ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? ស្វែងយល់ពីជម្រៅចិត្តដ៏ធំធេងនៃចំណង់របស់មនុស្សស្រី

ជំពូក២៖ ដោយភាពឯកាពីគ្រួសារ និងមិត្តភក្តិធ្វើឲ្យកញ្ញា មេគី មានទំនាក់ទំនងស្នេហាខុសប្រពៃណីជាមួយគ្រូ បង្រៀនរបស់ខ្លួន

ជំពូក៣៖ ការបញ្ចប់ក្តីស្នេហ៍សម្ងាត់ជាមួយលោក ខិណូឌែល បានធ្វើឲ្យ មេគី រស់នៅដោយគ្រាំគ្រាចិត្ត

ជំពូក៤៖ មេគី បានព្យាយាមគ្រប់យ៉ាងឲ្យលោក ខិណូឌែល ទទួលខុសត្រូវសម្រាប់ទង្វើរបស់គាត់ វាគ្រាន់តែដើម្បីជាមេរៀននៃការបាត់បង់មួយទៀតក្នុងជីវិត

ជំពូក៥៖ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរ កញ្ញា ស្លូអេន បានសម្រេចចិត្តថាធ្វើជាមនុស្សល្អឯក និងបន្តដាក់វិន័យលើរបបអាហារ

ជំពូក៦៖ នៅពេល ស្លូអេន និងស្វាមីរបស់នាងធ្វើឲ្យប្តីប្រពន្ធមួយគូប្រេះឆា នាងព្រមទទួលយកការស្តីបន្ទោស គ្រប់យ៉ាង

ជំពូក៧៖ បើទោះបីជាជួបរឿងអាក្រក់ជាមួយប្រុសៗក៏ដោយ លីណា នៅតែជ្រើសរើសយកសេចក្តីស្នេហា តែទីបំផុតនាងរៀបការជាមួយមនុស្សដែលនាងមិនបានស្រឡាញ់ទៅវិញ

ជំពូក៨៖ លីណា បានរត់គេចពីជីវិតអាពាហ៍ពិពាហ៍វិលត្រលប់មករកអតីតសង្សារ គឺដោយសាតែបទពិសោធនៃការឈឺចិត្តថ្មីតែប៉ុណ្ណោះ​

ជំពូក៩៖ ចំណង់របស់មនុស្សស្រី គឺកប់ជ្រៅ និងពិបាកស្មាន តែជារឿយៗត្រូវគេមើលស្រាល និងយល់ច្រឡំ

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

សម្រាប់មនុស្សប្រុសស្រីក្នុងយុវភាពទាំងឡាយ វាមិនសូវជាចម្លែកទេដែលមានអារម្មណ៍ឯកា និងវិលវល់មិនដឹងគោលដៅ ។  តែមាន យុវជនមួយចំនួនជួបរឿងលំបាកជាងមនុស្សទូទៅថែមទៀត ។ ហើយសម្រាប់មនុស្សដូច មេគី ការជួយឲ្យគាត់ចេញពីភាពសោក សង្រែងនេះ អាចត្រឹមតែបន្ថែមបញ្ហាឲ្យរឹតតែធ្ងន់ធ្ងរជាងមុនតែ      ប៉ុណ្ណោះ ។ 

កញ្ញា មេគី  វីលខិន (Maggie Wilken) ត្រូវបានចិញ្ចឹមបីបាច់ដោយក្តីស្រឡាញ់ពីឪពុកម្តាយនៅទីក្រុង Fargo ដែលជាភូមិអភិរក្សតូចមួយក្នុងរដ្ឋ North Dakota ។ ឪពុករបស់នាងជាមនុស្សមានចិត្តទូលាយ រួសរាយរាក់ទាក់ ហើយម្តាយរបស់នាងជាមនុស្សស្ងប់ស្ងាត់ និងចូលចិត្តយកចិត្តទុកដាក់លើអ្នកដទៃ។ 

