ជំពូក១៖ ស្វែងយល់ពីគុណវិបត្តិទូទៅនៅក្នុងផ្នត់គំនិតរបស់យើង និងវិធីដែលយើងអាចយកឈ្នះវាបាន

ជំពូក២៖ យើងទាំងអស់គ្នាចង់បានភាពយុត្តិធម៌ (fairness) ប៉ុន្តែយើងគិតថាវាដូចគ្នាទៅនឹងភាពដូចគ្នា (sameness)

ជំពូក៣៖ ការធ្វើឲ្យមានតុល្យភាពរវាងការងារ ចំណង់ចំណូលចិត្ត និងពេលវេលាសម្រាប់ជីវិតផ្ទាល់ខ្លួនឲ្យមានភាពស្មើគ្នា គឺមិនអាចធ្វើឲ្យមានសុខភាពល្អនោះទេ

ជំពូក៤៖ លទ្ធផលរបស់អ្នកគួរតែមានភាពឥតខ្ចោះ តែពេលកំពុងប្រតិបត្តិការមិនចាំបាច់មានភាពឥតខ្ចោះក៏បានដែរ

ជំពូក៥៖ ការបង្កើតថ្មីដ៏អស្ចារ្យគឺសំអាងលើគុណភាព មិនមែនបរិមាណនោះទេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅក្នុងរឿងព្រេងបុរាណដ៏ល្បីមួយ ជាពិសេសនៅក្នុងសហគមន៍តាមទីជនបទមួយចំនួននៃសហរដ្ឋអាម៉េរិក ដែលនិយាយពីក្មេងប្រមឹកវ័យជំទង់ម្នាក់និងមិត្តភក្តិរបស់គេប៉ុន្មាននាក់ បានដើរឃ្វាលគោមួយហ្វូងដោយភាពសប្បាយក្អាកក្អាយ ។

តាមពិតសៀវភៅនេះមិនមែនបង្រៀនអ្នកពីវិធីសាស្រ្តបង្រៀនសត្វគោនោះទេ ប៉ុន្តែ វានឹងបង្ហាញអ្នកពីវិធីដែលយើងត្រូវយកឈ្នះទម្លាប់របស់យើងមួយចំនួន ដូចជា ទៅលើការឲ្យនិយមន័យនៃ ភាពយុត្តិធម៌ ចំណង់ចំណូលចិត្ត និងភាពឥតខ្ចោះ ដែលយើងប្រឹងប្រែងដើម្បីសម្រេចវាជារៀងរាល់ថ្ងៃ ។ ការពិតគឺថា ទោះបីជាទម្លាប់ទាំងនេះអាចផ្តល់អត្ថប្រយោជន៍ដល់យើងតាមវិធីជាច្រើនផ្សេងគ្នាក៏ដោយ ក៏យើងមិនទាន់បានប្រើឲ្យអស់ពីសក្តានុពលរបស់វានៅឡើយដែរ ។

ឧទាហរណ៍៖ ការផ្ដល់អត្ថិភាពស្មើគ្នាចំពោះមនុស្សគ្រប់រូប អាចនាំឲ្យយើងក្លាយជាមនុស្សទន់ខ្សោយ និងក្លាយជាសមាជិកដែលមិនសូវមានភាពសំខាន់នៅក្នុងក្រុម ហើយអាចធ្វើឲ្យទើសទាល់ដល់សមាជិកផ្សេងទៀតដែលមានសមត្ថភាពពូកែៗផងដែរ។ ភាពល្អឥតខ្ចោះ និងការភ័យខ្លាចនៃការបរាជ័យអាចធ្វើឲ្យយើងមិនហ៊ានធ្វើអ្វីថ្មីៗនោះទេ ។

សៀវភៅនេះនឹងបង្ហាញអ្នកពីវិធីល្អៗក្នុងការធ្វើអាជីវកម្ម ។

 នៅក្នុងសៀវភៅនេះផងដែរ អ្នកនឹងរកឃើញអំពី៖

  1. តើបុគ្គលិករបស់សណ្ឋាគាររិតហ្ស៍ ខាតធន់ (Ritz-Carlton) តម្រូវឲ្យឈរឆ្ងាយពីភ្ញៀវប៉ុន្មានម៉ែត្រ
  2. ហេតុអ្វីបានជាការងប់ងល់នឹងការងារខ្លាំងពេក អាចជារឿងមិនល្អសម្រាប់សុខភាព 
  3. ហេតុអ្វីបានជាភាពឥតខ្ចោះនិយម គឺមិនមែនជារឿងល្អសម្រាប់សុខភាពរបស់អ្នក ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!