ជំពូក១៖ ស្វែងយល់ពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងប្រទេសម៉ិកស៊ិចកូ និងសហរដ្ឋអាម៉េរិក

ជំពូក២៖ សារព័ត៌មានអាម៉េរិកដែលសរសេរពីម៉ិកស៊ិចកូច្រើនផ្តោតលើបញ្ហាឧក្រិដ្ឋកម្មគ្រឿងញៀន តែមិនដែលចុះផ្សាយពីវឌ្ឍនភាពវិជ្ជមានក្នុងប្រទេសឡើយ

ជំពូក៣៖ សហរដ្ឋអាម៉េរិក និងប្រទេសម៉ិកស៊ិចកូបានព្យាយាមកែលម្អមិត្តភាពជាមួយគ្នា ប៉ុន្តែទំនាក់ទំនងការទូតនៅតែតានតឹងដដែល

ជំពូក៤៖ ចាប់តាំងពីឆ្នាំ១៩៨០មកលំហូរអន្តោប្រវេសន៍ទៅកាន់ទឹកដីអាម៉េរិកពីប្រទេសម៉ិកស៊ិចកូបានកើនឡើងជាលំដាប់

ជំពូក៥៖ ការតវ៉ានៅកំឡុងឆ្នាំ១៩៩០ បាននាំប្រទេសម៉ិកស៊ិចកូឲ្យឈានទៅដល់ការរៀបចំបោះឆ្នោតប្រជាមតិពិត ប្រាកដមួយក្នុងឆ្នាំ ២០០០

ជំពូក៦៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មបានពង្រឹងដល់សេដ្ឋកិច្ចរបស់ប្រទេស ម៉ិកស៊ិចកូប៉ុន្តែសេរីភាវូបនីយកម្មមិនអាចដោះស្រាយបញ្ហាបានគ្រប់យ៉ាងឡើយ

ជំពូក៧៖ ការជួញដូរថ្នាំញៀនបានក្លាយជាជំនួញដ៏ធំក្នុងប្រទេសម៉ិកស៊ិចកូ ដែលនាំមកនូវអំពើហិង្សាធ្ងន់ធ្ងរផងដែរ

ជំពូក៨៖ សហរដ្ឋអាម៉េរិក និងប្រទេសម៉ិកស៊ិចកូត្រូវសហការបន្ថែមក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងពង្រឹងចំណងសេដ្ឋកិច្ចរបស់ខ្លួន

ជំពូក៩៖ ប្រសិនបើកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយនៅតែបន្ត ម៉ិកស៊ិចកូនិងក្លាយជាប្រទេសប្រជាធិបតេយ្យថ្មីមួយដ៏រឹងមាំ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

បច្ចុប្បន្ននេះប្រជាជនម៉ិកស៊ិចកូជាច្រើនរស់នៅសហរដ្ឋអាម៉េរិកហើយក៏មានប្រជាជនអាម៉េរិកជាច្រើនជាពិសេសមនុស្សចាស់ចូលនិវត្តន៍បានប្តូរទៅរស់នៅក្នុងប្រទេសម៉ិកស៊ិចកូដើម្បីរីករាយជាមួយនឹងអាកាសធាតុក្តៅរបស់ប្រទេសនេះ។ លក្ខខណ្ឌដោះដូរនេះសមរម្យនឹងចាត់ទុកថាជាហេតុផលសំខាន់ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរនេះរកឃើញនូវផលប្រយោជន៍រួមគ្នាបានហើយ។ ដើម្បីប្រយោជន៍រៀងៗខ្លួនសហរដ្ឋអាម៉េរិកនិងប្រទេស ម៉ិកស៊ិចកូបាននឹងកំពុងតែព្យាយាមពង្រឹងចំណងការទូតជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ 

ឧទាហរណ៍ ក្នុងឆ្នាំ ២០០៩ លោក ខារ៉ូល ប៉ាស្កាល (Carol Pascual) ត្រូវបានតែងតាំងជាតំណាងឯកអគ្គរាជទូតអាម៉េរិក បានទៅកាន់ប្រទេសម៉ិកស៊ិចកូ។ដោយមានការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងនោះ គាត់និងលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា (Barak Obama) បានធ្វើដំណើររួមគ្នាទៅកាន់ទីក្រុងម៉ិកស៊ិចកូ ក្នុងតំបន់ ហ្កាដាឡាចារ៉ា (Guadalajara) ដើម្បីចូលរួមក្នុងកម្មវិធីជំនួបកំពូលជាមួយមេដឹកនាំនៅអាម៉េរិកខាងជើងប្រចាំឆ្នាំ ។ 

