ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? ស្វែងយល់ពីជម្រៅចិត្តដ៏ធំធេងនៃចំណង់របស់មនុស្សស្រី

ជំពូក២៖ ដោយភាពឯកាពីគ្រួសារ និងមិត្តភក្តិធ្វើឲ្យកញ្ញា មេគី មានទំនាក់ទំនងស្នេហាខុសប្រពៃណីជាមួយគ្រូ បង្រៀនរបស់ខ្លួន

ជំពូក៣៖ ការបញ្ចប់ក្តីស្នេហ៍សម្ងាត់ជាមួយលោក ខិណូឌែល បានធ្វើឲ្យ មេគី រស់នៅដោយគ្រាំគ្រាចិត្ត

ជំពូក៤៖ មេគី បានព្យាយាមគ្រប់យ៉ាងឲ្យលោក ខិណូឌែល ទទួលខុសត្រូវសម្រាប់ទង្វើរបស់គាត់ វាគ្រាន់តែដើម្បីជាមេរៀននៃការបាត់បង់មួយទៀតក្នុងជីវិត

ជំពូក៥៖ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរ កញ្ញា ស្លូអេន បានសម្រេចចិត្តថាធ្វើជាមនុស្សល្អឯក និងបន្តដាក់វិន័យលើរបបអាហារ

ជំពូក៦៖ នៅពេល ស្លូអេន និងស្វាមីរបស់នាងធ្វើឲ្យប្តីប្រពន្ធមួយគូប្រេះឆា នាងព្រមទទួលយកការស្តីបន្ទោស គ្រប់យ៉ាង

ជំពូក៧៖ បើទោះបីជាជួបរឿងអាក្រក់ជាមួយប្រុសៗក៏ដោយ លីណា នៅតែជ្រើសរើសយកសេចក្តីស្នេហា តែទីបំផុតនាងរៀបការជាមួយមនុស្សដែលនាងមិនបានស្រឡាញ់ទៅវិញ

ជំពូក៨៖ លីណា បានរត់គេចពីជីវិតអាពាហ៍ពិពាហ៍វិលត្រលប់មករកអតីតសង្សារ គឺដោយសាតែបទពិសោធនៃការឈឺចិត្តថ្មីតែប៉ុណ្ណោះ​

ជំពូក៩៖ ចំណង់របស់មនុស្សស្រី គឺកប់ជ្រៅ និងពិបាកស្មាន តែជារឿយៗត្រូវគេមើលស្រាល និងយល់ច្រឡំ

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

សារតាមទូរស័ព្ទដែលលោកគ្រូ ខិណូឌែល បានផ្ញើទៅកាន់ មេគី   នារដូវរងានោះ ដំបូងឡើយជាសារសួរសុខទុក្ខធម្មតាទេ ។ តែយូរទៅគ្រូនឹងសិស្សចាប់ផ្តើមនិយាយរឿងផ្ទាល់ខ្លួនច្រើនឡើងៗ ។ ដូចជាសួរថា តើនាងនឹងណាត់ជួបជាមួយអ្នកណាឬអត់? និងតើមានអ្នកកំដរនៅថ្ងៃចូលឆ្នាំដែរ ឬទេជាដើម ។ ចាប់ពីពេលនោះមក មានសារឆ្លើយឆ្លងគ្នារហូតដល់៣០សារក្នុងមួយថ្ងៃៗ ភាគច្រើនសន្ទនាគ្នានៅពេលយប់ជ្រៅ ។ មេគី មិនដឹងច្បាស់ថាការទាក់ទងនេះនឹងវិវឌ្ឍទៅដល់ណាទេ តែនាងគ្រាន់តែដឹងថានាងសប្បាយចិត្តនឹងការដែលមានបុរសសង្ហា និងមានវ័យចំណាស់ជាងខ្លួនយកចិត្តទុកដាក់លើរូបនាង   

ពេលឆ្នាំសិក្សាថ្មីមកដល់ មេគី និងលោកគ្រូ ខិណូឌែល បានចាប់ផ្តើមណាត់ជួបគ្នាស្ងាត់ៗក្នុងថ្នាក់រៀន ឬក្នុងឡានរបស់នាង ។ ពួកគេទាំងពីរបាននិយាយប្រាប់ពីអារម្មណ៍ចំពោះគ្នាទៅវិញទៅមក ហើយលោក ខិណូឌែល ក៏បានសារភាពស្នេហ៍ទៅកាន់ មេគី  នៅពេលនោះដែរ ។ 

