ជំពូក១៖ ចិត្តពីរ៖របៀបដែលឥរិយាបថរបស់យើងត្រូវបានកំណត់ដោយប្រព័ន្ធខួរក្បាលពីរផ្សេងគ្នា៖ មួយដោយស្វ័យប្រវត្តិ និងមួយទៀតដោយការពិចារណា

ជំពូក២៖ ចិត្តខ្ជិល៖របៀបដែលភាពខ្ជិលអាចនាំឲ្យបង្កើតជាកំហុស និងប៉ះពាល់ដល់បញ្ញារបស់យើង

ជំពូក៣៖ ដំណើរការដោយស្វ័យប្រវត្តិ (Autopilot) ៖មូលហេតុដែលយើងមិនអាចគ្រប់គ្រងការគិតនិងសកម្មភាពរបស់យើងបានគ្រប់ពេល

ជំពូក៤៖ ការវិនិច្ឆ័យភ្លាមៗ (Snap judgments)៖ របៀបដែលចិត្តធ្វើការសម្រេចលឿនសូម្បីតែនៅពេលដែលមានព័ត៌មានមិនគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តដ៏សមហេតុផលក៏ដោយ

ជំពូក៥៖ ការអង្កេត(Heuristics)៖របៀបដែលចិត្តប្រើផ្លូវកាត់ដើម្បីធ្វើការសម្រេចចិត្តឲ្យបានលឿន

ជំពូក៦៖ គ្មានការគិតលេខ (No head for number) ៖ ហេតុអ្វីបានជាយើងមានភាពលំបាកក្នុងការយល់ពីស្ថិតិ និងធ្វើឲ្យមានកំហុសដែលអាចជៀសវាងបានដោយសារតែវា

ជំពូក៧៖ ភាពមិនល្អឥតខ្ចោះពីអតីតកាល (past imperfect)៖ ហេតុអ្វីបានជាយើងចងចាំព្រឹត្តិការណ៍បន្ទាប់ពីការមើលឃើញជាជាងពីបទពិសោធ

ជំពូក៨៖ ផ្តោតលើបញ្ហា(Mind over matter)៖ របៀបកែការផ្តោតអារម្មណ៍នៃចិត្តអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការគិត និងអាកប្បកិរិយារបស់យើង

ជំពូក៩៖ ឆ្លៀតឱកាស(Taking chances) ៖របៀបដែលប្រូបាបត្រូវបានបង្ហាញដល់យើង ធ្វើឲ្យប៉ះពាល់ដល់ការវិនិច្ឆ័យនៃហានិភ័យរបស់យើង

ជំពូក១០៖ មិនមែនមនុស្សយន្ត (Not robots) ៖ ហេតុអ្វីបានជាយើងមិនធ្វើការជ្រើសរើសដោយផ្អែកលើការគិតដ៏សមហេតុផល

ជំពូក១១៖ អារម្មណ៍ក្លាហ៊ាន ហេតុអ្វីជាជាងធ្វើការដោយផ្អែកទៅលើការពិចារណាសមហេតុផល យើងច្រើនតែត្រូវបានជំរុញដោយកត្តាអារម្មណ៍

ជំពូក១២៖ ​រូបភាពមិនពិត(False images) ៖ របៀបដែលចិត្តបង្កើតរូបភាពពេញលេញដើម្បីប្រាប់ទៅពិភពលោក ប៉ុន្តែវានាំឲ្យមានទំនុកចិត្តហួសហេតុ និងបង្កឲ្យមានកំហុស

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មានរឿងលោ្ខនដ៏គួរឱ្យចាប់អារម្មណ៍មួយ កំពុងកើតឡើងនៅក្នុងគំនិតរបស់យើង   គឺជាសាច់រឿងរវាងតួអង្គសំខាន់ពីរដែលមាន

