ជំពូក១៖ រៀនពី របៀបក្នុងការកំណត់នូវអ្វីដែលជាអាទិភាពនិងចាំបាច់បំផុត ដើម្បីអ្នកអាចរស់នៅជាមួយជីវិតដ៏ល្អបំផុត

ជំពូក២៖ ដើម្បីគ្រប់គ្រងជីវិតរបស់អ្នក អ្នកត្រូវការផែនការជីវិតមួយ

ជំពូក៣៖ ផែនការជីវិតរបស់អ្នក នឹងជួយអ្នកក្នុងការកំណត់អាទិភាព គោលដៅនិងបង្កើតយុទ្ធសាស្ត្រ ដែលអ្នកអាចធ្វើឲ្យវាក្លាយជាការពិតបាន

ជំពូក៤៖ ទស្សនវិស័យសម្រាប់កេរ្ត៍ដំណែលរបស់អ្នក នឹងជួយតម្រង់ទិសអ្នកទៅរកភាពច្នៃប្រឌិតនៃផែនការជីវិត

ជំពូក៥៖ កំណត់អាទិភាពរបស់អ្នក ដោយការវាយតម្លៃទៅលើគុណតម្លៃនៃជីវិតរបស់អ្នក

ជំពូក៦៖ ដើម្បីបំពេញបាននូវផែនការជីវិតរបស់អ្នក អ្នកត្រូវតាំងចិត្តក្នុងការធ្វើសកម្មភាពណាមួយឲ្យច្បាស់លាស់

ជំពូក៧៖ ចំណាយរយៈពេលមួយថ្ងៃពេញ ក្នុងពេល២សប្តាហ៍ម្តង ដើម្បីសរសេរផែនការជីវិតរបស់អ្នក

ជំពូក៨៖ ដើម្បីអនុវត្តផែនការជីវិតរបស់អ្នក អ្នកត្រូវមានការទទួលខុសត្រូវទៅលើរបៀបដែលអ្នកចំណាយពេលវេលារបស់ខ្លួន

ជំពូក៩៖ ផែនការជីវិតរបស់អ្នកនឹងជួយអ្នកបាន លុះត្រាតែអ្នកធ្វើឲ្យចេញជាសកម្មភាព

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

ការសង្ខេបចុងក្រោយ

សារសំខាន់នៅក្នុងសៀវភៅនេះ៖: 

នៅក្នុងពិភពដែលពោរពេញទៅដោយតម្រូវការដ៏ច្រើនលើសលប់ វាងាយស្រួលណាស់ ក្នុងការភ្លេចខ្លួន និងភ្លេចគោលដៅ ។ ប៉ុន្តែ ជីវិតរបស់អ្នកគឺមានតម្លៃពន់ពេក  ដែលអ្នកមិនគួរបណ្តោយខ្លួនឱ្យជាប់ជំពាក់នឹងរឿងរ៉ាវរបស់អ្នកដទៃច្រើនពេកនោះឡើយ។ ដើម្បីរស់នៅជាមួយជីវិតដែលអ្នកប្រាថ្នាចង់បាន អ្នកត្រូវតែមានទំនួលខុសត្រូវចំពោះជម្រើសរបស់អ្នក ។ ផែនការជីវិតមួយ នឹងជួយឱ្យអ្នកផ្តោតទៅលើអ្វីដែលអ្នកពេញចិត្តបំផុត ហើយនឹងជួយអ្នករៀបចំសកម្មភាពដែលអ្នកត្រូវធ្វើ ដើម្បីគាំទ្រដល់អាទិភាពទាំងឡាយរបស់អ្នក ។ ផែនការជីវិតដ៏រឹងមាំនិងសមស្របមួយ គឺជាផែនទីបង្ហាញផ្លូវដ៏ល្អប្រពៃបំផុត សម្រាប់ជីវិតដែលអ្នកប្រាថ្នាចង់បាន ។

ដំបូន្មានជាសកម្មភាព៖

បញ្ចូលផែនការជីវិតទៅក្នុងកន្លែងធ្វើការរបស់អ្នក

ប្រសិនបើផែនការជីវិតបង្ហាញយើងនូវអ្វីគ្រប់យ៉ាង នោះគឺជាធាតុផ្សំទាំងឡាយនៃជីវិតរបស់យើង ដែលមានភាពទាក់ទងគ្នាយ៉ាងស្អិតរមួត ។ ការរស់នៅប្រកបដោយសេចក្តីសុខនិងការពេញចិត្ត ធានាបានថាធាតុទាំងនោះបានដំណើរការយ៉ាងមានរបៀបរៀបរយ ។ ប្រសិនបើអ្នកជាអ្នកដឹកនាំនៅកន្លែងធ្វើការ សូមលើកទឹកចិត្តសមាជិកក្រុមរបស់អ្នក ឱ្យអភិវឌ្ឍផែនការជីវិតដោយខ្លួនឯង ។ ការអនុវត្តបែបនេះ នឹងបង្កើនការចូលរួមសកម្មរបស់ពួកគេនៅកន្លែងធ្វើការ ពីព្រោះជីវិតរបស់ពួកគេ នឹងត្រូវបានគាំទ្រឱ្យមានភាពល្អប្រសើរជាងមុន ដោយផែនការដែលពួកគេបានធ្វើ។ ជាលទ្ធផល ការផ្តោតអារម្មណ៍ វត្តមាន និងការចូលរួមរបស់និយោជិករបស់អ្នក  នឹងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ជាក់ជាពុំខាន ។

ផ្តល់មតិឆ្លើយតប ?

ក្រុមការងារយើងខ្ញុំ ពិតជារីករាយក្នុងការស្តាប់អំពីការយល់ឃើញ និងចំណាប់អារម្មណ៍របស់មិត្តអ្នកអានចំពោះសៀវភៅមួយក្បាលនេះ!

សូមផ្ញើអ៊ីម៉ែលទៅកាន់ [email protected] ដោយភ្ជាប់ជាមួយចំណងជើងរបស់សៀវភៅ និងមតិយោបល់ទាំងឡាយដែលអ្នកចង់ចែករំលែក!

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!