មួយខែក្រោយមកពេលប្រពន្ធរបស់លោក ខិណូឌែល បានចេញ ក្រៅក្រុង គាត់បានអញ្ជើញ មេគី ទៅមើលរឿងជាមួយគ្នានៅផ្ទះរបស់គាត់ ។ នៅខណៈដែលមើលរឿងមិនទាន់ចប់ផង គាត់បានសុំថើប មេគី    ក្រោយមកគាត់បានដឹកដៃនាងចូលក្នុងបន្ទប់ទទួលភ្ញៀវ និងអនុវត្តការរួមភេទដោយប្រើមាត់ និងអណ្តាត (oral sex) ជាមួយនាងដោយពន្យល់ហេតុផលថា គាត់មិនចង់ធ្វើអ្វីលើស ពីនេះមុនពេលនាងអាយុ ១៨ឆ្នាំនោះឡើយ ។ 

ពីរបីខែក្រោយមក ទំនាក់ទំនងរវាងអ្នកទាំងពីរបានកាន់តែរីកដុះដាលឡើង ។ ពួកគេនិយាយគ្នាតាមទូរស័ព្ទរាប់ម៉ោង ផ្ញើសារជាកំណាព្យ និងប្រយោគស្នេហ៍ និងលួចជួបគ្នាក្នុងថ្នាក់រៀនដើម្បីផ្តោះផ្តងសារនែបនិតសម្រេចតណ្ហាជាមួយគ្នា ។ មានពេលមួយ មេគី បានឲ្យសៀវភៅមួយច្បាប់ដែលនាងចូលចិត្តទៅលោក ខិណូឌែល គឺសៀវភៅ Twilight ដែលគាត់បានសរសេរ Notes ប្រដូចទំនាក់ទំនង រវាងអ្នកទាំងពីរទៅនឹង អេដ (Ward) និង បេឡា (Bella) ដែលជាតួអង្គក្នុងរឿងជាបិសាចស្រឡាញ់មនុស្ស ។ គាត់បាននិយាយថា៖ “ស្នេហារបស់ពួកគេ គឺស៊ីជម្រៅ និងទាំងងងឹតងងល់” ។ 

ថ្វីត្បិតតែមានទំនាក់ទំនងស្អិតរមួតក៏ដោយ ក៏លោក ខិណូឌែល បានកំណត់ច្បាប់យ៉ាងតឹងរឹងមួយចំនួនសម្រាប់ មេគី ក្នុងនោះគោល ការណ៍ដែលសំខាន់ជាងគេគឺ នាងមិនគួរជាអ្នកផ្ញើសារ ឬតេមករកគាត់មុននោះទេ” ។ នៅថ្ងៃកំណើតរបស់គាត់ មេគី បានសម្រេចចិត្តបំពានគោលការណ៍ ហើយបានផ្ញើសារទៅលោក ខិណូឌែល  ប្រាប់ពីអារម្មណ៍រំភើបរបស់នាងពេលដែលនាងបានហុចការដូរថ្ងៃកំណើតជូនគាត់ ។ ភ្លាម នោះ គាត់បានទូរសព្ទ័មករកនាង ។ 

គាត់បានប្រាប់នាងតាមទូរស័ព្ទថា៖ “ប្រពន្ធរបស់គាត់បានឃើញសាររបស់នាងខណៈពេលគាត់កំពុងតែងូតទឹក” ។ គ្រាន់តែប៉ុណ្ណឹងទំនាក់ ទំនងរវាងគាត់និង    មេគី  ក៏ត្រូវបានបញ្ចប់ទៅ ។ 

ក្រោយនិយាយទូរស័ព្ទចប់ មេគី បានក្អួតចង្អោរ ។  ក្រោយមកនាងឈប់ញាំអី ហើយមិនចុះពីលើគ្រែអស់រយៈពេលប៉ុន្មានថ្ងៃ ។ ក្នុងសប្តាហ៍នោះដែរ មានព្យុះទឹកជំនន់មួយដ៏ធំក្នុងតំបន់ Fargo ដូចជាអ្វីដែលមានរៀបរាប់ក្នុងព្រះគម្ពីអ៊ីចឹង ។ សម្រាប់ មេគី គ្រោះមហន្តរាយ មួយនេះ គឺជាសញ្ញានៃការបែកបាក់ដ៏ឈឺចាប់របស់នាង ។ 

ដោយសារតែទំនាក់ទំនងរបស់ពួកគេស្ថិតក្នុងភាពលាក់លៀម មេគី មិនអាចនិយាយប្រាប់ពីអារម្មណ៍របស់នាងទៅកាន់មិត្តណាម្នាក់ឡើយ ។ ពីពេលនោះមក នាងក៏ត្រូវស្ថិតក្នុងភាពឯកាជាថ្មីម្តងទៀត ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!