នៅទីនោះដែរ លោក ខារ៉ូល ប៉ាស្កាល បានបន្តដំណើរទៅទីក្រុង ម៉ិកស៊ិចកូ ស៊ីធី (MexicoCity)និងត្រលប់ទៅទីក្រុងវ៉ាស៊ីនតោនវិញដែលជាការិយាល័យដែលគាត់ត្រូវធ្វើកិច្ចការទាំងយប់ទាំងថ្ងៃដើម្បីកសាងកិច្ចព្រមព្រៀងរវាងភាគីរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ។ មហិច្ឆតាដ៏ធំមួយរបស់លោកប៉ាស្កាល គឺដើម្បីពង្រឹងការគាំទ្រដល់យុទ្ធសាស្ត្រសុវត្ថិភាពរវាង សហរដ្ឋអាម៉េរិក-ម៉ិកស៊ិចកូជំនួសឲ្យការកំចាត់ក្រុមអ្នករត់ពន្ធគ្រឿងញៀនតាមរយៈការពង្រឹងស្ថាប័នតុលាការរបស់ប្រទេសម៉ិកស៊ិចកូនិងឆ្លើយតបទៅនឹងបំលាស់ប្តូរសង្គមក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេដោយសារសង្គ្រាមគ្រឿងញៀន ។ 

យុទ្ធសាស្ត្ររបស់គាត់ពិតជាធំនិងទំនងជាអាចទៅរួចខ្លាំងណាស់ប៉ុន្តែប្រទេសទាំងពីរនេះមិនទាន់អាចអនុវត្តកិច្ចសហប្រតិបត្តិការនេះបាននៅឡើយទេ ។ ជាលទ្ធផលទំនាក់ទំនងការទូតរវាងប្រទេសម៉ិចស៊ិចកូនិងសហរដ្ឋអាម៉េរិកនៅតែស្ថិតក្នុងស្ថានភាពមានជម្លោះដដែល ដែលរឿងនេះជាចំណែកបញ្ហា    សំខាន់ៗរារាំងដល់ការអនុវត្តតាមយុទ្ធសាស្រ្តនេះឲ្យមានផ្លែផ្កាទៅបាន ។

រដ្ឋមន្ត្រី និងគណអភិបាលរបស់ប្រទេស ម៉ិកស៊ិចកូមិនចង់ធ្វើកិច្ចការតាម របៀបអាម៉េរិកនិងនៅតែរក្សារបៀបធ្វើការចាស់គំរឹលដោយការប្រើកំលាំងកងទ័ព និងក្រុមប៉ូលីសដដែល ។ ក្រោយមក ឆ្នាំ ២០១០ អង្គការ WikiLeaks បានបញ្ចេញសារសម្ងាត់ជាច្រើនដែលផ្ញើចេញដោយឯកអគ្គរាជទូត ខារ៉ូល ប៉ាស្កាលនិងក្រុមការងាររបស់គាត់ដែលសារទាំងអស់នោះផ្តល់ទិន្នន័យវិភាគទៅលើប្រព័ន្ធសន្តិសុខរបស់រដ្ឋាភិបាលប្រទេសម៉ិកស៊ិចកូ។ការវិភាគនេះពិតជាមានភាពស៊ីជម្រៅខ្លាំង ដែលលាតត្រដាងអំពីជម្លោះផ្ទៃក្នុងរវាងអ្នកកាន់ អំណាចក្នុងជួររដ្ឋាភិបាលក៏ដូចជាអំពើពុករលួយនិងការរំលោភសិទ្ធមនុស្សជាច្រើនករណីទៀតផង ។ 

ក្នុងពេលនោះប្រធានាធិបតីរបស់ម៉ិចស៊ិចកូលោក ហ្វេលីព កាលដេរ៉ុន (FelipeCalderon) ខឹងសម្បាយ៉ាងខ្លាំងចំពោះការបែកធ្លាយរបាយការណ៍នេះ និងចោទប្រកាន់រដ្ឋាភិបាលអាម៉េរិកថាមិនបានយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការនេះឡើយ ។ នៅចុងបញ្ចប់ លោកអគ្គឯករាជទូត ខារ៉ូល ប៉ាស្កាល ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការបង្កើនទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះ ត្រូវបានគេបង្ខំឲ្យលាលែងពីតំណែងក្នុងខែ មីនា ឆ្នាំ ២០១១ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!