ជំពូក១៖ រៀនពីរបៀបបណ្ដុះបណ្ដាលក្រុមការងាររបស់អ្នក ឲ្យឆ្ពោះទៅរកភាពជោគជ័យសម្រាប់ថ្ងៃនេះ និងថ្ងៃខាងមុខ

ជំពូក២៖ គោលការណ៍បណ្ដុះបណ្ដាលដំបូងចំនួនពីរគឺ ទំនុកចិត្ត និងការបើកចំហពីសក្ដានុពល ដែលអ្នកត្រូវការដើម្បីទទួលបាន​ភាពជោគជ័យ

ជំពូក៣៖ ការសួរសំណួរដែលមានឥទ្ធិពលដើម្បីបង្កើតការប្ដេជ្ញាចិត្ត និងលើកទឹកចិត្តឲ្យមានការចូលរួមដោយយកចិត្តទុកដាក់ក្នុងការប្រតិបត្តិការងារប្រកបដោយប្រសិទ្ធភាពខ្ពស់

ជំពូក៤៖ ការបណ្ដុះបណ្ដាល ទាមទារឲ្យមានភាពជឿជាក់ និងសមត្ថភាពខ្ពស់ ក្នុងការទប់ទល់ជាមួយអាកប្បកិរិយារបស់សិក្ខាកាម​ម្នាក់ៗ

ជំពូក៥៖ ការគ្រប់គ្រងទៅលើការងារប្រចាំថ្ងៃ ដោយមិនធ្វើឲ្យបាត់បង់ទស្សនវិស័យរយៈពេលវែង ហើយគ្រូបណ្ដុះបណ្ដាលជាអ្នក​ជួយថែរក្សាតុល្យភាពនេះ

ជំពូក៦៖ មតិយោបល់កែលម្អល្អបំផុតដែលអ្នកអាចផ្ដល់បាន គឺជាមតិដែលទទួលបានដោយផ្ទាល់ពីសិក្ខាកាមរបស់អ្នក

ជំពូក៧៖ គ្រូបណ្ដុះបណ្ដាលដ៏ឆ្នើមមួយរូបនឹងយកបណ្ដុំទេពកោសល្យ ដែលមានពីកំណើតរបស់មនុស្សមកប្រើប្រាស់ និងជួយជំរុញពីភាពមធ្យម ឆ្ពោះទៅរកភាពអស្ចារ្យបាន

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

បច្ចុប្បន្ននេះ បរិយាកាសអាជីវកម្មកំពុងតែមានការប្រែប្រួលជាប្រចាំ ហើយវាពិតជាចាំបាច់ណាស់ ដែលនិយោជិកគ្រប់រូបត្រូវតែ​បន្តហាត់រៀន និងបន្តអភិវឌ្ឍជំនាញផ្សេងៗឲ្យបានច្រើនផងដែរ ។

ការនិយាយបែបនេះ ស្ដាប់មើលទៅហាក់ដូចជាងាយស្រួលជាងការអនុវត្តទៅទៀត ។ ក្នុងនាមជាអ្នកដឹកនាំក្នុងអាជីវកម្មម្នាក់ អ្នក​ប្រហែលជាមានបំណងចង់ហាត់រៀនបន្ថែម និងចង់ជំរុញឲ្យក្រុមការងាររបស់អ្នក ធ្វើដូចគ្នា  ប៉ុន្តែជាការពិតណាស់ ការធ្វើ​រឿងបែបនេះឲ្យកើតឡើង  មិនមែនជារឿងងាយស្រួលនោះទេ ។

នៅទីនេះគឺជាជំនួសសម្រាប់អ្នក !  គ្រូបណ្ដុះបណ្ដាលដ៏អស្ចារ្យមួយរូប អាចបង្កើតបទពិសោធក្នុងការផ្លាស់ប្ដូរអ្នក និងក្រុមការងាររបស់អ្នក ក្នុងរយៈពេលដ៏ខ្លីគួរឲ្យភ្ញាក់ផ្អើលបាន ។ បើនិយាយឲ្យចំទៅគឺ គ្រូបណ្ដុះបណ្ដាលអាចបង្វែរលក្ខណៈបែប​មធ្យមរបស់អ្នក ឲ្យប្រែក្លាយទៅជាភាពអស្ចារ្យបាន!

តើអ្នកនឹងយកអានុភាពរបស់គ្រូបណ្ដុះបណ្ដាលដ៏អស្ចារ្យម្នាក់ ដើម្បីនាំក្រុមការងាររបស់អ្នក ទៅកាន់កម្រិតខ្ពស់បន្តបន្ទាប់ទៀតបានដោយរបៀបណា?
នៅក្នុងសៀវភៅនេះនឹងបង្រៀនអ្នកអំពីគន្លឹះ និងយុទ្ធសាស្រ្តខ្លះៗ របស់គ្រូបណ្ដុះបណ្ដាលថ្នាក់កំពូលដែលធ្លាប់បានឆ្លងកាត់ ព្រមទាំងទទួលបានជោគជ័យដ៏ត្រចេះត្រចង់ផងដែរ។ ដូច្នេះ នៅថ្ងៃនេះអ្នកប្រាកដជាអាចកំណត់ពីគោលដៅអាជីវកម្មរបស់អ្នកបានជាក់ជាមិនខាន ។

បន្ទាប់ពីនេះ អ្នកនឹងបានយល់ដឹងបន្ថែមអំពី ៖

  1. ហេតុអ្វីបានជាការផ្ដល់មតិយោបល់កែលម្អល្អបំផុត ដែលគ្រូបណ្ដុះបណ្ដាលអាចផ្ដល់ឲ្យបាន មិនមែនបានមកពីគាត់ទាំងស្រុង
  2. មូលហេតុដែលនាំឲ្យបេសកកម្មវិជ្ជាជីវៈ និងបេសកកម្មផ្ទាល់ខ្លួន ត្រូវតែធ្វើឡើងនៅក្នុងពេលតែមួយ
  3. របៀបដែល Çការអនុវត្តការងារឲ្យស្របជាមួយអ្នកដទៃÈ នឹងធ្វើឲ្យអ្នកងាយស្រួលក្នុងការសម្រេចបានអ្វីមួយ ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!