ជំពូក១៖ ស្វែងយល់ពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងប្រទេសម៉ិកស៊ិចកូ និងសហរដ្ឋអាម៉េរិក

ជំពូក២៖ សារព័ត៌មានអាម៉េរិកដែលសរសេរពីម៉ិកស៊ិចកូច្រើនផ្តោតលើបញ្ហាឧក្រិដ្ឋកម្មគ្រឿងញៀន តែមិនដែលចុះផ្សាយពីវឌ្ឍនភាពវិជ្ជមានក្នុងប្រទេសឡើយ

ជំពូក៣៖ សហរដ្ឋអាម៉េរិក និងប្រទេសម៉ិកស៊ិចកូបានព្យាយាមកែលម្អមិត្តភាពជាមួយគ្នា ប៉ុន្តែទំនាក់ទំនងការទូតនៅតែតានតឹងដដែល

ជំពូក៤៖ ចាប់តាំងពីឆ្នាំ១៩៨០មកលំហូរអន្តោប្រវេសន៍ទៅកាន់ទឹកដីអាម៉េរិកពីប្រទេសម៉ិកស៊ិចកូបានកើនឡើងជាលំដាប់

ជំពូក៥៖ ការតវ៉ានៅកំឡុងឆ្នាំ១៩៩០ បាននាំប្រទេសម៉ិកស៊ិចកូឲ្យឈានទៅដល់ការរៀបចំបោះឆ្នោតប្រជាមតិពិត ប្រាកដមួយក្នុងឆ្នាំ ២០០០

ជំពូក៦៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មបានពង្រឹងដល់សេដ្ឋកិច្ចរបស់ប្រទេស ម៉ិកស៊ិចកូប៉ុន្តែសេរីភាវូបនីយកម្មមិនអាចដោះស្រាយបញ្ហាបានគ្រប់យ៉ាងឡើយ

ជំពូក៧៖ ការជួញដូរថ្នាំញៀនបានក្លាយជាជំនួញដ៏ធំក្នុងប្រទេសម៉ិកស៊ិចកូ ដែលនាំមកនូវអំពើហិង្សាធ្ងន់ធ្ងរផងដែរ

ជំពូក៨៖ សហរដ្ឋអាម៉េរិក និងប្រទេសម៉ិកស៊ិចកូត្រូវសហការបន្ថែមក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងពង្រឹងចំណងសេដ្ឋកិច្ចរបស់ខ្លួន

ជំពូក៩៖ ប្រសិនបើកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយនៅតែបន្ត ម៉ិកស៊ិចកូនិងក្លាយជាប្រទេសប្រជាធិបតេយ្យថ្មីមួយដ៏រឹងមាំ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

កំឡុងពេលនៃការបោះឆ្នោតជុំទីមួយជ្រើសរើសប្រធានាធិបតីអាម៉េរិកក្នុងឆ្នាំ ២០១៦បេក្ខជនរបបសាធារណរដ្ឋដ៏សំខាន់មួយរូបនិងចុងក្រោយបានទទួលបានជ័យជំនះគឺលោក ដូណាល់ ត្រាំ (Donald Trump) ហើយយុទ្ធនាការរបស់លោកគឺជាការសាងសង់មហាកំផែងនៅតាមបណ្តោយព្រំដែនប្រទេសម៉ិកស៊ិចកូ(Mexico)ក្នុងគោលបំណងដើម្បីបញ្ឈប់លំហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់ដែលមកពីបណ្តាប្រទេសជាប់ព្រំដែនខាងត្បូងរបស់សហរដ្ឋអាម៉េរិក ។ 

មានប្រតិកម្មជាច្រើនឆ្លើយតបទៅនឹងសំណើមួយនេះដែលរាប់បញ្ចូលទាំងការគាំទ្រយ៉ាងកងរំពងពីសំណាក់ម្ចាស់សំលេងឆ្នោតព្រមទាំងមតិរិះគន់យ៉ាងខ្លាំងពីតំណាងអ្នកប្រឆាំងដែលការណ៍នេះបង្ហាញឲ្យឃើញថាតើទំនាក់ទំនងរបស់ប្រទេសម៉ិកស៊ិចកូមានភាពស្មុគស្មាញជាមួយអាម៉េរិកដល់កម្រិតណា ។ ហើយចំណែកឯនៅព្រំដែនភាគខាងត្បូងឯណោះវិញសម្ព័ន្ធភាពក៏មិនប្រព្រឹត្តទៅដោយត្រង់ទៅត្រង់មកជាមួយគ្នាដែរ ។ 

ពេលអានសៀវភៅនេះចប់ អ្នកនឹងសិក្សាបានអំពី៖​

  1. តើសារព័ត៌មានរបស់សហរដ្ឋអាម៉េរិកផ្តិតយករូបក្លែងក្លាយអំពីស្ថានភាពបច្ចុប្បន្ននៅប្រទេសម៉ិកស៊ិចកូយ៉ាងដូចម្តេច 
  2. ហេតុអ្វីបានជាការបើកឲ្យធ្វើអាជីវកម្មសេរីជាចំណុចចាប់ផ្តើមល្អ តែមិនអាចដោះស្រាយបញ្ហាទាំងអស់របស់ប្រទេសម៉ិកស៊ិចកូបាន  និង
  3. តើបញ្ហាអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិចកូចូលក្នុងសហរដ្ឋអាម៉េរិកត្រូវបញ្ឈប់ចាប់តាំងពីឆ្នាំ ២០១១ ដោយរបៀបណា ។ 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!