា វត្តមានអ្នកនឹងមិនបានផ្តល់ផលចំណេញដល់ក្រុមហ៊ុនរបស់អ្នក ហើយអ្នកក៏សម្រេចចិត្តបដិសេធទៅលើសំណើនោះវិញ? តើអ្នកនៅតែរំពឹងថា អ្នកនឹងទទួលបានការសរសើរពីមេរបស់អ្នកទៀតដែរឬទេ?  ប្រហែលជា​អត់ទេ !

យើងធ្លាប់តែត្រូវបានគេកោតសរសើរនៅពេលដែលយើងធ្វើការងារបានល្អប៉ុណ្ណោះ។  ប៉ុន្តែវាចម្លែកណាស់ ដែលយើងភាគច្រើនមិនទទួលបានអារម្មណ៍ដូចគ្នានេះទេ នៅពេលដែលយើងបានបញ្ចៀសការសម្រេចចិត្តដែលអាចផ្ដល់ផលប៉ះពាល់អាក្រក់ផ្សេងៗបាន។ និយាយម៉្យាងទៀត យើងមិនធ្លាប់បានផ្តល់តម្លៃដល់មនុស្ស នៅពេលដែលពួកគេបានបញ្ចៀសពីការសម្រេចចិត្តខុសផ្សេងៗឡើយ ។

នោះគឺដោយសារតែ នៅក្នុងបរិយាកាសអាជីវកម្មដែលមានការប្រកួតប្រជែងដូចសព្វថ្ងៃនេះ អ្នកជំនាញប្រឈមនឹងសម្ពាធក្នុងការផ្តល់លទ្ធផលល្អជាអចិន្ត្រៃយ៍ ។  ហើយជារឿយៗ យើងតែងយល់ឃើញថា ការផ្តល់លទ្ធផលទាំងនោះ គឺតម្រូវឲ្យអ្នកនាំមកនូវអ្វីដែលថ្មីៗ ។

ប៉ុន្តែ វាមិនអាចដំណើរការនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងនោះទេ ។ សាកស្រមៃមើលថា ប្រសិនបើអ្នកឈប់ជក់បារី៖ ប្រាកដណាស់ អ្នកនឹងអបអរសាទរចំពោះខ្លួនឯង សម្រាប់ការផ្លាស់ប្ដូរមួយនេះ !

ហើយវាគួរតែដំណើរការដូចគ្នាទៅនឹងបរិបទអាជីវកម្មដែរ ព្រោះថាការការពារមិនឲ្យមានការសម្រេចចិត្តខុស គឺមានឥទ្ធិពលជាងការលក់ផលិតចេញទៅទៀត ។

សូមពិចារណាអំពីករណីរបស់លោក ជេរ៉លដ៍ ឡេវីន (Gerald Levin) ដែលជាអតីតប្រធានក្រុមហ៊ុន ថែម វ៉ននើ (Time Warner) ។ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ គាត់បានកសាងកេរ្តិ៍ឈ្មោះគួរឲ្យស្ញប់ស្ញែងមួយ ដោយបានបង្កើតក្រុមហ៊ុនអេចប៊ីអូ (HBO) និងបានប្រែក្លាយក្រុមហ៊ុន Time Warner ទៅជារោងចក្រថាមពលមួយ។ ប៉ុន្តែក្រោយមក គាត់បានបង្កកំហុសដ៏ធំមួយ៖ គាត់បានធ្វើការរួមបញ្ចូលគ្នាជាមួយ ក្រុមហ៊ុនអេអូអិល (AOL) ហើយវាស្ទើរតែបានបំផ្លាញក្រុមហ៊ុន Time Warner ទាំងស្រុងតែម្តង ។ ប្រសិនបើលោកឡេវីន គ្រាន់តែដកឃ្លាបន្តិច ហើយដើរចេញពីកិច្ចចរចានោះ គាត់នឹងអាចរក្សាកេរ្តិ៍ដំណែលរបស់គាត់បានជាមិនខាន ។

ដូច្នេះ តើអ្វីគឺជាដំណោះស្រាយសម្រាប់គាត់? មែនទែនទៅ ក្រុមហ៊ុនគួរតែលើកទឹកចិត្តដល់និយោជិតរបស់ពួកគេ ឲ្យបញ្ចៀសរាល់ឥរិយាបថដែលផ្ដល់ផលអវិជ្ជមានដល់ក្រុមហ៊ុន ។ វាជាការសំខាន់ណាស់ក្នុងការផ្លាស់ប្តូរវប្បធម៌បែបនេះ ហើយវាត្រូវចាប់ផ្តើមពីថ្នាក់លើមក ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!