ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? ស្វែងយល់ពីជម្រៅចិត្តដ៏ធំធេងនៃចំណង់របស់មនុស្សស្រី

ជំពូក២៖ ដោយភាពឯកាពីគ្រួសារ និងមិត្តភក្តិធ្វើឲ្យកញ្ញា មេគី មានទំនាក់ទំនងស្នេហាខុសប្រពៃណីជាមួយគ្រូ បង្រៀនរបស់ខ្លួន

ជំពូក៣៖ ការបញ្ចប់ក្តីស្នេហ៍សម្ងាត់ជាមួយលោក ខិណូឌែល បានធ្វើឲ្យ មេគី រស់នៅដោយគ្រាំគ្រាចិត្ត

ជំពូក៤៖ មេគី បានព្យាយាមគ្រប់យ៉ាងឲ្យលោក ខិណូឌែល ទទួលខុសត្រូវសម្រាប់ទង្វើរបស់គាត់ វាគ្រាន់តែដើម្បីជាមេរៀននៃការបាត់បង់មួយទៀតក្នុងជីវិត

ជំពូក៥៖ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរ កញ្ញា ស្លូអេន បានសម្រេចចិត្តថាធ្វើជាមនុស្សល្អឯក និងបន្តដាក់វិន័យលើរបបអាហារ

ជំពូក៦៖ នៅពេល ស្លូអេន និងស្វាមីរបស់នាងធ្វើឲ្យប្តីប្រពន្ធមួយគូប្រេះឆា នាងព្រមទទួលយកការស្តីបន្ទោស គ្រប់យ៉ាង

ជំពូក៧៖ បើទោះបីជាជួបរឿងអាក្រក់ជាមួយប្រុសៗក៏ដោយ លីណា នៅតែជ្រើសរើសយកសេចក្តីស្នេហា តែទីបំផុតនាងរៀបការជាមួយមនុស្សដែលនាងមិនបានស្រឡាញ់ទៅវិញ

ជំពូក៨៖ លីណា បានរត់គេចពីជីវិតអាពាហ៍ពិពាហ៍វិលត្រលប់មករកអតីតសង្សារ គឺដោយសាតែបទពិសោធនៃការឈឺចិត្តថ្មីតែប៉ុណ្ណោះ​

ជំពូក៩៖ ចំណង់របស់មនុស្សស្រី គឺកប់ជ្រៅ និងពិបាកស្មាន តែជារឿយៗត្រូវគេមើលស្រាល និងយល់ច្រឡំ

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

នៅពេលដែលអ្នកនិពន្ធ Lisa Taddeo ចាប់ផ្តើមសរសេរសៀវភៅមួយក្បាលនេះកាលពី ១០ឆ្នាំមុន ដើមឡើយនាងគ្មានគម្រោង សរសេរពីចំណង់របស់នារីៗនោះទេ ។ ផ្ទុយទៅវិញ នាងមានចេតនា សរសេរពីតណ្ហារបស់មនុស្សប្រុស ។ នាងចាប់អារម្មណ៍ខ្លាំងទៅលើកម្លាំង និងហិង្សាផ្លូវភេទមិនចេះស្កប់ស្កល់របស់មនុស្សប្រុស​ និងលក្ខណៈដែលទង្វើនេះជះឥទ្ធិពលអាក្រក់ដល់ក្រុមគ្រួសារ ការងារ និងកេរ្ដិ៍ឈ្មោះ នៅពេលមនុស្សគិតតែនឹងរឿងបំពេញសេចក្តីត្រូវការមួយនេះ ។ 

ប៉ុន្តែ បន្ទាប់ពីធ្វើបទសម្ភាសជាមួយបុរសអស់មួយរយៈ អ្នកនិពន្ធបានយល់ថា “ភាគច្រើនអារម្មណ៍ពុះកញ្ជ្រោលរបស់ពួកគេ បានបាត់ទៅវិញយ៉ាងឆាប់រហ័សបន្ទាប់ពីការរួមដំណេកបានសម្រេចដល់ចំណុចកំពូលជាមួយដៃគូរបស់ខ្លួន (ចេញទឹកកាម)” ។ ខណៈនោះដែរ រឿងរ៉ាវអំពីមិត្តនារីដែលនាងបានជួបនិយាយជាមួយហាក់បីដូចជាចាប់ផ្តើមត្រូវចំណុចហ្នឹងតែម្តង ។ សេចក្តី សង្ឃឹម, តម្រូវការ និងចំណង់របស់ស្ត្រីទាំងបីនាក់មានទំនូលប្រព្រឹត្តទៅទាំងលាក់កំបាំងអស់រយៈពេលជាច្រើនឆ្នាំ ។ ហើយអារម្មណ៍របស់ពួកគេកាន់តែខ្លាំង លំបាក និងស្មុគស្មាញជាងបុរសទាំងនោះដែលនាងជួបសម្ភាសជាមួយទៅទៀត ។ 

ហេតុដូច្នេះហើយបានជាគាត់ជ្រើសរើសយកនារីទាំងបីនាក់នេះ និងតាមដានដំណើរជីវិតរបស់ពួកនាងដែលបានឆ្លងកាត់អស់រយៈពេល ៨ឆ្នាំ ។ នាងថែមទាំងបានធ្វើដំណើរទៅកាន់ទីក្រុងដែលស្ត្រីពីរនាក់ រស់នៅដើម្បីស្វែងយល់ពីពួកគេឲ្យបានច្បាស់ជាងនេះ ។ រឿងរ៉ាវជីវិតរបស់ពួកគេ  ត្រូវបានរៀបរៀងឡើងតាមរយៈបទសម្ភាសកំណត់ ហេតុប្រចាំថ្ងៃ និងឯកសារផ្លូវច្បាប់មួយចំនួនដែលមិនត្រឹមតែបញ្ជាក់ ពីខ្លឹមសារពិតប្រាកដអំពីចំណង់មនុស្សស្រីទេ វាថែមទាំងបានបង្ហាញពីលក្ខណៈដែលចំណង់ទាំងនេះត្រូវបានរារាំង ប្រងើយកន្តើយ និងកែប្រែដោយពិភពខាងក្រៅទៀតផង ។ 

តាមរយៈអត្ថបទសង្ខេបនេះ អ្នកនឹងដឹងដំណើររឿងរបស់៖​

  • អ្នកនាង មេគី (Maggie) ដែលខកខ្លួនដោយសារតែមានទំនាក់ ទំនងស្នេហាជាមួយគ្រូបង្រៀនរបស់ខ្លួនកាលរៀននៅវិទ្យា ល័យ 
  • អ្នកនាង ស្លូអេន (Sloane) ដែលស្វាមីរបស់នាងចូលចិត្តមើល នាងរួមភេទជាមួយប្រុសផ្សេង
  • អ្នកនាង លីណា (Lina) ដែលរត់គេចពីជីវិតអាពាហ៍ពិពាហ៍ដែលមិនទទួលបានក្តីស្រឡាញ់ទៅរកអតីតសង្សារកាលរៀននៅវិទ្យាល័យវិញ 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!