លក្ខណៈខុសប្លែកពីគ្នា គឺ ការលេងសើច និងភាពតានតឹង។  តួអង្គមួយ គឺជាប្រព័ន្ធខួរក្បាលទី១ដែលមិនមានការពិចារណា ច្រើនតែធ្វើការដោយស្វ័យប្រវត្តិតាមរយៈអព្ភន្តរញាណ ចំណែកតួអង្គមួយទៀតគឺ ប្រព័ន្ធខួរក្បាលទី២ ដែលចេះគិតគូរ ចេះពិចារណា និងចេះគណនាបានយ៉ាងល្អិតល្អន់។ ដោយសារពួកវាធ្វើការផ្ទុយពីគ្នាបែបនេះហើយ ទើបអន្តរកម្មរបស់ពួកវាកំណត់ពីរបៀបដែលអ្នកគិត អ្នកធ្វើការវិនិច្ឆ័យ ធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាពផ្សេងៗ។ 

ប្រព័ន្ធទី១ គឺជាផ្នែកមួយនៃខួរក្បាលរបស់យើងដែលដំណើរការដោយអព្ភន្តរញ្ញាណនិងដោយស្វ័យប្រវត្តិ ហើយជារឿយៗ វាដំណើរការដោយគ្មានការគ្រប់គ្រងពីយើង។  អ្នកអាចទទួលបទពិសោធជាមួយប្រព័ន្ធនេះបាន ដូចជានៅកន្លែងធ្វើការ នៅពេលអ្នកឮសំឡេងអ្វីមួយលាន់លឮខ្លាំងដោយមិនបានដឹងមុន។ តើ​អ្នក​នឹងប្រតិកម្មបែបណា? អ្នកប្រហែលជាផ្លាស់ប្តូរការយកចិត្តទុកដាក់របស់អ្នកភ្លាមៗ ហើយអ្នកនឹងផ្តោតអារម្មណ៍ទៅកាន់សំឡេងនោះដោយស្វ័យប្រវត្តិ។ នោះជាដំណើរការដោយប្រព័ន្ធទី១។ ប្រព័ន្ធនេះ គឺជាសមិទ្ធផលនៃការវិវត្តកន្លងមករបស់យើង៖ មានគុណសម្បត្តិមួយចំនួន  ដែលមាននៅក្នុងការដែលអាចធ្វើឲ្យមានសកម្មភាព និងការ

វិនិច្ឆ័យយ៉ាងឆាប់រហ័សបែបនេះផងដែរ ។

ប្រព័ន្ធទី២ គឺជាអ្វីដែលយើងគិតនៅពេលយើងស្រមៃឃើញ ហើយផ្នែកនៃខួរក្បាលទទួលខុសត្រូវចំពោះការសម្រេចចិត្តផ្ទាល់ខ្លួនជាមួយនឹងហេតុផល និងជំនឿ។ វាទាក់ទងនឹងសកម្មភាពដោយមានការដឹងខ្លួននៃចិត្តដូចជាការគ្រប់គ្រងខ្លួនឯង ការជ្រើសរើស និងការផ្តោតអារម្មណ៍ដោយមានការយកចិត្តទុកដាក់ខ្ពស់ជាដើម ។

ឧទាហរណ៍៖ សាកស្រមៃថាអ្នកកំពុងសម្លឹងរកស្ត្រីម្នាក់នៅក្នុងហ្វូងមនុស្សជាច្រើន។  ចិត្តរបស់អ្នកនឹងផ្តោតទៅលើកិច្ចការដោយចេតនា៖ វានឹងរកនឹកពីលក្ខណៈសម្បត្តិ និងអ្វីៗដែលអាចជួយកំណត់ទីតាំងរបស់នាង ។ ការផ្តោតអារម្មណ៍នេះជួយលុបបំបាត់ការរំខានដែលមានសក្តានុពលចំពោះអ្នក ហើយអ្នកមិនបានចាប់អារម្មណ៍មនុស្សផ្សេងទៀតនៅក្នុងហ្វូងមនុស្សនោះទេ។ ប្រសិនបើ អ្នករក្សាការយកចិត្តទុកដាក់បែបនេះ អ្នកអាចនឹងរកឃើញនាងក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើអ្នកមានការរំខាន ហើយបាត់បង់ការផ្ដោតអារម្មណ៍ នោះអ្នកនឹងមានបញ្ហាក្នុងការស្វែងរកនារីម្នាក់នោះ ។

អ្វីដែលយើងនឹងសិក្សានៅជំពូកបន្ទាប់គឺ ទំនាក់ទំនងរវាងប្រព័ន្ធទាំងពីរនេះ ដែលវាកំណត់នូវទង្វើរបស់យើង ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!