ជំពូក១៖ ស្វែងយល់ពីគុណវិបត្តិទូទៅនៅក្នុងផ្នត់គំនិតរបស់យើង និងវិធីដែលយើងអាចយកឈ្នះវាបាន

ជំពូក២៖ យើងទាំងអស់គ្នាចង់បានភាពយុត្តិធម៌ (fairness) ប៉ុន្តែយើងគិតថាវាដូចគ្នាទៅនឹងភាពដូចគ្នា (sameness)

ជំពូក៣៖ ការធ្វើឲ្យមានតុល្យភាពរវាងការងារ ចំណង់ចំណូលចិត្ត និងពេលវេលាសម្រាប់ជីវិតផ្ទាល់ខ្លួនឲ្យមានភាពស្មើគ្នា គឺមិនអាចធ្វើឲ្យមានសុខភាពល្អនោះទេ

ជំពូក៤៖ លទ្ធផលរបស់អ្នកគួរតែមានភាពឥតខ្ចោះ តែពេលកំពុងប្រតិបត្តិការមិនចាំបាច់មានភាពឥតខ្ចោះក៏បានដែរ

ជំពូក៥៖ ការបង្កើតថ្មីដ៏អស្ចារ្យគឺសំអាងលើគុណភាព មិនមែនបរិមាណនោះទេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

“តុល្យភាព” និង “ចំណង់ចំណូលចិត្ត” គឺជាពាក្យដែលតែងតែឮចេញពីមាត់មនុស្សនៅក្នុងការបំពេញចិត្តខ្លួនឯងសព្វថ្ងៃនេះ ។ មនុស្សជាច្រើនខិតខំធ្វើការយ៉ាងងប់ងល់ ខណៈពេលដែលខ្លួនគេក៏កំពុងព្យាយាមធ្វើឲ្យផ្នែកផ្សេងទៀតនៃជីវិតរបស់ពួកគេ មានតុល្យភាពផងដែរ។ យ៉ាងណាក៏ដោយ នេះមិនមែនជាទម្លាប់ល្អនោះទេ ។

ចូរពិចារណាទៅលើពាក្យ “តុល្យភាពជីវិត និងការងារ” ទាំងអស់គ្នា ។  ជារឿយៗមនុស្សគិតថា ពួកគេគួរតែកំណត់ម៉ោងធ្វើការប្រចាំថ្ងៃរបស់ពួកគេឲ្យមានភាពជាក់លាក់  ដើម្បីអាចចំណាយពេលនៅផ្ទះឲ្យបានច្រើនជាងមុន ។  ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីភាគច្រើន ការធ្វើបែបនេះ  វាគ្រាន់តែធ្វើឲ្យអ្នកបានធ្វើការពីផ្ទះប៉ុណ្ណោះ តែវាមិនបានធ្វើឲ្យអ្នកមានពេលច្រើនជាងមុន សម្រាប់ចំណាយជាមួយគ្រួសារនោះទេ ។

ជំនួសមកវិញ ចូរមានភាពប្រាកដប្រជាជាមួយនឹងតុល្យភាពរបស់អ្នក ។  កុំព្យាយាមសម្រួលកិច្ចការទាំងអស់ឲ្យស្មើគ្នា ត្រូវផ្ដោតទៅលើរឿងនីមួយៗទៅតាមពេលវេលាជាក់ស្ដែងរបស់វា ។

ពេលធ្វើការងារណាមួយ ត្រូវផ្ដោតទៅលើការងារនោះដោយយកចិត្តទុកដាក់  កុំវៀចវេរជាដាច់ខាត ។ នៅពេលចំណាយពេលជាមួយគ្រួសារ សូមចំណាយពេលរបស់អ្នកទាំងស្រុងនៅជាមួយពួកគេ ។ បើគិតជាទូទៅ  អ្វីៗនឹងនៅតែមានតុល្យភាព ហើយអ្នកនឹងកាន់តែទទួលបានភាពរីករាយ និងមានផលិតភាពការងារកាន់តែប្រសិទ្ធភាពខ្ពស់ ។

ការងប់ងល់ធ្វើអ្វីមួយ អាចបណ្ដាលឲ្យអ្នកខ្សោះអស់កម្លាំង និងប៉ះពាល់ដល់សុខភាពទៀតផង ។  តាមពិត ការសិក្សាមួយអំពីអ្នករបាំអាជីព បានរកឃើញទំនាក់ទំនងរវាងចំណង់ចំណូលចិត្ត និងការរងរបួសរ៉ាំរ៉ៃ ។  នៅពេលដែលអ្នករបាំដ៏ងប់ងល់ម្នាក់រងរបួស នាងនៅតែបន្តរាំ ដែលជាហេតុធ្វើឲ្យស្ថានភាពរបួសរបស់នាងកាន់តែអាក្រក់ទៅៗ  ជាជាងចំណាយពេលដើម្បីព្យាបាលរបួសនោះឲ្យជាសះស្បើយសិន ។

ដូច្នេះ ចូរកុំងប់ងល់នឹងការងាររបស់អ្នកខ្លាំងពេក ត្រូវចេះបង្ហាញអារម្មណ៍ចំពោះកិច្ចការណាដែលធ្វើឲ្យអ្នកសប្បាយចិត្ត ទោះបីជា វាមិនមែនជាអ្វីដែលអ្នកផ្តោតសំខាន់នៅក្នុងជីវិតក៏ដោយ ។

ឧទាហរណ៍៖ សេរិនណា វិល្លៀមស៍ (Serena Williams) គឺជាកីឡាការនីវាយសីតិននីសដែលជោគជ័យបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែ នាងក៏មានចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះការច្នៃម៉ូដសម្លៀកបំពាក់ និងការធ្វើក្រចកផងដែរ ។  តាមពិតទៅ  នាងក៏ជាអ្នកមានបច្ចេកទេសជំនាញខាងធ្វើក្រចកម្នាក់ផងដែរ ។  នាងនៅតែចំណាយពេលវេលាដើម្បីផ្ដល់សេវាកម្មធ្វើក្រចក ទោះបីវាមិនមែនជារឿងដែលនាងផ្ដោសំខាន់នៅក្នុងជីវិតក៏ដោយ ។ តុល្យភាពនោះ បានធ្វើឲ្យនាងមានសុភមង្គល និងមានសុខភាពល្អ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!