ជំពូក១៖ គោលបំណងក្នុងជីវិត អាចសម្រេចទៅបានលុះត្រាតែអ្នកបញ្ឆេះចំណង់អ្នកឲ្យពុះកញ្ជ្រោលជានិច្ច

ជំពូក២៖ ការកំណត់គោលដៅ និងរៀបផែនការជាដំណាក់ កាលៗ គឺជាមូលដ្ឋានគ្រឹះតែមួយគត់ដើម្បីសម្រេចសមិទ្ធផលទាំងឡាយ

ជំពូក៣៖ បុគ្គលជោគជ័យ មានជំនឿយ៉ាងមុតមាំលើខ្លួនឯង

ជំពូក៤៖ ប្រើសតិសម្បជញ្ញៈ សតិដាស់តឿនក្រើនរម្លឹក ដើម្បីដឹកនាំទង្វើរបស់អ្នក

ជំពូក៥៖ ចំណេះដឹង គឺជាអំណាច ហើយចំណេះដឹងក៏មិនមាននៅតែក្នុងសាលាដែរ

ជំពូក៦៖ ហ្វឹកហាត់ការស្រមៃ គឺដើម្បីធ្វើឲ្យសុបិនរបស់អ្នកក្លាយជាការពិត

ជំពូក៧៖ ស្គាល់ច្បាស់ចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ឱកាសជោគជ័យលើអាជីពរបស់អ្នកកាន់តែខ្ពស់

ជំពូក៨៖ អារម្មណ៍វិជ្ជមាន គឺជាកូនសោសម្រាប់ភាពជោគជ័យក្នុងជីវិត ហើយអារម្មណ៍នេះត្រូវតែរក្សាវាជានិច្ច

ជំពូក៩៖ បុគ្គលជោគជ័យ គឺជាមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពនឹងធឹងមិនចុះញ៉ម

ជំពូក១០៖ មានតែការចិញ្ចឹមចិត្ត និងតាំងចិត្តមុតមាំទេ ទើបធ្វើឲ្យអ្នកជោគជ័យ

ជំពូក១១៖ ដើម្បីសម្រេចកិច្ចការដ៏អស្ចារ្យ គឺតម្រូវឲ្យអ្នកសេពគប់ជាមួយមនុស្សឆ្លាត ហើយអ្នកខ្លួនឯងក៏ត្រូវតែជាមនុស្សឆ្លាត

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ពេលដែលអ្នកមានជំនឿយ៉ាងមុតមាំលើខ្លួនរបស់ឯង វាគឺជាចំណុច ចាប់ផ្តើមនៃភាពជោគជ័យ ។ 

អ្នកអាចសម្រេចក្តីសុបិនរបស់អ្នកបាន គឺវាអាស្រ័យលើការជឿជាក់ លើខ្លួនឯង និងជំនឿមុតមាំ ។ គ្មានទ្រព្យសម្បត្តិ គ្មានទ្វីបឆ្ងាយៗដែលត្រូវបានគេរកឃើញ គ្មានផលិតផលច្នៃប្រតិដ្ឋណាមួយ ក្នុងលោកនេះ​ អាចកើតឡើងទៅបាន ដោយគ្មានជំនឿជាក់ជាមូលដ្ឋាននោះទេ​ ។

ឧទាហរណ៍ជាគំរូមួយ៖ អំពីថាមពល នៃជំនឿរបស់ Mahatma Gandhi (មហាត្មៈគន្ឋី) ។ ទោះបីជាលោក មិនមានកងទ័ពអាវុធទំនើបៗ និងលុយជាច្រើន ដើម្បីប្រឆាំងតទល់នឹងអំណាចអាណា និគមអង់គ្លេសក្តី ក៏គាត់បានដឹកនាំប្រទេសគាត់រហូតទទួលបាន ឯករាជ្យបរិបូរណ៍ ។ ជំហរតែមួយគត់ដែលគាត់មាននៅពេលនោះ គឺជំនឿមិនងាករេ ដែលធ្វើឲ្យគាត់មានឥទ្ធិពលលើពលរដ្ឋរបស់គាត់ ហើយពួកគេក៏ក្រោកឡើងដើម្បីសម្រេចគោលដៅរួមរបស់ពួកគេ ។

ជំនឿដែលមានក្នុងខ្លួនអ្នកមានឥទ្ធិពលធំធេងណាស់ទៅលើរូបភាព និងផ្លូវនៃជីវិតរបស់អ្នក ។ ដូចអ្វីដែលគេធ្លាប់និយាយថា “បើអ្នកមានជំនឿលើខ្លួនឯង សូម្បីតែភ្នំក៏អ្នកអាចរំកិលបានដែរ” ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!