បញ្ហាបានកើតឡើងលើរូបនាង បន្ទាប់ពីនាងបានរួមភេទជាលើក ទីមួយ ។ បុរសដែលបានគេងជាមួយនាងគឺ ម៉ាតេអូ (Mateo) អាយុ ៣១ឆ្នាំ ត្រូវជាយុទ្ធមិត្តបងថ្លៃរបស់នាង ដែលបានជួបគ្នាពេលនាងទៅ លេងគ្រួសារបងស្រីនៅកោះ ហាវៃ  ។ កាលនោះ មេគី  ទើបតែមានអាយុ ១៦ឆ្នាំតែប៉ុណ្ណោះ ។ នៅពេលដែលអ្នកផ្ទះរបស់នាងបានដឹង រឿងនេះ ជាមួយគ្រួសាររបស់នាងដែលកាន់សាសនា កាតូលិក ពួកគេមិនអាចទទួលយកអ្វីដែលនាងបានប្រព្រឹត្តនោះទេ ។ ពួកគេបានឲ្យនាងពិនិត្យផ្ទៃពោះ និងថែមទាំងនាំនាងទៅជួបគ្រូពេទ្យ ដែលតម្រូវឲ្យនាងលេបថ្នាំគ្រប់ប្រភេទ ។ 

តែរឿងដែលអាក្រក់បំផុតនោះគឺមិនមែនត្រឹមតែប៉ុណ្ណឹងទេ ។ នៅ សាលារៀនមានមិត្តរបស់នាងម្នាក់បានប្រាប់រឿងដែលកើតឡើងចំពោះនាងទៅមិត្តរួមថ្នាក់ផ្សេងទៀត ។ ពាក្យចចាមអារាម នេះបានលេចឮយ៉ាងឆាប់រហ័ស ហើយត្រូវបានគេនិយាយពីមាត់មួយទៅមាត់មួយពេញសាលា ។ អ្នកខ្លះបានដាក់រហ័សនាមឲ្យនាងគ្រប់បែបយ៉ាង តួយ៉ាងដូចជាហៅនាងថា  “ស្រីខូច” ជាដើម ហើយសូម្បីតែមិត្តភក្តិរបស់នាងក៏គេចពីនាងដែរ ។ នាងមានអារម្មណ៍ថាខ្លួនឯងកខ្វក់ និងឯកាណាស់ ។ 

មានតែមនុស្សម្នាក់គត់ដែលហាក់ដូចជាបង្ហាញពីការព្រួយបារម្ភ ចំពោះនាង គឺលោក ខិណនូដែល (Mr. Knodel) ដែលជាលោកគ្រូសំណព្វចិត្តរបស់នាង ។ លោក អារ៉ុណ ខិណូឌែល (Aaron Knodel) គឺជាគ្រូបង្រៀនអក្សរសាស្ត្រអង់គ្លេសមានរូបឆោមស្អាតសង្ហា និងថែមទាំងនៅក្មេងប្រកបដោយប្រជាប្រិយភាពម្នាក់ ។ គាត់បានរៀបការព្រមទាំងមានកូនពីរនាក់ ហើយគាត់ជាមនុស្សហ្មត់ចត់នឹងការងារ ។ លោកគ្រូរូបនេះឧស្សាហ៍នៅជជែកជាមួយ មេគី ពេលចប់ម៉ោងបង្រៀន ហើយនាងទុកចិត្តទៅលើគាត់ខ្លាំងណាស់ ។ ក្នុងសំបុត្រមួយនាងបានសរសេររៀបរាប់ប្រាប់គាត់ពីអ្វីដែលបានកើតឡើងនៅ ហាវៃ និងការរំលោភបំពានដែលធ្វើឲ្យនាងឈឺចាប់មកទល់ពេលនេះ ។ 

លោកគ្រូ ខិណូឌែល បានលួងលោម និងប្រាប់នាងថានាងគ្មានបាន ប្រព្រឹត្តអ្វីខុសទាស់នោះទេ ។ 

បន្ទាប់ពីការនិយាយគ្នាជាបន្តបន្ទាប់ លោក ខិណូឌែល បន្តប្រឹក្សាតាមសារទូរស័ព្ទធ្វើឲ្យនាងមានអារម្មណ៍ថាទីបំផុតមានមនុស្សម្នាក់ ដែលយល់ និងខ្វល់ខ្វាយពីនាងហើយ ។ នាងក៏ទទួលបានអារម្មណ៍កក់ក្តៅពីការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ ខិណូឌែល ពីមួយថ្ងៃច្រើនជាងមួយថ្ងៃ ។ តែដោយការផ្ញើសារនៅតែបន្តដល់អំឡុងពេល បវេសនកាលរដូវរងា នាងក៏មានអារម្មណ៍ថាទំនាក់ទំនងរវាងគេទាំងពីរ គឺកំពុងឆ្លងបន្ទាត់ព្រំដែនជាគ្រូនឹងសិស្សធម្មតាហើយ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!